ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​ចាញ់បោក​ក្រុម​ជ្រុលនិយម​ថៃ​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជា​ភាសា​ថៃ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ប្រយ័ត្ន​ចាញ់បោក​ក្រុម​ជ្រុលនិយម​ថៃ​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ជា​ភាសា​ថៃ​។ ឯកឧត្តម ជា ធី​រិ​ទ្ធ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​អំពាវនាវ​ដល់​ប្រជា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ប្រយ័ត្ន​ចាញ់បោក​ក្រុម​ជ្រុលនិយម​ថៃ​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ជា​ភាសា​ថៃ​។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០២៥​យ៉ាង​ដូច្នេះ​ថា​៖ ខ្ញុំបាទ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពលករ​ខ្មែរ​ទាំងអស់ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ ប្រយ័ត្ន​ចាញ់​ការ​បោកប្រាស់​ជ្រុលនិយម​របស់​ដែល​កំពុង​បំផុសបំផុល​បង្កើត​គណនេយ្យ​ក្លែងក្លាយ​របស់​សម្តេច​តេ​ជោ​ដោយ​ដាក់​ឈ្មោះ​សម្តេច​ជា​ភាសា​ថៃ និង​រូបថត​សម្តេច ។ 

អ្នកនាំពាក្យ​បាន​ហៅ​សកម្មភាព​របស់​ក្រុម​ជ្រុលនិយម​ថៃ​នេះ គឺជា​ការ​ធ្វើ​សកម្ម​មួយ​ក្នុង​ចេតនា​ដើម្បី​បំភាន់​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន ។ ឯកឧត្តម​អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ការ​ធ្វើ​សកម្មភាព​នេះ​ទៀត ក្នុង​គោលបំណង​បោកប្រាស់​បងប្អូន​។

ដូច្នេះ សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​នេះ ។ ឯកឧត្តម​បាន​បន្ថែម​ថា សកម្ម​របស់​ក្រុម​ជ្រុលនិយម​ថៃ​នេះ ជា​សកម្មភាព​ដែល​គ្រោះថ្នាក់ និង​ជា​សកម្មភាព​ទុ​យ័ស​របស់​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ