ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ថែទាំ​លំនៅ​ឋាន​មិន​ឱ្យ​ទ្រុឌទ្រោម​នៅ​ពេល​ភ្លៀង​ធ្លាក់

6 ឆ្នាំ មុន

នៅ​ពេល​រដូវភ្លៀង​ធ្លាក់ អ្នក​ស្រឡាញ់​ផ្ទះ​ជា​ច្រើន​នាក់​អាច​នឹង​ឈឺក្បាល​ជាមួយ​បញ្ហា​ដែល​មក​ជាមួយ​ភ្លៀង​មិន​ចេះ​ចប់ ទាំង​រឿង​ស្នាម​លិច និង​គ្រឿងសង្ហារិម​ខូចខាត ជាដើម ។ បើ​យើង​បោះបង់​បញ្ហា​ទាំងនេះ​ជា​រឿយ​ៗ ភាព​ទ្រុឌទ្រោម​នឹង​កើត​មាន​យ៉ាង​ពិតប្រាកដ ។ បន្ទាប់​ពី​សន្សំ​ប្រាក់​យ៉ាងច្រើន​ដើម្បី​ទិញ​ផ្ទះ​មួយ​កន្លែង​តាម​ចំណង់​ចំណូលចិត្ត​ហើយ​នោះ…

នៅ​ពេល​រដូវភ្លៀង​ធ្លាក់ អ្នក​ស្រឡាញ់​ផ្ទះ​ជា​ច្រើន​នាក់​អាច​នឹង​ឈឺក្បាល​ជាមួយ​បញ្ហា​ដែល​មក​ជាមួយ​ភ្លៀង​មិន​ចេះ​ចប់ ទាំង​រឿង​ស្នាម​លិច និង​គ្រឿងសង្ហារិម​ខូចខាត ជាដើម ។ បើ​យើង​បោះបង់​បញ្ហា​ទាំងនេះ​ជា​រឿយ​ៗ ភាព​ទ្រុឌទ្រោម​នឹង​កើត​មាន​យ៉ាង​ពិតប្រាកដ ។

បន្ទាប់​ពី​សន្សំ​ប្រាក់​យ៉ាងច្រើន​ដើម្បី​ទិញ​ផ្ទះ​មួយ​កន្លែង​តាម​ចំណង់​ចំណូលចិត្ត​ហើយ​នោះ ដំណាក់កាល​បន្ត​ទៀត យើង​ក៏​ត្រូវ​ថែទាំ​ផ្ទះ​នេះ​ឲ្យ​មើលទៅ​ស្អាត និង​ថ្មី​ជា​ប្រចាំ ។

យ៉ាង​ហោច​ណាស់ នៅ​ពេល​មាន​ភ្ញៀវ​មក យើង​នឹង​មិន​ខ្មាស​ពី​ភាព​ទ្រុឌទ្រោម​របស់​ផ្ទះ។ បើ​ភ្លៀង​កាន់តែ​ធ្លាក់ ហើយ​អ្នក​គ្រាន់តែ​ជូត​សម្អាត​ខាងក្នុង​ផ្ទះ គឺ​មិន​គ្រប់គ្រាន់​ទេ ព្រោះ​ផ្ទះ​ត្រូវ​ជួប​ប្រទះ​ទាំង​ទឹកភ្លៀង ពន្លឺ​ថ្ងៃ និង​ព្យុះ​ចូល​មក ។ នេះ​ជា​វិធី​ថែទាំ​ផ្ទះ​សម្បែង​​មិន​ឲ្យ​ទ្រុឌទ្រោម​ក្នុង​ពេល​ភ្លៀង​ធ្លាក់ ។

១-​សង្កេត​ស្នាម​ប្រេះ ៖
វិធី​ងាយ​ៗ​ដែល​មនុស្ស​សម័យ​ថ្មី​ចូល​ចិត្ត​មើល​រំលង ការ​ពិត បើ​ចូល​ដល់​រដូវភ្លៀង​ធ្លាក់​បែប​នេះ ការ​ពិនិត្យ​មើល​ស្នាម​លិច ឬ​ប្រេះ​នៅ​ក្នុងផ្ទះ គឺជា​រឿង​ដែល​គ្រប់​គ្នា​គួរតែ​ធ្វើ មិន​ថា​ជា​ដំបូល ជញ្ជាំង និង​ស្នាម​របស់​វត្ថុ​ផ្សេង​ៗ ដើម្បី​ប្រទះ​ឃើញ​បញ្ហា​ទាំងនេះ ។ យើង​គួរ​ប្រញាប់​ប្រាប់​ជាង ឬ​អ្នកជំនាញ​មក​ពិនិត្យ​មើល ព្រោះ​បើ​បណ្តោយ​វា​នោះ បញ្ហា​ធំ​ៗ​នឹង​តាម​មក​មិន​ខាន ។

២-​ឧស្សាហ៍​សម្អាត​កម្រាល​ឈើ ៖
ក្នុង​រដូវវស្សា អ្នក​ស្រឡាញ់​ផ្ទះ​ទាំងឡាយ​ត្រូវ​ពិនិត្យ​មើល​ទ្វារ និង​បង្អួច​ទាំងអស់​ក្នុងផ្ទះ​ថា បាន​បិទ​ជិត​ហើយ​ឬ​នៅ ? ដើម្បី​មាន​ទំនុកចិត្ត​ថា ទឹកភ្លៀង​នឹង​មិន​សាច​ចូល​មក ហើយ​នៅ​ពេល​ភ្លៀង​ឈប់​ធ្លាក់ យើង​គួរ​ពិនិត្យ​មើល​ទឹក​ដែល​ធ្លាក់​នោះ ដោយ​ជូត​ឲ្យ​ស្ងួត រួម​ទាំង​បរិវេណ​កម្រាល​ឈើ​ខាងក្រៅ​ផ្ទះ​ផង​ដែរ ។ យើង​ត្រូវ​ឧស្សាហ៍​ជូត ព្រោះ​ស្នាម​ដី​ទាំងឡាយ​អាច​នឹង​ធ្វើ​ឲ្យ​កម្រាល​ផ្នែក​ខាងក្រៅ​ផ្ទះ មិន​គួរ​ឲ្យ​មើល ។ បើ​កាន់តែ​បណ្តោយ​វា​នោះ ដោយ​មានទឹក​នៅ​លើ​កម្រាល​ឈើ រហូត​ដល់​កើត​ស្លែ គឺ​អាច​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​រអិល​ដួល​ដោយ​ងាយ ហើយ​បើ​យើង​ទុក​វា​យូរ​នោះ ស្នាម​ទាំងនេះ​នឹង​រឹតតែ​ជាប់​ថែម​ទៀត និង​ពិបាក​ជូត ។

៣-​កាត់​មែកឈើ​ធំ​ៗ​ចេញ ៖
នៅ​ពេល​រដូវវស្សា នៅ​បរិវេណ​ក្បែរ​ៗ​ផ្ទះ​នឹង​ពោរពេញ​ទៅ​ដោយ​ដីខ្សាច់ និង​ស្លឹកឈើ​ជ្រុះ ដែល​ចៀសវាង​មិន​បាន ។ ដូច្នេះ យើង​គួរតែ​កាត់​មែកឈើ​ដែល​ដុះ​នៅ​ក្បែរ​ផ្ទះ​ចេញ​ខ្លះ ព្រោះថា ក្រៅពី​វា​ធ្វើ​ឲ្យ​ផ្ទះ​មើលទៅ​ស្រឡះ​ល្អ គឺ​អាច​បង្ការ​ការ​ធ្លាក់​មែកឈើ រហូត​ដល់​កើត​គ្រោះថ្នាក់​ផង​ដែរ ។

៤-​សម្អាត​ទ​បង្ហូរ​ទឹកភ្លៀង ៖
ទឹក ខ្យល់ និង​ភ្លៀង តែងតែ​នាំ​មក​នូវ​ស្លឹកឈើ ឬ​មែកឈើ​មក​បញ្ចូល​គ្នា​ក្នុង​ទ​បង្ហូរទឹក ចំណុច​នេះ​ហើយ​អាច​ធ្វើ​ឲ្យ​ទឹកភ្លៀង​ហូរ​ចូល​ផ្ទះ​វិញ ហើយ​បញ្ហា​ផ្សេង​ទៀត​តាម​មក​យ៉ាង​ពិតប្រាកដ ។ វិធី​ការពារ​ងាយ​ៗ គឺ​ត្រូវ​ព្យាយាម​សម្អាត​វត្ថុ​គ្រប់យ៉ាង​ដែល​បាំង​ផ្លូវទឹក ដើម្បី​ឲ្យ​ទឹកភ្លៀង​ហូរ​តាម​ទបាន​ល្អ ។

៥-​សម្អាត​មាត់​លូ ៖
បន្ទាប់​ពី​សម្អាត​ទ​ត្រងទឹក​ភ្លៀងហើយ មាត់​លូ​ក៏​ដូច​គ្នា​ដែរ ព្រោះ​ទាំង​ស្លឹកឈើ មែកឈើ សំរាម និង​វត្ថុ​ផ្សេង​ៗ​អាច​នឹង​ធ្វើ​ឲ្យ​មាត់​លូ​បិទ​ជិត គ្មាន​ប្រហោង​បាន​យ៉ាង​ងាយ ។ យើង​គួរតែ​សម្អាត​ជា​ប្រចាំ​ផង​ដែរ ។

៦-​ផ្លាស់​ទី​គ្រឿងសង្ហារិម ៖
ទោះបីជា​គ្រឿងសង្ហារិម (Outdoors) នោះ​ត្រូវ​បាន​ផលិត​មក​អាច​ធន់​នឹង​ទឹក ឬ​កម្តៅថ្ងៃ​ក្តី ប៉ុន្តែ​បើ​ទុក​ឲ្យ​វា​នៅ​ហាលភ្លៀង​គ្រប់ពេលវេលា​នោះ គឺ​គ្រឿងសង្ហារិម​ទាំងនេះ​ប្រាកដ​ជា​ខូចខាត​ទៅ​តាម​សភាព ។ វិធី​ការពារ​ងាយ​ៗ គួរតែ​ផ្លាស់​ទី​របស់​វា​មក​នៅ​ក្រោម​ម្លប់ ឬ​ទុក​នៅ​ជ្រុង​ណា​ដែល​ត្រូវ​ទឹកភ្លៀង​សាច​តិច​បំផុត ហើយ​បើ​ចៀសវាង​មិន​បាន​ទេ គួរ​រក​ក្រណាត់​មក​គ្រប​ពីលើ ។

៧-​លាប​ពណ៌​ផ្ទះ ៖
ប្រសិនបើ​ផ្ទះ​ណា​ប្រើប្រាស់​ថ្នាំ​ពណ៌​មានគុណ​ភាពល្អ​នោះ គឺ​អាច​នឹង​មើល​រំលង​ចំណុច​នេះ ប៉ុន្តែ​ផ្ទះ​ខ្លះ​ចាប់ផ្តើម​របេះ​ធ្លាក់​ថ្នាំលាប​ជញ្ជាំង ឬ​ផ្ទះ​ចាស់​ដែល​មាន​ថ្នាំ​ស្លេក​ទៅ​ហើយ​​នោះ យើង​អាច​លាបថ្នាំ​ថ្មី​ដោយ​ប្រភេទ​ពណ៌​ខ្លះ ដើម្បី​ជួយ​ការពារ​ជញ្ជាំង​ផ្ទះ​មិន​ឲ្យ​ឆាប់​ចាស់ និង​ការពារ​ភាព​សើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ