ខេត្តព្រៃវែង ៖ ក្មេងទំនើងមួយក្រុម បានព្រួតគ្នាកាប់ទៅលើយុវជនម្នាក់បណ្តាលឲ្យរបួសស្ទើរដាច់ក នៅខណៈដែលយុវជនរងគ្រោះកំពុងជិះម៉ូតូចេញពីចាក់ធុងបាស់នៅក្នុងរោងការ ហើយត្រលប់ទៅផ្ទះវិញ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១៤ ខែមីនា នៅលើផ្លូវលំក្នុងភូមិ អញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ ចេន ភា ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរដើរចាក់ធុងបាស់តាមរោងបុណ្យ និងរោងការ ហើយមានទីលំនៅក្នុងភូមិ កើតហេតុ។ យុវជនរងគ្រោះត្រូវក្រុមក្មេងទំនើង កាប់ត្រូវ១ដាវចំកផ្នែកខាងក្រោយ បណ្តាលឲ្យរយះស្ទើរ ដាច់ក ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ក្រោយមកដោយ របួសធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញតែម្តង។
លោកវរៈសេនីត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា នៅយប់កើតហេតុនោះ គឺជាថ្ងៃចូលរោងការរបស់ឈ្មោះ ជួន ជាម ចំណែកជនរងគ្រោះជាមិត្តភក្តិរបស់កូនកំលោះ ក៏បានយកធុងបាសទៅចាក់ឲ្យរាំកម្សាន្តកំដររោងចំនួន២ម៉ោង ដោយមិនយកលុយនោះទេ ហើយពេលចាក់ធុងបាស់រាំនោះ ទាំងភ្ញៀវខាងកូនស្រី និងភ្ញៀវខាងកូនប្រុស ដែលផឹកស៊ីកំដររោងនោះ បាននាំគ្នាចូលរាំលេងសប្បាយទាំងអស់គ្នាផងដែរ។ រហូតដល់ម៉ោងកំណត់ គឺម៉ោង៨យប់ម្ចាស់ធុងបាស់ ក៏បិទធុងបាស់រៀបចំទុកដាក់ រួចក៏ជិះម៉ូតូត្រលប់ទៅផ្ទះវិញតែម្នាក់ឯង លុះពេលចេញផុតពីរោងការបានតែ មួយគីឡូម៉ែត្រ ក៏ស្រាប់តែមានក្រុមក្មេងទំនើង២ទៅ៣នាក់ ជិះម៉ូតូតាមទៅពីក្រោយ ហើយកាប់ជន រងគ្រោះត្រូវមួយដាវ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ឯក្រុមក្មេងទំនើងក្រោយធ្វើសកម្មភាពរួច ក៏នាំគ្នារត់គេចខ្លួនបាត់អស់។
លោក ផាត់ សុជោត បានបន្តទៀតថា ក្រោយពីទទួលបានពត៌មាន ពាក់ពន្ធ័នឹងហេតុការណ៍នេះភ្លាម លោកឧត្តមសេនីយត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង បានបញ្ជាឲ្យរូបលោក ដឹកនាំកម្លាំងសហការជាមួយអាវុធហត្ថស្រុកកំចាយមារ ចុះស្រាវជ្រាវភ្លាម ហើយរហូតដល់ម៉ោង១០ និង៣០នាទី ថ្ងៃទី១៥ មីនា កម្លាំងអាវុធហត្ថក៏ធ្វើការ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ តឿ ខី អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិតាអី ឃុំក្របៅ ស្រុកកំចាយមារ ដែលបម្រុងរត់គេចខ្លួនទៅខេត្តក្រចេះ។ ក្រោយពីត្រូវចាប់ខ្លួន ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានចូលរួមក្នុងសកម្មភាពកាប់ជនរងគ្រោះមែន ប៉ុន្តែរូបគេមិនបានកាប់ជនរងគ្រោះទេ គ្រាន់តែជាអ្នកបើកម៉ូតូប៉ុណ្ណោះ។
ចំណែកអ្នកកាប់គឺបក្ខពួករបស់គេម្នាក់ទៀតឈ្មោះ ស្លេះ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិបូសឫស្សី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជិះពីក្រោយជាអ្នកកាប់ជនរងគ្រោះ។ ហើយក្រោយពីធ្វើសកម្មភាពរួច ពួកគេក៏បែកផ្លូវគ្នារៀងខ្លួន ពេលនេះឈ្មោះ ស្លេះ មិនដឹងទៅដល់ទីណាទេ។ បច្ចុប្បន្ននេះជនសង្ស័យ តឿ ខី ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនផងដែរ៕
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមគ្នា៣នាក់ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរ...
រាជធានីភ្នំពេញ ៖ ក្រោយពីកិច្ចប្រតិបត្តិ ការសហការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនជិត១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមប្រុសស្រី៤នាក់ កាលពីវេលាម៉ោង៧...
រាជធានីភ្នំពេញ ៖ លក់គ្រឿងទេសខាតឡុងចុង បុរសម្នាក់សម្រេចចិត្តចាប់យកមុខរបរជាអ្នកមើលថែក្មេងៗវិញម្តង ជាមុខរបរថ្មីមួយដែលគាត់ធ្វើបានដោយរីករាយ ។ បុរសពោះម៉ាយវ័យ...
ខេត្តឧត្តរមានជ័យ ៖ ដោយសារសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំងពេកពីរនាក់ប្តីប្រពន្ធ បាននាំគ្នាបង្កាត់ភ្លើងដេកឆ្អើរក្នុងផ្ទះតៀមដោយសារតែការកក់ក្តៅ ក៏ដេកលង់លក់...
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកកែវសីមាបានកាត់កម្ទេចចោលមធ្យោយបានដឹកជញ្ជូនឈើខុសច្បាប់ ដែលចាប់រឹបអូសបានពីក្រុមជនល្មើស ដែលលួចដឹកឈើចេញពីដែនជម្រកការពារ...
រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ អភិវឌ្ឍខ្លួនដើរឲ្យទាន់ការរីកចម្រើននៃយុគសម័យបច្ចេកវិទ្យាឌីជីថល...
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដោយនាងអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (...
ខេត្តបាត់ដំបង ៖ ប្ដីដ៏ឡប់សតិម្នាក់បានរឹតកប្រពន្ធរួចលេបថ្នាំតាមក្រោយ បណ្តាលឱ្យបាត់បង់ជីវិតកើតឡើងកាល៧និង៣០នាទីយប់ថ្ងៃទី០៦ ធ្នូ នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ...
ខេត្តកណ្តាល&ខេត្តព្រះសីហនុ ៖ អគ្គិភ័យមួយបានលេបត្របាក់រោងចក្រផលិតកញ្ចប់បារីយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹង...
រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយលុយបាតថៃ និងបងប្អូនខ្មែរដែលរស់នៅប្រទេសថៃសប្តាហ៍នេះយើងនាំគ្នាមកដឹងពីហាងឆេងលុយបាតថៃ ធៀបជាមួយលុយរៀលខ្មែរ ថាតើមាន...
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់សំយ៉ា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរថយន្តពន្លត់អគ្គីភ័យ របស់...
ខេត្តកណ្តាល ៖ សោកនាដកម្មលើដងផ្លូវមួយ បានកើតឡើងទាំងកណ្តាលយប់ ដែលហេតុការណ៍នេះ ភាគីបង្ក គឺខាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន វ៉ាង រ៉ិច បើកបុកម៉ូតូមួយគ្រឿង បណ្តាល...
រាជធានីភ្នំពេញ៖ ខណៈដែលកម្ពុជាកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិបន្ថែមទៀតសម្រាប់ការនាំចេញស្រូវអង្ករនោះ ថ្មីនេះប្រតិភូមកពីប្រទេសស៊ីរ៉ាលីអូនបានបង្ហាញ...
រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងសេរីរវាងកម្ពុជានិងបណ្ដាប្រទេសសហភាពអឺរ៉ុប អាស៊ី រួមមានប្រទេសធំៗចំនួន៥ មានដូចជា ប្រទេស រុស្ស៊ី អាមេនៀ កាហ្សាក់ស្ថានកៀស៊ីស៊ី...
រាជធានីភ្នំពេញ៖ បើទោះបីជាផ្លែស្វាយកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏ពិតមែន តែចំនួននៃការនាំចេញគឺមានចំនួនតិចតួចនៅឡើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...