ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទបង្ហាញមុខឃាតករ ​ដឹងទង្វើពិតជាព្រៃ.ផ្សៃខ្លាំងហួសការស្មាន​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖​ សេច​ក្តីរាយការណ៍បឋមឱ្យដឹងថា នាព្រឹកថ្ងៃទី​២០ មីនា នេះ ស្ថិត​នៅ​ស្នងការនគរបាល​ខេត្ត​កណ្តាល បានបើក​សន្និសីទបង្ហាញ​មុខ​​ឃាតករ​​សម្លាប់នារី​ម្នាក់រួចយកសព​ដាក់ក្នុងធុង​ទឹក​កក​ពណ៌​ទឹក​ក្រូច​​​​រួចយកទៅប្លុងចោល ក្នុងនោះក៏មាន​បង្ហាញវត្ថុតាងជាច្រើនផងដែរ ។…

ខេត្ត​កណ្តាល ៖​ សេច​ក្តីរាយការណ៍បឋមឱ្យដឹងថា នាព្រឹកថ្ងៃទី​២០ មីនា នេះ ស្ថិត​នៅ​ស្នងការនគរបាល​ខេត្ត​កណ្តាល បានបើក​សន្និសីទបង្ហាញ​មុខ​​ឃាតករ​​សម្លាប់នារី​ម្នាក់រួចយកសព​ដាក់ក្នុងធុង​ទឹក​កក​ពណ៌​ទឹក​ក្រូច​​​​រួចយកទៅប្លុងចោល ក្នុងនោះក៏មាន​បង្ហាញវត្ថុតាងជាច្រើនផងដែរ ។ សន្និសីទ​នេះ មាន​ការចូលរួម​ដឹកនាំដោយលោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ។

លោកអ៊ា​វ ចំរើន បាន​បញ្ជាក់​ឱ្យ​ដឹងដែរថា​ ជន​ដៃដល់ឈ្មោះសុផេងរូបនេះ ​បាន​ប្រើ​ល្បិច​ល្បួង​នារី​​រង​គ្រោះ​ឱ្យ​​មក​ផ្ទះ​របស់​ខ្លួន ដោយ​​ប្រាប់​ថា ​នឹង​លាប​ស្រា​ពន្លៃ​ម៉ាស្សា​ស្បែក​ឱ្យនាង ។ លុះពេល​នាង​​បាន​ទៅ​ដល់​ផ្ទះ​របស់​ជន​ដៃដល់ ក៏​បាន​ដោះ​សម្លៀក​បំពាក់​ ដើម្បី​ម៉ាស្សា​ខ្លួន​ស្រា​ពន្លៃ រួច​ហើយ​ជន​រង​គ្រោះ​ក៏​ចូល​ក្នុង​បន្ទប់​ទឹក ​ដើម្បី​លាង​ជម្រះ​កាយ ពេល​នោះ​ជន​ដៃដល់​ឈ្មោះ សុ​ផេង ក៏​បាន​ដោត​ឌុ​យ​ភ្លើង​ឱ្យ​​ឆក់​ក្នុង​បន្ទប់​ទឹក​តែ​ម្តង ​។

លោក​​​បន្តថា ពេល​នោះ​​ជន​រង​គ្រោះ​ពេល​កំពុង​ឆក់​បាន​ស្រែកហៅ​ឱ្យ​​ឃាតករ​ជួយ តែ​ឈ្មោះសុ​ផេង មិន​បាន​ជួយ​​នោះ​ទេ ក៏​បាន​យក​អង្រែ​ថ្មវាយដំ​លើ​នារី​​រង​គ្រោះ​បន្ថែម​ទៀត ។ លោក​ថា «​សុ​ផេង ជា​អ្នក​ខាត់​ឱ្យ ព្រោះ​អ្នក​ទាំង​២​ជា​សង្សារ​នឹង​គ្នា ។ ពេល​ខាត់​ហើយ ត្រូវ​ចូល​បន្ទប់ទឹក​លាង អ​ញ្ចឹ​ង​ពេល​ចូល​បន្ទប់ទឹក​ទៅ ផេង​ ក៏​ដោត​ឌុ​យ​ភ្លើង ដើម្បី​ឲ្យ​ខ្សែភ្លើង​ឆក់ ។ នៅ​ក្នុង​ពេល​ដែល​ឆក់ ធានី​ក៏​ដួល ដួល​ហើយ​ស្រែក​ឲ្យ​សុ​ផេង​ជួយ ។ អ​ញ្ចឹ​ង​នៅ​ពេល​ហ្នឹង​ផេង គាត់​ក៏​យក​អង្រែ​ថ្មវ៉ៃ​បន្ថែម វ៉ៃ​ជើង វ៉ៃ​ក្បាល អ​ញ្ចឹ​ង​បានជា​ពេល​យើង​ពិនិត្យ​ទៅ​ឃើញ​​បាក់​ថ្គាម ។ ក្រោយ​ពី​យក​អង្រែ​វ៉ៃ​ហើយ ឥតទាន់​ស្លាប់​ស្រួលបួល​ទេ​ គាត់​ក៏​យក​កូនកាំបិត​តូច​ចាក់​​​បន្ថែម (​លើ​ទ្រូង​) … ចាក់​ហើយ​បាក់​កូនកាំបិតរួច​ហើយ បាន​យក​កាំបិត​ប៉័ងតោកាប់​បន្ថែម​ទៀត​» ​។

រួចរាល់​ក៏​បិទ​បន្ទប់​យក​ម៉ូតូ​ទៅ​លក់​នៅ​ក្រោយ​បុរី​កី​ឡា​បាន១០៥០ដុល្លារ ។ លុយ​ក្នុង​កាបូប​ជន​រង​គ្រោះ​មាន​ជាង៤០០​ដុល្លារ​​ផ្សេង​​ទៀត​ ។

ព័ត៌​មានលម្អិត​នឹងមានផ្សាយជូនបន្តទៀត ។