ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ប្រពន្ធ​កូន​និង​បងប្អូន​ទៅ​លេង​ស្រុក​មក​វិញ​អស់​ម៉ូតូ​មួយ​គ្រឿង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ថ្ងៃ​សំរាក​បាន​នាំ​ប្រពន្ធ​កូន និង​ប្អូន​ទៅ​លេង​នៅ​ស្រុក​កំណើត​ត្រឡប់​មក​វិញ​ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​អស់​មួយ​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ថ្ងៃ​សំរាក​បាន​នាំ​ប្រពន្ធ​កូន និង​ប្អូន​ទៅ​លេង​នៅ​ស្រុក​កំណើត​ត្រឡប់​មក​វិញ​ចោរ​គាស់​ផ្ទះ​លួច​ម៉ូតូ​អស់​មួយ​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។


ជន​រង​គ្រោះ​មានឈ្មោះ ទូច យិ​ន​វណ្ណៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​អគ្គិសនី រស់នៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្បូង​ដំរី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។ ម៉ូតូ​ដែល​ជនសង្ស័យ​គាស់​ទ្វារ​យក​ទៅ​បាត់​ម៉ាក Suzuki let’s ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CI- ១៥៨៨ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មក​ពី​ធ្វើការ​មក​ដល់​ផ្ទះ ហើយ​បាន​នាំ​ប្រពន្ធ​កូន និង​ប្អូន​នៅ​ស្រុក​កំណើត​ដោយ​ទុក​ម៉ូតូ​នៅផ្ទះ​ហើយ​ជិះ​រថយន្ត​ទៅ​លុះ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​នៅ​ស្រុក​វិញ ហើយ​មក​ដល់​ទ្វារ​បង​ឃើញ​សោ​ចំហរទ្វារ​ផ្ទះ​ជន​រង​គ្រោះ​ចំហ​ទ្វារ​ទៀត​ដោយ​ជនសង្ស័យ​លួច​គាស់ ដើម្បី​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាត់​អស់​មួយ​គ្រឿង ។

ជន​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា សោ​ផ្ទះ​គាត់​មាន​ចំនួន​៦​ដោយ​ជនសង្ស័យ​គាស់​អស់​ចំនួន​៥​រាប់​ពី​ទ្វារ​សោ​របង​ផ្ទះ និង​បន្ទប់​ដាក់​ម៉ូតូ​ដោយ​ជនសង្ស័យ​មិន​បាន​គាស់​បន្ទប់​ក្នុងផ្ទះ ហើយ​សោរ​បន្ទប់​ខាងលើ​ជា​សោរ​ទ្វារ​ឈើ​មិន​បាន​គាស់​ចូល​ទៀត​ឡើយ​ដោយ​យក​ម៉ូតូ​មួយ​គ្រឿង និង​សល់​ម៉ូតូ FTR មួយ​គ្រឿង​ក្នុងផ្ទះ​ដោយ​ជនសង្ស័យ​យក​ម៉ូតូ​តែ​មួយ​គ្រឿង ។ ក្រោយ​ពេល​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២​ដើម្បី​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រកមុខ​សញ្ញា​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ