ជួយការពារដូចជួយឱ្យឈឺខ្លួន
យប់មួយភីធើរកំពុងដើរម្នាក់ឯងកណ្តាលអធ្រាត្រក៏ត្រូវប៉ូលិសចាប់ខ្លួន ព្រោះឃើញរូបរាងប្រហាក់ប្រហែលអ្នកទោសលួចរត់ពីគុកកាលខែមុន ។

-លោកឈ្មោះអី ? ផ្ទះនៅឯណា ?
-ខ្ញុំឈ្មោះភីធើរ ផ្ទះលេខ៣២១ ផ្លូវប៉ាគែរ។
ឮដូច្នេះប៉ូលិសចាត់គ្នីគ្នា២នាក់ឱ្យទៅសើុបមើល ។ មួយសន្ទុះប៉ូលិស២នាក់នោះត្រឡប់មកវិញរាយការណ៍ ៈ
-នៅផ្ទះលេខ៣២១ ផ្លូវប៉ាគែរនោះអត់មានសមាជិកណាម្នាក់ឈ្មោះភីធើរទេ ។
ឃើញភីធើរ នៅតែអះអាងថា ខ្លួននៅផ្ទះលេខ៣២១មែន ប៉ូលិសខឹងពេកក៏ទាត់២ទៅ៣ជើង ហើយយកទៅឃុំមួយសប្តាហ៍ ។
ក្រោយបានរួចខ្លួនពីការឃុំឃាំងភីធើរត្រឡប់ទៅផ្ទះទាំងមុខមាត់ហើមស្ពុរ ។ មិត្តភក្តិម្នាក់ដែលនៅផ្ទះជាមួយគ្រាន់តែឃើញភីធើរភ្លាម និយាយប្រាវៗម្នាក់ឯង ៈ
-យី វ៉ៃគ្នានៅឯណាបានជាហើមមុខមាត់ដល់ថ្នាក់នេះ ? កាលពីសប្តាហ៍មុនមានមនុស្ស២នាក់មកសួររកឈ្មោះឯង ។ យើងឃើញពួកវាឫកពាមិនគួរឱ្យទុកចិត្ត ក៏ប្រាប់ថានៅផ្ទះនេះគ្មានអ្នកណាឈ្មោះភីធើរទេ ។ ឮអ៊ីចឹងពួកអាមិនបានការទាំង២នាក់នោះត្រឡប់ទៅវិញភ្លាម ។
- ព្រោះតែឯងប្រាប់គេអ៊ីចឹងទើបយើងហើមមុខហ្នឹងណ៎ា ។
ចែករំលែកព័តមាននេះ