ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ច​ម្ង​ល់​គ្រប់​គ្នា​ផ្អើល​ខ​មិន​ពាក្យ​«BFF»​ចង់​ដឹង​​គណនីហ្វេសប៊ុកមានគេលួចឬអត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ធំ​បាន​បង្ហោះ​អំពី​ការ​ខំ​មិន BFF ដើម្បី​ដឹង​ថា ហ្វេ​ស​ប៊ុ​ក​របស់​អ្នកមាន​សុវត្ថិភាព​ឬ​អត់? ដែល​បាន​អះអាង​ថា បើ​អក្សរ BFF ចេញ​មក​ពណ៌​បៃតង​បាន​ន័យ​ថា គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកមាន​សុវត្ថិ…

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ធំ​បាន​បង្ហោះ​អំពី​ការ​ខំ​មិន BFF ដើម្បី​ដឹង​ថា ហ្វេ​ស​ប៊ុ​ក​របស់​អ្នកមាន​សុវត្ថិភាព​ឬ​អត់? ដែល​បាន​អះអាង​ថា បើ​អក្សរ BFF ចេញ​មក​ពណ៌​បៃតង​បាន​ន័យ​ថា គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកមាន​សុវត្ថិ បើ​មិន​ចេញ​ពណ៌​នោះ​ទេ​គឺ​មាន​ន័យ​ថា​ត្រូវ​បាន​គេ​ហេ​ក​(Hack) ប៉ុន្តែ​វា​ជា​ព​ត៌​មាន​មិន​ពិត ។

អ្នក​ប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​កមួយ​រូប​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​លើក​ឡើង​ថា វា​មិនមែន​ជា​រឿង​ទាក់ទង​នឹង​សុវត្ថិភាព​របស់​ហ្វេ​ស​ប៊ុ​ក​ទេ វា​គ្រាន់តែ​ជា Text Animation មួយ​ដែល​បញ្ជា​ទៅ​លើ​ម៉ាស៊ីន​ដើម្បី​ចេញ​ជា​សកម្មភាព​ផ្សេង​ៗ​ទៅ​តាម​ពាក្យ​ដែល​ក្រុមហ៊ុន​បាន​តំណរ​ភ្ជាប់​វា​រួច​ហើយ ។ អីចឹង​គ្មាន​អ្វី​ដែល​ថា ប៉ះពាល់​ដល់​គណនី​របស់​អ្នក​ប្រើប្រាស់​ទេ ព្រោះ​កន្លង​មក​ហ្វេ​ស​ប៊ុ​ក​តែងតែ​ដាក់​ចេញ​នូវ​ពាក្យ​អបអរសាទរ​ជា​ច្រើន​មក​ហើយ​ដែរ (Congratulations) តែ​ដោយសារ​ពាក្យ​ច​ចាម​អារាម​របស់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ចង់​ឲ្យ Page ឬគេហទំព័រ (Website) របស់​គេ​មាន​អ្នក​ចូល​មើល​ច្រើន​តែ​ប៉ុណ្ណោះ ។

លោក សេង អ៊ូ គ្រូបង្រៀន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ មិន​គាំទ្រ​នូវ​ពាក្យ​ច​ចាម​អារាម​ទាំងនេះ​ដែរ វា​គ្រាន់តែ​ជា​ការ​បំផុសបំផុល​ដើម្បី​ឲ្យ​អ្នក​ដទៃ​មានការ​យល់​ច្រ​លំ ហើយ​ក៏​មាន​អ្នកខ្លះ​ចូល Comment តែ​សម្រាប់​លោក​វា​គ្រាន់តែ​ជា​ល្បែង​លេង​កម្សាន្ត​តែ​ប៉ុណ្ណោះ ។

លោក​ថា ៖ « បើ​តាម​ខ្ញុំ​គិត​វា​គឺជា​ការ​បំផុសបំផុល​ដើម្បី​អោយ​អ្នក​ដ៏​ទៃ​ទៀត​មានការ​យល់​ច្រឡំ ឬ​ក៏​អាច​ជា​ល្បែង​កម្សាន្ត​លេង​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​តែ​ប៉ុណ្ណោះ តែ​សម្រាប់​ខ្ញុំ​គឺ​អត់​ជឿ​នៅ​រឿង​នេះ​ទេ ព្រោះ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​តែងតែ​រក​នូវ​អ្វី​ដែល​ថ្មី​ៗ​ដើម្បី​ចេញ​ជា​សកម្មភាព​ផ្សេង​ៗ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ប្លែក​ភ្នែក​» ។

យោង​តាម​គេហទំព័រ medium.com បាន​បង្ហាញ​ថា ពាក្យ​ទាំងនេះ​គ្រាន់តែ​ជា Text Delight Animations ដែល​ជា Keyword ដើម្បី​អបអរសាទរ នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​បាន Comment ហើយ​ចេញ​ជា​សកម្មភាព​ផ្សេង​ៗ​គ្នា​ទៅ​តាម Keyword នីមួយ​ៗ ដែល​កន្លង​មក​អ្នក​ប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ធ្លាប់​បាន​ប្រើ​រួច​មក​ហើយ ។ ទាំងនេះ​ជា Text Delight Animations ខ្លះ​ៗ​ដែល​ហ្វេ​ស​ប៊ុ​កបាន​បង្កើត​វា​ឡើង​មាន​ដូច​ជា ៖ you’re the best, bff, bffs, best wishes, Congrats, Congratulations, xoxo,…​និង​មាន​ជា​ពាក្យ​ជា​ច្រើន​ទៀត ហើយ​វា​តែងតែ​ធ្វើការ​ផ្លាស់​ប្តូរ​សកម្មភាព​ផ្សេង​ៗ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ