គ្រោង​បំពាក់​ឧបករណ៍​បំភ្លឺ​ប្រាសាទ​សំខាន់​ៗ​សំរាប់​ការ​ទស្សនា​នា​ពេល​រាត្រី


មន្ដ្រី​អាជ្ញាធរ​អប្សរា បាន​ថ្លែង​ថា នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ដងផ្លូវ​និង​ប្រាសាទ​សំខាន់​ៗ​មួយ​ចំនួន​នៅ តាម​វង់​តូច​នៃ​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​អង្គរ​នឹង​ត្រូវ​បំពាក់​ឧបករណ៍​បំភ្លឺ​ប្រើ​ដោយ​ថា​ម ពល​ពន្លឺព្រះអាទិត្យ ដើម្បី​ទាក់ទាញ​ភ្ញៀវ ទេសចរ​ជាតិ​-​អន្ដរជាតិ​ឱ្យ​ទិញ​សំបុត្រ​ចូល ទស្សនា​នៅ​ពេល​រាត្រី ។អគ្គនាយក​អាជ្ញាធរ​អប្សរា​លោក ប៊ុ​ន ណា​រិ​ទ្ធិ បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ ថា គំរោងការ​ថ្មី​ស្ដី​ពី​ការ​បំភ្លឺ​ប្រាសាទ​នៅ ពេល​យប់ មិនមែន​ធ្វើ​តែ​នៅ​លើ​ប្រាសាទ​តែ មួយ​ទេ គឺ​យើង​ត្រូវ​ដាក់​នៅ​តាម​ប្រាសាទ សំខាន់​ៗ​មួយ​ចំនួន​នៅ​តាម​វង់​តូច ហើយ តាម​គំរោង​ជាក់ស្ដែង​ភ្លើង​ហ្វា​ដាក់​បំភ្លឺ​គេ​មិន​ប្រើ​អគ្គិសនី​យក​មក​បំភ្លឺ​ទេ គឺ​គេ​ប្រើ​ថា​ម ពល​ពន្លឺព្រះអាទិត្យ​មក​ជំនួស ។

លោក​អគ្គ នាយក​បាន​បន្ដ​ទៀត​ថា សំរាប់​ភ្ញៀវ​ដែល ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ពេល​យប់ គឺ​បាន​រៀបចំ​ជា​ក្រុម​ជិះ​រថយន្ដ​ធំ​មួយ​គ្មាន ដំបូល​ងាយ​មើល​មក​ខាងក្រៅ ហើយ​ធ្វើ ដំណើរ​តាម​វង់​តូច ប៉ុន្ដែ​មិន​អនុញាត​ឱ្យ​រថ យន្ដ​ដឹក​ភ្ញៀវ​ទេសចរ​នោះ​ឈប់​នៅ​តាម ប្រាសាទ​ទេ គ្រាន់តែ​ឱ្យ​បើក​យឺត​ៗ​សំរាប់​ឱ្យ ភ្ញៀវ​ទស្សនា​ប្រាសាទ​របស់​យើង​ពី​ចំងាយ ដោយ​មានការ​អធិប្បាយ​តាម​ឧបករណ៍ ស្ដាប់​សំលេង​នឹង​ត្រចៀក​ទៅ​តាម​ភាសា ដែល​ភ្ញៀវ​តំរូវ ។

លោក​ប៊ុ​ន ណា​រិ​ទ្ធិ បាន​បន្ដ​ទៀត​ថា គំរោងការ​បំភ្លឺ​ពេល​យប់​នេះ​មាន​ប្រយោជន៍ ច្រើន​ត្រង់​ថា វា​ធានា​បាន​នូវ​សុវត្ថិភាព​ភ្ញៀវ គ្រប់គ្រាន់​មិន​បារម្ភ​ខ្លាច​គ្រោះថ្នាក់ ឬ​មួយ ប៉ះពាល់​ដល់​ប្រាសាទ​ដែរ ហើយ​ក៏​មិន​មាន ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​អ្វី​ទេ ព្រោះ​ភ្ញៀវ គេ​អង្គុយតែ​នៅ​ក្នុង​រថយន្ដ​មិន​ចុះ​ទៅ​ណា ឡើយ​។ ដូច្នេះ​គុណភាព​ដែល​គេ​ធ្វើ​នោះ មាន​ស្ដង់ដា​ខ្ពស់​ហើយ អ្នកបច្ចេកទេស​ក៏​គេ ធ្លាប់​ធ្វើ​នៅ​រមណីយដ្ឋាន​ធំ​ៗ​លើ​ពិភពលោក ផង​ដែរ ។ លោក​អគ្គនាយក​បាន​បន្ថែម​ថា ទស្សនាទាន​ថ្មី​ស្ដី​ពី​ការ​បំភ្លឺ​ប្រាសាទ​នៅ​ពេល យប់​របស់​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់ កាល​សិក្សា​ជា​គំនិត ជា​ប្លង់ ជា​ឯកសារ​នៅ ឡើយ ធ្វើ​យ៉ាងណា​ឱ្យ​វា​ល្អ​ស័ក្ដិសម​ជាមួយ បេតិកភណ្ឌ​ពិភពលោក ដោយ​យើង​មិន​ទាន់ ឈាន​ទៅ​ដល់​ដំណាក់កាល​និយាយ​ពី​ក្រុម ហ៊ុន ឬ​អាជីវកម្ម​អ្វី​នៅឡើយ ។

ចំណែក​មន្ដ្រី​អាជ្ញាធរ​អប្សរា​មួយ​រូប ទៀត​ក៏​បាន​ប្រាប់​ដែរ​ថា គំរោងការ​បំភ្លឺ ប្រាសាទ​នោះ​ត្រូវ​បាន​ក្រុម​អ្នកបច្ចេកទេស រៀបចំ​ចងក្រង​ជា​ឯកសារ​គោល​រួច​ស្រេច តាម​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​ថែម​ទាំង​បាន​ធ្វើ ការ​បង្ហាញ​នៅ​ក្នុង​អង្គប្រជុំ​លើក​ទី​១៦​នៃ គណៈកម្មាធិការ​អន្ដរជាតិ​សំរបសំរួល​កិច្ច គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​វប្ប ធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​“​សេ​អ៊ី​សេ​” រួចរាល់ ដែរ​។ គេ​គាំទ្រ​គំរោងការ​របស់​យើង ព្រម ទាំង​សរសើរ​ថា ជា​គំនិតល្អ ប៉ុន្ដែ​គេ​ចាំបាច់ ត្រូវ​តែ​មក​ជួយ​សិក្សា​គំរោង​បន្ថែម​ដើម្បី សំរេច​នូវ​ឯកសារ​បច្ចេកទេស​មួយ​នេះ​ឱ្យ​កាន់ តែ​ប្រសើរ​ថែម​ទៀត ។

លោក​ថោ​ង ខុន រដ្ឋមន្ដ្រីក្រសួង​ទេស ចរណ៍​បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ថា លោក​បានឃើញ គំរោង​បំភ្លឺ​ប្រាសាទ​ហើយ​តាម​រយៈ​ការ បង្ហាញ​ជា​រូបភាព​ព្រាង​ដោយ​អាជ្ញាធរ អប្សរា​នៅ​ក្នុង​កិច្ចប្រជុំ​“​សេ​អ៊ី​សេ​” កាលពី ពេល​ថ្មី​ៗ​កន្លង​ទៅ​នោះ គឺ​ឃើញ​ថា​ល្អ​ខ្លាំង ណាស់ ទៅ​ថ្ងៃ​អនាគត​ខេត្ដសៀមរាប​នឹង ក្លាយទៅជា​ខេត្ដ​ទេសចរណ៍​ដ៏​មាន​សក្ដា​នុ ពល​យ៉ាង​ពិតប្រាកដ ។ លោក​រដ្ឋមន្ដ្រី​បាន មាន​ប្រសាសន៍​ទៀត​ថា ក្នុង​នាម​ក្រសួង​ទេស ចរណ៍ លោក​សូម​ស្វាគមន៍​និង​គាំទ្រ​ចំពោះ ផែនការ​នោះ ព្រោះថា វា​នឹង​លើកកំពស់ ប្រាសាទ​របស់​យើង​សំបើម​ណាស់ វា​មិន​ត្រឹម តែ​ជា​បេតិកភណ្ឌ​ពិភពលោក​ប៉ុណ្ណោះ​ទេ វា​គឺជា​អច្ឆរិយវត្ថុ​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង អាស៊ី​។

បន្ថែម​ពីលើ​នោះ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស ចរ​មានការ​ចាប់អារម្មណ៍ និង​ជក់ចិត្ដ​ខ្លាំង ណាស់ ព្រមទាំង​អាច​ទាក់ទាញ​ទេសចរ​នៅ ពេល​យប់​ក៏​ដូច​ជា​ទាក់ទាញ​ការ​ស្នាក់​នៅ​ឱ្យ គេ​ចាយវាយ​លុយកាក់​កាន់តែ​ច្រើន​នៅ​ក្នុង ប្រទេស​របស់​យើង គឺ​ក្រសួង​សូម​គាំទ្រ​យ៉ាង ពេញទំហឹង​។ដោយឡែក ក្រុម​អ្នក​ស្នេហា​វប្បធម៌ មួយ​ចំនួន​បាន​លើក​ឡើង​ថា ពួក​គេ​សូម ស្វាគមន៍​ចំពោះ​អាជ្ញាធរ​អប្សរា​ដែល​មាន ផែនការ​ដាក់​ភ្លើង​នោះ ប៉ុន្ដែ​គេ​សូម​ឱ្យ​មាន ការ​សិក្សា​ពី​ផល​ប៉ះពាល់​ឱ្យ​បាន​ល្អិតល្អន់​ជា មុន​សិន​មុន​នឹង​ចាប់ផ្ដើម​អនុវត្ដ​គំរោង ព្រោះ ករណី​ប្រាសាទ​ជា​សម្បត្ដិ​មរតក​វប្បធម៌​វា​ជា​រឿង​រសើប​បំផុត​ដែល​អាច​នាំ​ឱ្យ​កើត​មាន ការ​យល់​ច្រឡំ​ដូច​កាល​កន្លង​ទៅ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ