ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ទូរទស្សន៍​ច្រើន​អាច​បង្កើន​ឱកាស​កំណក​ឈាម​បាន

6 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ការ​ចំណាយពេល​ច្រើន​ម៉ោង ក្នុង​ការ​អង្គុយ​មើល​ទូរទស្សន៍​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​បាន ប៉ុន្តែ​វា​នឹង​មិនល្អ​វិញ សម្រាប់​សរសៃឈាម​ឡើយ ។ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​ចំណាយ​ពេលវេលា​ច្រើន​ពេក​នៅ​មុខ​ទូរទស្សន៍ គឺ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​កកឈាម​ក្នុង​សរសៃ​វ៉ែន​របស់​ពួក​គេ ឬ​ហៅ​ថា…

ការ​ស្រាវជ្រាវ​ថ្មី​បាន​បង្ហាញ​ថា ការ​ចំណាយពេល​ច្រើន​ម៉ោង ក្នុង​ការ​អង្គុយ​មើល​ទូរទស្សន៍​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ​បាន ប៉ុន្តែ​វា​នឹង​មិនល្អ​វិញ សម្រាប់​សរសៃឈាម​ឡើយ ។ ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ដែល​ចំណាយ​ពេលវេលា​ច្រើន​ពេក​នៅ​មុខ​ទូរទស្សន៍ គឺ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​កកឈាម​ក្នុង​សរសៃ​វ៉ែន​របស់​ពួក​គេ ឬ​ហៅ​ថា Venous Thromboembolism (VTE) ។

វា​គឺជា​កំណក​ឈាម​ដែល​ច្រើន​តែ​កើតឡើង​នៅ​ក្នុង​ជើង ហើយ​ក៏​អាច​របេះ​ចេញ ព្រមទាំង​អណ្តែត​ទៅ​សួត បង្ក​ជា​ជំងឺ​ធ្ងន់​មួយ​ប្រភេទ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន នោះ​គឺ Pulmonary Embolisms ។ តាម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Minnesota បាន​ពន្យល់​ថា ការ​អង្គុយ​រយៈពេល​យូរ​ពេក អាច​ធ្វើ​ឲ្យ​ឈាម​ទៅ​ជាក​កបាន ដោយសារ​តែ​របត់​ឈាម​ធម្មតា​នៅ​ជើង និង​ប្រអប់ជើង​ត្រូវ​បាន​រង​ការ​ប៉ះពាល់ ។

អ្នក​ដែល​មើល​ទូរទស្សន៍​ច្រើន គឺ​មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​កកឈាម​ប្រហែល ៧០​ភាគរយ ច្រើន​ជាង​អ្នក​ដែល​មិន​ធ្លាប់​មើល​ទូរទស្សន៍ ។ ការ​ប្រឈម​មុខ​នេះ​នៅ​តែ​ខ្ពស់​ដដែល ក្រោយ​ពី​កត្តា​ជា​ច្រើន​ដូច​ជា ទម្ងន់ ឬ​កម្រិត​នៃ​ការ​ហាត់ប្រាណ​ត្រូវ​បាន​រាប់​បញ្ចូល​រួច ។

ការ​ស្រាវជ្រាវ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Journal of Thrombois and Thrombolysis កាលពី​ថ្ងៃ​ទី ២១ ខែកុម្ភៈ​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ