ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អស់​ដល់​ទៅ​ជិត​មួយ​ម៉ឺន​ដុល្លារ​ទាំង​ព្រលឹម

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ផ្ទះ​លក់​ឥ​វ៉ា​ន់​ចាប់​ហ៊ួ​យ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ទាំង​មិនដឹង​មូលហេតុ ដោយ​សរុប​ជិត​មួយ​ម៉ឺន​ដុល្លារ​ទាំង​ព្រលឹម ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី ២១ ខែ​មិ​នា ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ ផ្ទះ​លក់​ឥ​វ៉ា​ន់​ចាប់​ហ៊ួ​យ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ទាំង​មិនដឹង​មូលហេតុ ដោយ​សរុប​ជិត​មួយ​ម៉ឺន​ដុល្លារ​ទាំង​ព្រលឹម ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី ២១ ខែ​មិ​នា ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង់​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។

ម្ចាស់ផ្ទះ​ខាងលើឈ្មោះ ព្រៀ​នា អាយុ​៣៨​ឆ្នាំ ជនជាតិ​ឡាវ ប្រពន្ធ​ឈ្មោះ កែវ ថង ជនជាតិ​ឡាវ មានកូន​៣​នាក់ ស្រី​២ ប្រុស​ម្នាក់​ក្នុង​បន្ទុក ។ យោង​តាម​ប្រភព​បានឱ្យ​ដឹង​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​អស់ពីរ​ខ្នង​ទទឹង​១០​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ ជញ្ជាំង​ឈើ ប្រក់​ដំបូល​ប្រូ​ស៊ីម៉ង ។

គាត់​ជា​ម្ចាស់ផ្ទះ​នោះ​បាន​ប្រាប់​ថា លោក​កំពុង​ជួសជុល​ម៉ាស៊ីន​នៅ​ក្នុងផ្ទះ ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆេះ​ចេញពី​មុខ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​ពី​ឥ​វ៉ា​ន់​ចាប់ហួយ​របស់​គាត់​នោះ​តែ​ម្តង ពេល​ដែល​ប្រពន្ធ និង​កូន​របស់​គាត់​កំពុង​តែ​នៅ​ដេក​ក្នុងផ្ទះ​នៅឡើយ ។

លោក​បន្ត​ថា ឥ​វ៉ា​ន់​ចាប់​ហ៊ួ​យ និង​ឥ​វ៉ា​ន់​ផ្សេង​ជា​ច្រើន​ទៀត​បូក​រួម​នឹង​ផ្ទះ​សរុប​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ តែ​មិន​បង្ក​ឲ្យ​មាន​រង​គ្រោះ​ដល់​អាយុជីវិត​មនុស្ស ឬ​រង​របួស​នោះ​ទេ ។ ខណៈ​នេះ​ក្រុម​គ្រួសារ​ខាងលើ​កំពុង​ជូ​ប​ការ​លំបាក​បញ្ហា​ជីវភាព​របស់​ពួក​គាត់​ខ្លាំង​ណាស់ ដូច​ជា​ពាក្យចាស់​លោក​ពោល​ថា​(​សុខចិត្ត​លិច​ទូក​កណ្តាលទន្លេ​កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​)​មិន​ខុស​ទេ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ