ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេកន្ទុយ​លេខ​រត់​ពេល​ដឹង​ថា​គេ​ចាក់​ត្រូវ​ជាង​500​លាន​រៀល

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ មេកន្ទុយ​លេខ​​ដុះ​ស្លែ​៣នាក់ បាន​ប្រមូល​​ប្រាក់​ដែល​​​ទទួល​បាន​មក​ពី​មេ​​រង​​​៣ស្រុ​ក​ក្នុង​ខេត្ត​តាកែវ ខេត្ត​​កំពត និង​ខេត្ត​ព្រះសីហនុ ​បាន​ប្រាក់​ជាង​៥០០​លាន​រៀល​​​​​វេច​​​រត់​គេច​មក​សម្ងំ​លាក់​​ខ្លួន​​នៅ​ខេត្ត​ស្វាយ​រៀង ​មក​លេង​ល្បែង​ជល់​មាន់​​នៅ​កាស៊ីណូ​​៩៩៩ ព្រៃ​វល្លិ​ លុះ​ដឹង​ថា សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​ក៏​រត់​ចូល​ទៅ​ប្រទេសវៀតណាម ​​​ដោយបន្សល់ទុក​រថយន្ត​១គ្រឿង​​ម៉ាកឡិចស៊ីស​៤៧០ ​និង​ម៉ាស៊ីន​ថត​រូប​១គ្រឿង ​និង​ប្រាក់​ដុង​ចំនួន​៦៨​លាន​ដុង ។

ខេត្ត​ស្វាយ​រៀង ៖ មេកន្ទុយ​លេខ​​ដុះ​ស្លែ​៣នាក់ បាន​ប្រមូល​​ប្រាក់​ដែល​​​ទទួល​បាន​មក​ពី​មេ​​រង​​​៣ស្រុ​ក​ក្នុង​ខេត្ត​តាកែវ ខេត្ត​​កំពត និង​ខេត្ត​ព្រះសីហនុ ​បាន​ប្រាក់​ជាង​៥០០​លាន​រៀល​​​​​វេច​​​រត់​គេច​មក​សម្ងំ​លាក់​​ខ្លួន​​នៅ​ខេត្ត​ស្វាយ​រៀង ​មក​លេង​ល្បែង​ជល់​មាន់​​នៅ​កាស៊ីណូ​​៩៩៩ ព្រៃ​វល្លិ​ លុះ​ដឹង​ថា សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​ក៏​រត់​ចូល​ទៅ​ប្រទេសវៀតណាម ​​​ដោយបន្សល់ទុក​រថយន្ត​១គ្រឿង​​ម៉ាកឡិចស៊ីស​៤៧០ ​និង​ម៉ាស៊ីន​ថត​រូប​១គ្រឿង ​និង​ប្រាក់​ដុង​ចំនួន​៦៨​លាន​ដុង ។

ទាក់ទិន​នឹង​ករណី​​ខាង​លើនេះ លោក​វរ​សេនីយ៍​​ត្រី កុយ សុភាព​ នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់នៃ​ស្នង​ការ​ដ្ឋាន​​​​នគរ​បាល​ខេត្ត​​បាន​​ឱ្យ​ដឹង​ថា មេ​កន្ទុយ​លេខ​រូប​នោះ គឺ​១-ឈ្មោះ កៅ សេង ហៅ​ឈឹម សុភា ​​ភេទ​ប្រុស​ អាយុ​៤២​​ឆ្នាំ ​​ជា​​មេ​កន្ទុយ​លេខ​​​ មាន​ទីលំនៅ​​​ភូមិ​៤ សង្កាត់​​៤ ​ខណ្ឌ​មិត្ត​ភាព ​ខេត្ត​ព្រះ​សីហនុ ។​​​ ទី​២-​ឈ្មោះ​​ ឈឹម ភឿង ​ភេទ​ស្រី​​ អាយុ​៣៧ឆ្នាំ​ ជា​មេ​កន្ទុយ​​លេខ​ ត្រូវ​ជា​ប្អូន​ស្រី ឈឹម ​សុភា ​មាន​​ទី​លំនៅ​ភូមិ​​៤ សង្កាត់​​៤ និងទី​៣-​ឈ្មោះ​​ ចិន ភេទ​ប្រុស ​អាយុ​ជាង​៥០ឆ្នាំ ​ជា​គូកន​​​ មាន​ទីលំ​នៅ​ខេត្ត​ព្រះសីហនុ ។​

​លោក កុយ សុភាព បន្ត​ទៀត​ថា ​កាលពី​ថ្ងៃទី​៥ មករា ​២០១៣ វេលា​ម៉ោង​៥លា្ងច ​នៅ​ភូមិ​​ត្រពាំង​​រំពាក់ ឃុំ​ត្រាំ​កក់ ស្រុក​ត្រាំ​កក់ ខេត្ត​​តាកែវ ​​មាន​ផ្ទុះ​ករណី​​ប្រជា​ពលរដ្ឋ​​រាប់​រាយ​នាក់​​ត្រូវ​​​​កន្ទុយ​លេខ​​​​ គឺ​េលខ​«១៨» ក៏​នាំ​គ្នា​​​មក​​បើក​​ប្រាក់​​ពី​មេ​រង​​​ ​អ្នក​រត់​កន្ទុយ​លេខ​ ។ ឯ​មេ​រង​​ក៏​​​ទៅ​បើក​ប្រាក់​ពី​មេធំ​ឈ្មោះ​កៅ សេង ​ឈឹម ភឿង និង​ឈ្មោះ ចិន ដែល​មានទឹកប្រាក់​​សរុប​​៥១៦.៦០៥.៣០០​រៀល ​ស្រាប់​​តែ​អ្នក​​ទាំង​បី​​​នាំ​គ្នា​​​វេច​ប្រាក់​រត់​គេច​​ខ្លួន​មិន​ព្រម​សង ​​ដោយ​ជិះ​រថយន្ត​ឡិច​ស៊ីស​៤៧០​មួយ​គ្រឿង​ ​​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​ភ្នំពេញ​2L-8659​ ចេញ​ពី​ភូមិ​ត្រពាំង​​រំពាក់​ ​ស្រុក​ត្រាំ​កក់ មក​លាក់​ខ្លួន​​ នៅ​ខេត្ត​ស្វាយ​រៀង​ ។ ​រហូត​ដល់​​ថ្ងៃទី៨ មករា ​វេលា​ម៉ោង​៤និង​៣០​រសៀល​​​​ សមត្ថកិច្ច​​ដែល​ទទួល​ពាក្យ​បណ្តឹងបាន​​​​​ស្រាវជ្រាវ​​ក៏​ឃើញ​រថយន្ត​មួយគ្រឿង​នេះ​ចត​ផ្ញើ​នៅ​សង្វៀន​បញ្ជល់​មាន់​​កាស៊ីណូ៩៩៩​ព្រៃ​វល្លិ ភូមិ​ព្រៃ​វល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោទិ៍ ខេត្ត​ស្វាយ​រៀង ក៏សួរ​រក​ម្ចាស់​រថយន្ត​ទើប​បាន​ឃើញ​អ្នក​បើក​បរ​ម្នាក់​​ឈ្មោះ ស៊ឹម ​សុវណ្ណ​ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ ជា​អ្នក​បើក​បរ​តាក់​ស៊ី​ មានទី​លំនៅ​​ភូមិ​ថ្មីធំ ​ឃុំ​រៀម​ ស្រុក​​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ ​​មក​អះ​អាង​ ។ ឯម្ចាស់​រថយន្ត​​ដែល​ជា​មេ​កន្ទុយ​លេខ​​​ដែល​​ដឹង​ខ្លួន​​​ក៏​​នាំ​គ្នា​រត់​គេច​​​ចូល​ទៅប្រទេស​វៀតណាម​បាត់​ទៅ ​។

លោក ​កុយ សុភាព​ បន្ត​ទៀត​ថា​ ​​បើ​តាម​​ពាក្យ​​​បណ្តឹង​របស់​មេ​រង​​១២នាក់​​​​ឱ្យ​ដឹង​​ថា ​ប្រជា​ពលរដ្ឋ​បាន​​​លេង​ល្បែងចាក់​​កន្ទុយ​លេខ​​ភ្លូក​​ទឹក​​ភ្លូក​ដី គឺ​ចាក់​​ចិញ្ចឹម​​មេ​រាល់​ថ្ងៃ ​ដែល​មាន​​​​ប្រជា​ពលរដ្ឋ​រស់នៅ​​ក្នុង​​​ភូមិ​​​ត្រពាំង​​រំពាក់ ឃុំ​ត្រាំ​កក់​​ស្រុក​​ត្រាំ​កក់​​ ខេត្ត​តាកែវ ​ស្រុក​​​អង្គរ​​ជ័យ ​ខេត្ត​កំពត ភូមិ​ចំប៉ី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ​​។  ជា​អ្នក​ញៀន​ខាង​ចាក់​កន្ទុយ​លេខ ។​

ប្រជា​ពលរដ្ឋ​​លេង​ល្បែង​​ចាក់​កន្ទុយ​លេខ​​​នេះ ​​ក្នុង​​មួយគ្រួសារ​​​ត្រូវ​ចំណាយ​​អស់​​រាប់​លាន​រៀល​​ ខ្លះ​លក់​​គោ ក្របី ​ជ្រូក​​ មាន់​ ទា ខ្លះ​យក​​ប្លង់​​ដី​ ប្លង់​ផ្ទះ​​ទៅ​បញ្ចាំ​នៅ​ធានាគារ​​​យក​ប្រាក់​មក​តាម​ចាក់​​លេខ​១៨ ​(ពីរខ្ទង់) អស់​​រយៈ​ពេល​៤៦​ថ្ងៃ ទើប​​​​​ចេញ​លេខ​១៨​នេះ ​គឺ​មួយ​ភូមិ​​​ចំប៉ី ​ខេត្ត​កំពត ភូមិ​​ត្រពាំង​រំពាក់​ គឺ​ក្នុង​មួយ​ភូមិ​​​ចាក់​ទាំង​អស់​គ្នា​​​។ ពេល​ត្រូវ​គឺ​ត្រូវ​ទំាំង​អស់​គ្នា ចាក់​​ប៉ុស្តិ៍​​A ​ក្រុង​ហូជីមិញ​​ចេញ​លេខ​១៨ ត្រូវ​ភ្លូក​ទឹក​​ភ្លូក​ដី​​ ។ ​មេ​រង​​ទាំង៣​ស្រុក​​​បាន​ប្រមូល​​​​ឱ្យមេ​​ធំ ឈ្មោះ កៅ​​​ សេង ​ហៅ​ឈឹម សុភា ​​និង​ប្អូន​ស្រី​​ឈ្មោះ ​ឈឹម ​ភឿង​​​ និង​ឈ្មោះ ចិន ​ ក៏​ប៉ុន្តែ​​​ពេល​ត្រូវ​​ច្រើន​​​ពេក​ក៏​​​វេច​ប្រាក់​​​​​ឆបោក​​សរុប​៥១៦លាន ៦​សែន​រៀល​ រត់​គេច​ខ្លួន​តែ​ម្តង ​​។​​​ ពេល​ដឹង​ថា មេ​ចាប់​ផ្តើម​រត់​ក៏​នាំ​​តាម​រក ​ហើយ​ដឹង​ថា​រត់​មក​ខេត្ត​ស្វាយ​រៀង ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​ចាប់ ។​​

សមត្ថកិច្ច​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់​ការ​តាម​ច្បាប់​នៅ​ថ្ងៃទី​១០ មករា ​​​វេលាម៉ោង​៨​ព្រឹក ។ វត្ថុ​តាង​ រួម​មាន​ រថយន្ត​ឡិច​ស៊ីស​៤៧០ មួយ​គ្រឿង ​ម៉ាស៊ីន​​ថត​​ឌីឌីថល​​​មួយ​គ្រឿង ប្រាក់​​៦៨លាន​ដុង និង​ឯក​សារ​កត់​​កន្ទុយ​លេខ​​មួយ​ចំនួន​​ ។​​ ប្រជា​ពលរដ្ឋ​​សំណូមពរ​​​ សូម​ឱ្យ​សមត្ថកិច្ច​​ជួយរក​យុតិ្ត​ធម៌​ផង។ ពេល​នេះ​​សមត្ថកិច្ច​ខេត្ត​តាកែវ ​សហការ​ជា​មួយ​​សមត្ថកិច្ច​​ខេត្ត​ស្វាយ​រៀង​ កំពុង​តាម​រក​ចាប់​ខ្លួន​មេ​កន្ទុយ​​លេខ​​​រត់​ចោល​ស្រុក​នេះ​ហើយ ។ ​​​ជា​ការ​ពិត​ណាស់ ​​ល្បែង​ស៊ីតិច​ តែ​ជុះ​ធំនេះ ​ទី​បំផុត​អ្នក​ធ្វើ​មេ​​ច្រើន​តែ​ធ្លាក់​ខ្លួន​ក្រ ឬ​ជាប់​​គុក​ប៉ុណ្ណោះ ​​​​ហើយ​​អ្នក​ដែល​ឈ្នះ​​​ល្បែង​នេះ​ច្រើន​តែ​​ទឹក​ភ្នែក​ ព្រោះ​​ពេល​មេស៊ី​ក៏ស្ងាត់​ ពេល​ឈ្នះ​មេ​រត់បាត់ ៕