ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​កម្រ​មាន​ណាស់ អ្នក​ដែល​ចេះ​ឆ្លាក់បែបនេះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក រឹម រឿ​ន អាយុ​៣៨​ឆ្នាំ មាន​មុខរបរ​ជាងចម្លាក់​ឈើ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​បុស្ស​តា​សោម…

ខេត្តសៀមរាប ៖ លោក រឹម រឿ​ន អាយុ​៣៨​ឆ្នាំ មាន​មុខរបរ​ជាងចម្លាក់​ឈើ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​បុស្ស​តា​សោម ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ចូលរួម​ក្នុង​កម្ម​ពិធី​បើក​តាំង​ពិ​ព័ណ៌​ទិវា​ចម្លាក់​ឈើ​ពិភពលោក ក្រដាសប្រាក់​១០​ម៉ឺន​រៀល និង​អ្នកជំនាញ​ចម្លាក់​ឈើ​មក​ពី​ប្រទេស​ជា​ច្រើន​ទៀត​ផង​ដែរ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​រយៈពេល​៥​ថ្ងៃ​គឺ​ថ្ងៃ​ទី​២១-២៥ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បរិវេណ សណ្ឋាគារ សេន ជូ​រី ក្រោម​អធិបតីភាព​លោក ខៀវ កញ្ញា​រិ​ទ្ធ ក្រសួង​ព័ត៌មាន ។

ក្រដាសប្រាក់​១០​ម៉ឺន​រៀល ដែល​លោក​បាន​ចម្លាក់​ចេញ​ជា​រូបរាង​នោះ លោក​បាន​សម្ដែង​អារម្មណ៍​រីករាយ ដែល​បាន​ទទួល​ការ​កោតសរសើរ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​ចូលរួម​ទស្សនា​ក្នុង​ស្ដង់​ពិ​ព័ណ៌​ទិវា​ចម្លាក់​ឈើ​ពិភពលោក ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ សេន ជូ​រី ក្នុង​ក្រុង​សៀមរាប​នេះ​ផង​ដែរ ។

លោក រឹម រឿ​ន បាន​រៀបរាប់​បន្ត​ថា មុន​ដំបូង​រូប​ខ្ញុំ​បាន​ចូល​រៀន​ធ្វើ​ចម្លាក់​នោះ ក្នុង​អំឡុង​ឆ្នាំ​២០០៤ នៅ​នាយកដ្ឋាន​សិល្បៈ​សូន្យ​រូប និង​សិប្បកម្ម​រហូត​ដល់​ឆ្នាំ​២០១១ លោក​បាន​ផ្លាស់​ប្តូរ​ទៅ​សាលា​វិចិត្រសិល្បៈ រហូត​ដល់​បច្ចុប្បន្ន​ជា​ជាងចម្លាក់​ឈើ យ៉ាង​ស្ទាត់ជំនាញ​ផង​ដែរ ដើម្បី​ស្រូប​យកចំណេះ​ដឹង​ទាំង​អស់នោះ មក​បង្រៀន​ក្មេង​ៗ​ជំនាន់​ក្រោយ កុំឱ្យ​ភ្លេច​នៅ​អរិយធម៌ វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់​ដូនតា​ខ្មែរ​យើង កាលពី​ជំនាន់​មុន ព្រមទាំង​យកចំណេះ​ដឹង​នេះ មក​ប្រកប​មុខរបរ​បន្ថែម​គ្រាន់​បាន​ចិញ្ចឹម​ក្នុង​ក្រុម​គ្រួសារ និង​កូន​បាន​ទៅ​រៀនសូត្រ និង​គេ​ផង​ដែរ ។

លោក រឹម រឿ​ន បាន​បញ្ជាក់​បន្ថែម​ថា ចម្លាក់​ឈើ​ក្រដាសប្រាក់​១០​ម៉ឺន​រៀល​នេះ គឺ​បាន​បង្ហាញ​ពី​ព្រះ​ភ័​ក្រលេច​ត្រដែត​របស់​អង្គ​សម្តេច​តា ព្រះ​បរម​រតន​កោដ្ឋ និង​សម្តេច​យាយ​នរោត្តម មុន្នីនាថ​សីហ​នុ ហើយ លោក រឹម រឿ​ន បាន​ចំណាយពេល​មួយ​ខែ ក្នុង​ការ​ឆ្លាក់​ក្រដាស​១០​ម៉ឺន​រៀល​នេះ ហើយ​ឈ្នួល​ជាង​គិត​ក្នុង​១​ផ្ទាំង​តម្លៃ​១៥០០​ដុល្លារ ។

ចំណែក​ចម្លាក់​ឈើ​ផ្សេង​ៗ ដូច​ជា ៖ រូបចម្លាក់​ដឹក​ស្បៀង អង្គរវត្ត និង​បាយ័ន ក្នុង​១​ផ្ទាំង ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ ១០០០​ដុល្លារ មាន​រយៈពេល​មធ្យម ៥​ខែ ទើប​រួចរាល់ ជា​ស្ថា​ប​ពរ ។

លោក រឹម រឿ​ន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​លោក​ជ្រើសរើស​យក​ក្រដាស​១០​ម៉ឺន​រៀល​របស់​ខ្មែរ​មក​ឆ្លាក់​នោះ ព្រោះ​ចង់​បង្ហាញ​ពី​រូបិយប័ណ្ណ​ជាតិ ក៏​ដូច​ជា​ស្នា​ដៃដល់​អស្ចារ្យ​របស់​វិចិត្រករ​ខ្មែរ ដល់​ពិភពលោក​បានដឹង​ផង​ដែរ ។

លោក រឹម រឿ​ន ដំបូង​លោក​បាន​ឆ្លាក់​ក្រដាសប្រាក់​២​ដុល្លារ ហើយ​ទៅ​មុខ​លោក​គ្រោង​ឆ្លាក់​ក្រដាស ៥០០​រៀល ពី​សម័យ​ដើម​ដែល​លោក​អះអាង​ថា មាន​ភាព​ស្រស់​ស្អាត និង​ចាប់អារម្មណ៍​ផង​ដែរ ដែល​នឹង​មាន​ទំហំ​មុខកាត់ ៦០​ម គុណ ១​ម​ជាង ។

លោក​សូម​សំណូមពរ​ដល់​យុវជន​ជំនាន់​ក្រោយ ដែល​ចង់​ស្វែង​យល់​ពី​ចម្លាក់​ឈើ​នេះ ត្រូវ​នាំ​គ្នា​មក​ចូល​រៀន​នៅ​សាលា​វិចិត្រសិល្បៈ ដើម្បី​ដឹង​ក្បួនខ្នាត​ត្រឹមត្រូវ សមជា​វិចិត្រករ​ដៃឯក ល្អ​ម្នាក់ សម្រាប់​ទៅ​អនាគត ដើម្បី​ទុកជា​កេ​រិ៍​ដំណែល​ពី​ដូនតា កុំឱ្យ​សាបសូន្យ​របស់​ខ្មែរ​ឱ្យ​សោះ នេះ​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ពិត​ៗ មិនមែន​កុហក​ភូតភរ​នោះ​ទេ ដើម្បី​ឱ្យ​សកលលោក​ទទួលស្គាល់​ផង​ដែរ មិន​ចាញ់​ស្នាដៃ​ចម្លាក់​របស់​បរទេស​នោះ​ឡើយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក រឹម រឿ​ន មិនមែន​ជា​បុគ្គលិក​រដ្ឋ ឬ​ក្រសួង​វិចិត្រសិល្ប​នោះ​ទេ គឺជា​គ្រូ​ឯកជន ម្នាក់​នៅ​ក្នុង​ចំណោម សាលា​វិចិត្រសិល្ប​នោះ ដើម្បី​ជួ​យមក​បង្រៀន សិស្ស​ជំនាន់ ក្រោយ​ឱ្យ​ចេះ​ឆ្លា​ក់រូច​ចម្លាក់​ធ្វើ​អំពី​ឈើ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ