ថ្នាំទឹកនោមផ្អែម metformin អាចជួយរក្សាកម្រិតជាតិស្ករបានខ្ពស់ ។ ការស្រាវជ្រាវ ថ្មីៗនេះក៏បានបង្ហាញថា វាក៏អាចបន្ថយហានិភ័យនៃជំងឺវង្វេងបានផងដែរ ។
បើធៀបទៅនឹងអ្នកដែលប្រើថ្នាំទឹកនោមផ្អែមដទៃទៀតដែលត្រូវបានគេស្គាល់ថា sulfonylureas, អ្នកដែលប្រើ metformin មានការថយចុះហានិភ័យក្នុងការវិវឍ្ឍទៅជាជំងឺវង្វេងបាន២០%លើការស្រាវជ្រាវអស់រយៈពេល៥ឆ្នាំ ។
វេជ្ជបណ្ឌិតរ៉ាឆេល វាយម័រ (Rachel Whimer) បាននិយាយថា ថ្នាំmetformin អាចមានឥទ្ធិពលការពារណឺរ៉ូនក្នុងខួរក្បាល ។
អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ មានហានិភ័យទ្វេដងក្នុងការវិវឍ្ឍជាជំងឺវង្វេង នេះបើធៀបទៅនឹងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ។ ប៉ុន្តែទោះបីជាជំងឺទឹកនោមផ្អែម គឺជាកត្តាហានិភ័យមួយនៃជំងឺវង្វេងក៏ដោយ, ប៉ុន្តែអ្នកស្រាវជ្រាវបានរកឃើញថា វាមានការស្រាវជ្រាវតិចតួចណាស់លើឥទ្ធិពលនៃថ្នាំទឹកនោមផ្អែមលើហានិភ័យនៃជំងឺវង្វេង ។
ដើម្បីមើលថាតើការព្យាបាលនានាអាចមានការការពារប្រឆាំងនឹងជំងឺវង្វេង ឬយ៉ាងណានោះ, ក្រុមរបស់វាយម័របានស្រាវជ្រាវលើមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ជិត១៥.០០០នាក់ដែលទើបតែចាប់ផ្តើមព្យាបាលថ្នាំមួយមុខក្នុងជំងឺរបស់ពួកគេ ។
អ្នកទាំងអស់នោះនៅក្នុងការស្រាវជ្រាវ គឺមានអាយុលើសពី៥៥ឆ្នាំ ហើយអ្នកទាំងអស់នោះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺទឹកនោមផ្អែមប្រភេទទី២ ។ វាយម័របាននិយាយថា មិនមែនពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថ្មីៗនោះ, មនុស្សមួយចំនួនត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទទី២យ៉ាងយូរ១០ឆ្នាំ ។ ប៉ុន្តែមិនមាននរណាម្នាក់បានប្រើថ្នាំសម្រាប់ជំងឺរបស់ពួកគេនៅពេលការស្រាវជ្រាវចាប់ផ្តើមនោះទេ។
វាយម័របាននិយាយថា ពួកគេបានចែកការព្យាបាលជាបួន៖ការប្រើថ្នាំ metformin, sulfonylureas, th iazolidinediones(TZDs) ឬការចាក់អាំងស៊ុយលីន ។គ្រប់ការព្យាបាលទាំងនេះបន្ថយកម្រិតជាតិស្ករ ប៉ុន្តែពួកគេមានសកម្មភាព ខុសៗគ្នាបន្តិចបន្តួច។
ថ្នាំ metformin ធ្វើឲ្យសាច់ដុំងាយនឹងទទួលនឹងអ៊រម៉ូនអាំងស៊ុយលីន ដែលជាអ៊រម៉ូនមួយសំខាន់សម្រាប់នាំជាតិស្ករទៅក្នុងកោសិកាក្នុងខ្លួន ហើយជាលិកាផ្តល់ចេញជាថាមពល ។ វាក៏បន្ថយបរិមាណនៃជាតិស្ករដែលត្រូវបានបង្កើតឡើងដោយថ្លើមផងដែរ។ ថ្នាំ sulfonylureas ភ្ញោចឲ្យផលិតនូវអ៊័រម៉ូនអាំងស៊ុយលីន ។ ថ្នាំ TZDs ធ្វើឲ្យសាច់ដុំ និងជាលិកាខ្លាញ់ងាយទទួលនឹងអរម៉ូនអាំងស៊ុយលីន ហើយពួកវាបន្ថយបរិមាណនៃជាតិស្ករដែលត្រូវបានបង្កើតឡើងដោយថ្លើមផងដែរ ។ ការចាក់អ៊័រម៉ូនអាំងស៊ុយលីនត្រូវបានគេប្រើដើម្បីជួយគ្រប់គ្រងលើការកើនឡើងតម្រូវកចំពោះអ៊័រម៉ូនអាំងស៊ុយលីនបន្ថែមដោយសារតែមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ មិនអាចប្រើអ៊័រម៉ូនអាំងស៊ុយលីនដែលត្រូវបានផលិតដោយខ្លួនដោយមានប្រសិទ្ធភាពនោះទេ។
អំឡុងពេលនៃការស្រាវជ្រាវ, អ្នកជំងឺជិត១០%ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺវង្វេង ។
បើធៀបទៅនឹងអ្នកដែលប្រើថ្នាំ sulfonylureas, អ្នកដែលប្រើថ្នាំ metformin មានការថយចុះហានិភ័យក្នុងការវិវឍ្ឍទៅជាជំងឺវង្វេងបាន២០% ។ វាមិនមានការខុសប្លែកគ្នានោះទេចំពោះហានិភ័យនៃជំងឺវង្វេងចំពោះអ្នកដែលប្រើថ្នាំ TZDs ឬចាក់អាំងស៊ុយលីនបើធៀបទៅនឹងអ្នកប្រើថ្នាំ sulfonylureas ។
វាយម័របាននិយាយថា អ្នកស្រាវជ្រាវបានគ្រប់គ្រងស្ថិតិចំពោះចំនួននៃកត្តាហានិភ័យមួយចំនួនដូចជា អាយុ, រយៈពេលនៃជំងឺទឹកនោមផ្អែម, ការគ្រប់គ្រងជាតិស្ករនៅក្នុងឈាម, ជាតិសាសន៍ ឬចំណេះដឹងនោះ ។
តើវាជាអ្វីអំពីថ្នាំ metformin ដែលអាចជួយការពារខួរក្បាលនោះ? វាយម័របាននិយាយថា ទ្រឹស្តីមួយដែលបានធ្វើលើការស្រាវជ្រាវលើសត្វបានបង្ហាញថា ថ្នាំ metformin អាចដើរតួសំខាន់ក្នុងការលូតលាស់នៃកោសិកាខួរក្បាលថ្មី។ វាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះការរលាកផងដែរ ។
វេជ្ជបណ្ឌិតរីឆាដ លីពថុន (Richard Lipton) ពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Montefiore បាននិយាយថា អាំងស៊ុយលីនផ្តល់ភាពប្រសើរនៃការរស់នៅនៃកោសិកាប្រសាទ ។ ថ្នាំដូចជាថ្នាំ metformin ដែលជាថ្នាំទទួលអ៊័រម៉ូនអាំងស៊ុយលីននៅក្នុងខ្លួននោះ, អាចជាអ្នកទទួលអាំងស៊ុយលីននៅក្នុងខួរក្បាលផងដែរ ។ យើងដឹងថា មនុស្សដែលមានជំងឺអាល់ហ្សៃមឺរ បានបាត់បង់ចំណុះនៃខួរក្បាល, ដែលអាចមានការថយចុះការជំនួសនៃកោសិកាប្រសាទ ។ ការសម្គាល់ដែលថ្នាំ metformin អាចជំរុញឲ្យមានការបង្កើតកោសិកាប្រសាទថ្មី និងជំនួសកោសិកាខួរក្បាលនោះ គឺជារឿងមួយដែលទាក់ទាញ ។
លីពថុនបាននិយាយថា គំនិតដែលរបៀបនៃយើងព្យាបាលជំងឺទឹកនោមផ្អែម អាចប៉ះពាល់ដល់មូលហេតុនៃជំងឺវង្វេងនោះ គឺជារឿងមួយដែលគួរអោយចាប់អារម្មណ៍ ។
វាយម័រសង្ឃឹមថាមានការស្រាវជ្រាវបន្ថែមដើម្បីកំណត់ថាតើការប្រើប្រាស់រយៈពេលយូរនៃថ្នាំ metformin នឹងមានប្រសិទ្ធភាពប្រសើរឡើង, ថាតើកម្រិតខ្ពស់ធ្វើឲ្យមានការខុសប្លែកគ្នា និងថាតើមានភាពខុសប្លែកគ្នាចំពោះការថយចុះហានិភ័យដែលអាស្រ័យលើប្រភេទនៃជំងឺវង្វេងឬយ៉ាងណា ។
គាត់បាននិយាយថា វាជារឿងសំខាន់ដើម្បីចាំរឿងនេះ ។ ខួរក្បាលមិននៅតែឯងនោះទេ។ នៅពេលដែលអ្នកគិតអំពីសុខភាពខួរក្បាលរបស់អ្នក អ្នកគួរតែកំពុងគិតអំពីសុខភាពខ្លួនប្រាណទាំងមូល និងគិតអំពីការបញ្ចប់នៃជីវិតរបស់អ្នក ។ ជំងឺវង្វេងកើតមានក្រោយនៃជីវិត ប៉ុន្តែការផ្លាស់ប្តូរទាំងនោះចាប់ផ្តើមមុននឹងវាបង្ហាញជារោគសញ្ញាឡើង។ ដូចនេះអ្វីដែលល្អសម្រាប់សុខភាពបេះដូង គឺល្អសម្រាប់ខួរក្បាល ៕
ចែករំលែកព័តមាននេះ