ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​រឿង​ទាំងនេះ ប្រយ័ត្ន​បំផ្លា.ញ​សុខភាព​អ្នក​ដោយ​មិនដឹង​ខ្លួន

3 ម៉ោង មុន

នរណា​ក៏​ដឹង​ដែរ​ថា ទម្លាប់​ផឹកស្រា​ជក់បារី ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​។ តែ​អ្នកដឹង​ទេ​ថា ទម្លាប់​ផ្សេង​ទៀត​ដែល​មើលទៅ​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទាល់តែ​សោះ ក៏​អាច​ឱ្យ​អ្នកមាន​បញ្ហា​សុខភាព​ដោយ​មិនដឹង​ខ្លួន​ដែរ​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្វែង​យល់​ពី​ទម្លាប់​ទាំងនោះ​។ ១. គេង​ច្រើន​ពេកការ​គេង…

នរណា​ក៏​ដឹង​ដែរ​ថា ទម្លាប់​ផឹកស្រា​ជក់បារី ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​។ តែ​អ្នកដឹង​ទេ​ថា ទម្លាប់​ផ្សេង​ទៀត​ដែល​មើលទៅ​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទាល់តែ​សោះ ក៏​អាច​ឱ្យ​អ្នកមាន​បញ្ហា​សុខភាព​ដោយ​មិនដឹង​ខ្លួន​ដែរ​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្វែង​យល់​ពី​ទម្លាប់​ទាំងនោះ​។

១. គេង​ច្រើន​ពេក
ការ​គេង គឺ​ចាំបាច់​សម្រាប់​សុខភាព​រាង​កាយ​ល្អ​ប្រសើរ​។ ទោះជា​យ៉ាងណា​អ្នក​មិន​គួរ​គេង​លើស​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​ឡើយ ក៏​ព្រោះ​វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ជំនួស​វិញ​។ ការ​គេង​ច្រើន​ពេក​ជា​ប្រចាំ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​រួម​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​បេះដូង ជំងឺ​ធាត់​ជ្រុល និង​ការ​ថយ​ចុះ​នៃ​មុខងារ​ខួរក្បាល​ជាដើម​។

២. ដុសធ្មេញ​ភ្លាម​ៗ​ក្រោយ​ទទួលទាន​រួច
ការ​ដុសធ្មេញ​ក្រោយ​ទទួលទាន​អាហារ​រួច​ភ្លាម អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ធ្មេញ​។ ដើម្បី​ជា​ការ​ប្រសើរ​អ្នក​គួរ​រង​ចាំ​យ៉ាង​ហោច​ណាស់ ៣០ នាទី​ក្រោយ​ទទួលទាន​អាហារ​សិន​មុន​នឹង​ដុស​សម្អាត​ធ្មេញ​។ ធ្មេញ​របស់​យើង​ទទួល​បានការ​ការពារ​ពី​កាចា ហើយ​ជាតិ​អាស៊ីត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​អាហារ​ផ្សេង​ៗ​ធ្វើ​អោយ​កាចា​ធ្មេញ​ចុះ​ខ្សោយ​។ ដូច្នេះ​ប្រសិនបើ​ដុសធ្មេញ​ភ្លាម​ក្រោយ​ទទួលទាន​នោះ​ធ្មេញ​នឹង​ងាយ​ទទួល​រង​ផល​ប៉ះពាល់​។

៣. ទទួលទាន​អាហារ​លឿន​ពេក
អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន ឬ​ទំពារ​អាហារ​លឿន​ពេក​អាច​បណ្ដាល​អោយ​កើត​មាន​បញ្ហា​សុខភាព​ជា​ច្រើន​។ ក្រៅពី​ជះ​ឥទ្ធិពល​ដល់​ទម្ងន់​ហើយ​នោះ ការ​ទទួលទាន​លឿន​ក៏​បង្កើន​ហានិភ័យ​នៃ​ជំ​ងឹ​បេះដូង ទឹកនោមផ្អែម និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ផង​ដែរ​។ អ្នក​ដែល​ទទួលទាន​លឿន​ច្រើន​តែ​ទទួលទាន​ច្រើន​ជ្រុល​នោះ​ក៏​ព្រោះតែ​ជា​ធម្មតា​ខួរក្បាល​ត្រូវការ​រយៈពេល​ជា​មធ្យម ២០ នាទី​ពី​ពេល​ដែល​អ្នក​ចាប់ផ្ដើម​ទទួលទាន​ដើម្បី​បញ្ជូន​សញ្ញា​ថា​ឆ្អែត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ