ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់​រំពាត់ផ្តៅ​វាយ​គ្នា​ជា​ប្រពៃណី​ជនជាតិភាគតិច​កួយ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដៃ​ម្ខាង​កាន់​រំពាត់ និង​ដៃ​ម្ខាង​ទៀត​កាន់​ឧបករណ៍​ម្យ៉ាង​ដែល​គេ​ហៅ​ថា (​ខែល​) ឡើង លើ​ទីលាន​ប្រកួត​ក្នុង​ទឹកមុខ​មុំ​ា​ទាំ ចិត្ត​អង់អាច​មិន​ខ្លាច​គូរ​ប្រកួត​របស់​ខ្លួន មាន​រំពាត់ផ្តៅ​ក្នុង​ដៃ វាយ​សម្រុក​មក​លើ​នោះ​ឡើយ…

ខេត្តស្ទឹងត្រែង ៖ ដៃ​ម្ខាង​កាន់​រំពាត់ និង​ដៃ​ម្ខាង​ទៀត​កាន់​ឧបករណ៍​ម្យ៉ាង​ដែល​គេ​ហៅ​ថា (​ខែល​) ឡើង លើ​ទីលាន​ប្រកួត​ក្នុង​ទឹកមុខ​មុំ​ា​ទាំ ចិត្ត​អង់អាច​មិន​ខ្លាច​គូរ​ប្រកួត​របស់​ខ្លួន មាន​រំពាត់ផ្តៅ​ក្នុង​ដៃ វាយ​សម្រុក​មក​លើ​នោះ​ឡើយ ។

កីឡាករ​ទាំង​២​បាន​បំពាក់​កណ្តឹង​នៅ​លើ​ចង្កេះ តាម​ប្រពៃណី​ឱន​យក​រំពាត់ និង​ខែល រំឭក​គុណគ្រូ បន្ទាប់​មក​សំឡេង​ស្គរ​បាន​បន្លឺ​ឡើង ហើយ​បុរស​ម្នាក់​ចាប់ផ្តើម​ច្រៀង​តាម​ចង្វាក់ ជា​ភាសា​គួ​យ រៀបរាប់​ត្អូញត្អែ​ពី​ព្រៃ​ភ្នំ​គ្រាំ​ថ្ម​ជ្រលង​ដងអូរ ដើម្បី​ដាស់សតិ​អ្នក​វាយ និង​អ្នក​ទស្សនា​ឱ្យ​មាន​ភាព​រន្ធត់​តក់​ស្លត់ ។

សំឡេង​ហ៊ូ​កញ្ជ្រៀវ​របស់​មហាជន​ទស្សនា​ជុំវិញ​ទីលាន គឺជា​ការ​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ កំពុង​ប្រកួត​យ៉ាង​ស្វិតស្វាញ​លើ​សង្វៀន​គ្មាន​ការ​រា​ថយ ដែល​ម្នាក់​ៗ​មាន​រំពាត់ផ្តៅ​សឹង​នៅ​ក្នុង​ដៃ​វាយ​ទៅ​លើ​គូរ​ប្រកួត ឮ​សូរ​ផា​ច់​ៗៗ ញាក់សាច់​ដល់​អ្នក​មើល ។

បុរស​វ័យ​ចំណាស់​ម្នាក់​អាយុ​៧៣​ឆ្នាំ ជា​ជនជាតិ​ដើម​ភា​តិច​កួយ ពាក់​វែ​នតា​ខ្មៅ អាវ​ផ្ទៃមេឃ​ដៃ​វែង អង្គុយ​ទះ​ស្គរ​តាម​ទំនៀមទំលាប់​បាន​រៀបរាប់​ថា ល្បែង​វាយ​ខែល គឺជា​ល្បែង​របស់​បងប្អូន​ជនជាតិ​ដើម​កួយ កាលពី​សម័យ​មុន នៅ​ពេល​ប្រកួត​វាយ​ខែល​ម្តង​ៗ មាន​លក្ខណៈ​ខ្លាំងក្លា​ណាស់ មាន​គូរ​ខ្លះ​ដួល​សន្លប់​នៅ​នឹង​កន្លែង គូរ​ខ្លះ​ស្លាប់​ក៏​មាន ដើម្បី​ដំឡើង​ឫទ្ធានុភាព តែ​នា​សម័យនេះ​គ្រាន់តែ​ការ​សម្តែង​ដើម្បី​គម្រប់​កិច្ច​ប៉ុណ្ណោះ ។

នៅ​ពេល​បុណ្យ​ព្រះ​គោ​រៀងរាប់​ឆ្នាំ តែង​មានការ​ប្រកួត​សិល្បៈ​វាយ​ខែល​នេះ មិន​អាក់ខាន​ឡើយ ហើយ​មាន​កីឡាករ​ជនជាតិ​កួយ មក​ពី​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង ជុំ​គ្នា​នៅ​ទីលាន​ក្បែរ​ប្រាសាទ​ព្រះ​គោ និង​មាន​គណៈកម្មការ​រៀបចំ ការ​ប្រកួត​ល្បែង​នេះ​ទៅ​តាម​ប្រពៃណី​ទំនៀមទំលាប់​របស់​ជនជាតិភាគតិច​កួយ ដោយ​មិនដឹង​ថា ល្បែង​នេះ​កើតឡើង​ដំណាល​ការ​សង់​ប្រសាទ​ព្រះ​គោ​នេះ​ដែរ​ឬទេ ។

បុរស​វ័យ​ចំណាស់​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ល្បែង​វាយ​ខែល ប្រារព្ធ​ឡើង​ក្នុង​ពិធីបុណ្យ​ព្រះ​គោ ដែល​អ្នក​វាយ​ម្នាក់​ៗ​ត្រូវ​មាន​ខែល ធ្វើ​ឡើង​ពី​ស្លឹក​ភ្ជល់​លាប​ជ័រទឹក ឯ​រំពាត់​វាយ​ធ្វើ​ឡើង​ពី​ផ្តៅ​មាន​ប្រវែង​១​ម៉ែត្រ​កន្លះ ។

មុន​ពេល​វាយ​មាន​គេ​លេងភ្លេង​សំពះគ្រូ ដោយ​កីឡាករ​ម្នាក់​ៗ​ត្រូវ​សូត្រ​មន្តអាគម​ន៍​គាថា រួច​ផឹកស្រា​វ៉ៃ​មិន​ឈឺ ផ្សំ​ដោយ​ប្រទាល​២​ប្រភេទ​លាយ​ជាមួយ​ស្រា​គឺ ត្រោកសាញ ជួយ​មិន​ឱ្យ​បែក​សាច់ និង​ប្រទាល​គីង្គក់​ជួយ​មិន​ឱ្យ​ឈឺចាប់ បើ​នរណា​អាច​វាយ​ដៃគូ​ឱ្យ​បែក​ឈាម​គេ​គិត​ថា អ្នក​វាយ​នោះ​មានបុណ្យ​សំណាង​ណាស់ ។

ពិធីបុណ្យ​ប្រាសាទ ប្រារព្ធ​ឡើង​តាម​លក្ខណៈ​ប្រពៃណី​វប្បធម៌​បែប​ព្រះពុទ្ធ​សាសនា និង​ព្រហ្ម​សាសនា ក្នុង​កំឡុង​ពេល​៣​ថ្ងៃ ដែល​ពី​មុនគេ​ធ្វើ​ក្នុង​ខែ​ផល្គុន តែ​ដោយសារ​ប្រជាពលរដ្ឋ​មាន​ភាព​មមាញឹក និង​ការងារ​ស្រែ​ចំការ មិនសូវ​មាន​អ្នកចូលរួម​ក្នុង​ពិធី ទើប​មានការ​មូលមតិ​គ្នា​លើកយក​ខែ​ចែ​ត្រ ជា​ថ្ងៃ​បុណ្យ​ព្រះ​គោ​វិញ ម្យ៉ាងទៀត​ពិធីបុណ្យ​ព្រះ​គោ​នេះ ធ្វើ​នៅ​ក្នុង​ខែ​ចែ​ត្រ ក៏​ពិតមែនតែ​មិន​ឱ្យ​ផុត​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នោះ​ទេ ។ ដែល​នៅ​ឆ្នាំ​នេះ ប្រារព្ធ​ឡើង​រយៈ​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​៧​កើត ដល់​ថ្ងៃ​៩​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៨ ។

បុណ្យ​ប្រាសាទ​ព្រះ​គោ មាន​ប្រារព្ធ​ល្បែង​វាយ​ខែល ក្នុង​ន័យ​រំឭក​គុណ​ដល់​បុព្វបុរស​ខ្មែរ ពី​សម័យ​ដើម​ដែល​មាន​កម្លាំង​វេទមន្ត​យុទ្ធ​សិល្ប៍ យុទ្ធសាស្ត្រ​យ៉ាង​ពូកែ​ក្នុង​ការ​ធ្វើ​ចម្បាំង​ប្រឆាំង និង​សត្រូវ​ឈ្លានពាន ។ ចំពោះ​ថ្ងៃ​ដែល​ត្រូវ​ធ្វ​បុណ្យ​គឺ​សម្រេច​ដោយ​ចៅអធិការ​វត្ត បើ​អាក់ខាន​ក្ន​ង​ពិធី​នេះ ប្រជាជន​មាន​ជំនឿ​ថា អាច​នឹង​គ្រោះ​ទុ​រិ្ភ​ក្ស ឬ​គ្រោះ​រាំង​ស្ងួត និង​ជំងឺ​ដ​ង្កា​ត់​ពេញ​ភូមិ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ