តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា ម្ចាស់ពានអូឡាំពិកប្រាំបីដង Usain Bolt បានប្រាប់ថារូបលោកមានលក្ខណៈស្រដៀងគ្នានឹងជើងខ្លាំងប្រចាំក្លិបអ្នកមានបុណ្យ Lionel Messi បើទោះបីជារាល់ថ្ងៃនេះ លោកជាអ្នកគាំទ្រជើងខ្លាំងក្លិបអធិរាជស Cristiano Ronaldo ក៏ដោយ ។
កីឡាកររត់ប្រណាំងចម្ងាយខ្លីអាយុ៣១ឆ្នាំដែលបានចូលនិវត្តន៍កាលពីឆ្នាំមុនបានប្រាប់នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃពុធថា «Messi គឺពិតជាមានទេពកោសល្យពីកំណើត ។ ពីអ្វីដែលខ្ញុំបានដឹងគឺ Ronaldo តែងតែខំប្រឹងប្រែងជានិច្ច ទម្រាំតែមានថ្ងៃនេះ។ សម្រាប់ខ្ញុំវិញ គឺកើតមកអាចរត់លឿនពីកំណើត ដែលនេះគឺធ្វើឲ្យខ្ញុំដូច MessI អ៊ីចឹង» ។
កីឡាករអូឡាំពិកជនជាតិចាមៃការូបនេះ មានក្តីស្រមៃចង់ក្លាយទៅជាកីឡាករបាល់ទាត់នៅក្លិប Manchester United ហើយដើម្បីសម្រេចបំណងនេះ Bolt នឹងទៅបង្ហាញទេពកោសល្យឲ្យគ្រូបង្វឹក Borussia Dortmund មើលនៅសប្តាហ៍នេះ ឯប្រទេសអាល្លឺម៉ង់ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ