ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បង្ក​ក្លាយជា​រថយន្ត​រង​គ្រោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៦ មីនា ២០១៨​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ នៅ​ជិត​បន្ទាយ​ទាហាន​(​ង​៧០) ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​២…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៦ មីនា ២០១៨​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ នៅ​ជិត​បន្ទាយ​ទាហាន​(​ង​៧០) ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​កុងតឺន័រ និង​រថយន្ត​កូរ៉េ​ម៉ាក វី​ស្តូ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1563 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ជា​រថយន្ត​របស់​ក្រុមហ៊ុន ហា​យ ម៉ៅ​ហួរ​។

រីឯ​រថយន្ត​មួយ​គ្រឿង​ទៀត បើកបរ​ក្នុង​ទិស​ដៅ បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង ម៉ា​កវី​ស្តូ​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2R-2208 ជិះ​គ្នា​៣​នាក់​សុទ្ធតែ​ជនជាតិ​ចិន​។ លុះ​មក​ដល់​កន្លែង​កើតហេតុ រថយន្ត​ម៉ា​កវី​ស្តូ បាន​រេ​ចង្កូត​បុក​រថយន្ត​កុងតឺន័រ​ពេញទំហឹង បណ្ដាល​ឲ្យ​បែក​កញ្ចក់​មុខ ខ្ទេចផ្នែកខាងមុខនៃរថយន្ត ហៀរ​ប្រេង ហើយ​រង​របួសធ្ងន់ ២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ លោកសង្ឃ​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ តៃកុង​រថយន្ត​កុងតឺន័រ​បាន​រត់​ចុះ​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត ដើម្បី​ឲ្យ​ជំនាញ​ចរាចរណ៍​ជើង​គោក​ធ្វើការ​វាស់វែង រង់ចាំ​តំណាង​ភាគី​ទាំង​សងខាង​មក​ដោះស្រាយ​ជា​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ