ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​គេង​លក់​កាន់តែ​ស្រួល​គួរ​រៀប​គម្រោង​បែប​ណា ?

6 ឆ្នាំ មុន
  • ភ្នំពេញ

ទោះបីជា​ការ​គេង​លក់​ពេល​យប់​ដ៏​ល្អ​មួយ​ក៏​ត្រូវការ​ការ​គិត និង​រៀបចំ​មួយ​ចំនួន​ផង​ដែរ បើសិនជា​អ្នកជា​មនុស្ស​ឧស្សាហ៍​គេង​មិន​ស្កប់ ឬ​មិន​លក់ ។ យ៉ាងណាមិញ National Sleep Foundation បាន​ណែនាំ​គន្លឹះ…

ទោះបីជា​ការ​គេង​លក់​ពេល​យប់​ដ៏​ល្អ​មួយ​ក៏​ត្រូវការ​ការ​គិត និង​រៀបចំ​មួយ​ចំនួន​ផង​ដែរ បើសិនជា​អ្នកជា​មនុស្ស​ឧស្សាហ៍​គេង​មិន​ស្កប់ ឬ​មិន​លក់ ។ យ៉ាងណាមិញ National Sleep Foundation បាន​ណែនាំ​គន្លឹះ ខ្លះ​ៗ ដើម្បី​ជួយ​សម្រួល​ដល់​ការ​គេង​លក់​កាន់តែ​ស្រួល​ដូច​ខាងក្រោម​នេះ​៖
•​ចូល​គេង​ឲ្យ​ទៀត​ម៉ោង​ជា​រៀង​រាល់​យប់ ទោះបីជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ក៏​ដោយ
•​បង្កើត​ទម្លាប់​បន្ធូរ​អារម្មណ៍​នៅ​ពេល​គេង
•​ចៀសវាង​ការ​គេង​ថ្ងៃ
•​ហាត់ប្រាណ​រាល់ថ្ងៃ
•​រក្សា​សីតុណ្ហភាព​ត្រជាក់​ក្នុង​ពេល​គេង
•​ទិញ​ភួយ និង​ខ្នើយ​ដែល​គេង​ទៅ​មាន​ផាសុកភាព
•​ប្រើប្រាស់​ពន្លឺ​ចាំង​នៅ​ពេល​ព្រឹក​ដើម្បី​ជួយ​គ្រប់គ្រង​ចង្វាក់​នៃ​ការ​គេង
•​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​បារី
•​កុំ​ញ៉ាំ​អាហារ ច្រើន​ៗ​ពេក​នៅ​ពេល​ល្ងាច
•​បើសិនជា​អ្នក​មិន​អាច​គេង​បាន ចូរ​ផ្លាស់​ប្តូរ​បន្ទប់ និង​ធ្វើ​រឿង​ដើម្បី​បន្ធូរ​អារម្មណ៍​រហូត​ដល់​មាន​អារម្មណ៍​អស់កម្លាំង
•​បើសិនជា​អ្នក​នៅ​តែ​មិន​អាច​គេ​បាន​ទៀត ចូរ​ពិ​គ្រៅ​ជាមួយ​គ្រូពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ