ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូលប្រាសាទ​អង្គរ​នឹង​កើតឡើងឆាប់​ៗ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​បន្ទាន់​មួយ ដោយ​ប្រកាស​​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ រួម​ទាំង​សាធារណជន​ថា នៅ​ឆ្នាំ​នេះ​បាតុ​ភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​បន្ទាន់​មួយ ដោយ​ប្រកាស​​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ រួម​ទាំង​សាធារណជន​ថា នៅ​ឆ្នាំ​នេះ​បាតុ​ភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ចន្លោះ​ម៉ោង​៥ ដល់​ម៉ោង​៧​ព្រឹក ។

ក្រសួងទេសចរណ៍​បញ្ជាក់​ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា ( EQUINOX ) កើតឡើង​ចំនួន​២​ដង​ជា​រៀង​រាល់​ឆ្នាំ ដោយ​លើក​ទី​១​នៅ​ក្នុង​ខែមីនា និង​លើក​ទី​២​នៅ​ក្នុង​ខែកញ្ញា ។ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​អច្ឆរិយ​ភាព​នៃ​ប្រាសាទ​អង្គរ​ដែល​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​យើង​កសាង​​ដោយ​មានការ​គិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ធម្មជាតិ​យ៉ាង​ច្បាស់លាស់​គួរ​ឲ្យ​ស្ញប់ស្ញែង ។

ក្រសួងទេសចរណ៍​បញ្ជាក់​ថា នៅ​ឆ្នាំ​នេះ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល ប្រាសាទអង្គរវត្ត​កម្ពុជា​អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ខែ​មិ​នា ឆ្នាំ​២០១៨ ចន្លោះ​ម៉ោង​៥​ដល់​ម៉ោង​៧​ព្រឹក ហើយ​ជា​រៀង​រាល់​ឆ្នាំ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ តែងតែ​មានការ​ចូលរួម​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​រង់ចាំ​ទស្សនា និង​ផ្តិត​យក​រូបភាព​រាប់​ម៉ឺន​នាក់ ។

ទន្ទឹម​នោះ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​មហស្ចារ្យ​នេះ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ការ​ប្រកួតប្រជែង​ថតរូប​ស៊ែ​ល​ហ្វី (Angkor Selfie Photo Contest ) លើក​ទី​បី ក្រោម​ប្រធានបទ ៖ Selfie អង្គរ​អច្ឆរិយ ដោយ​ជ្រើសរើស​រូបថត​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ជាងគេ​ពី​លេខ​១ ដល់​លេខ​៣ ដើម្បី​ទទួល​លិខិត​សរសើរ​ចេញ​ដោយ​ក្រសួង​ទេស​ចរណ៍។ រង្វាន់​លើកទឹកចិត្ត លេខ​១ ចំនួន​១​លាន​រៀល​លេខ​២​ចំនួន​៨០​ម៉ឺន​រៀល និង​លេខ​៣​ចំនួន​៥០​ម៉ឺន​រៀល ។

ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​អញ្ជើញ​ទៅ​ទស្សនា និង​ផ្តិត​យក​រូបភាព​ដ៏​មហស្ចារ្យ​នេះ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ចូលរួម​ដល់​យុទ្ធនាការ​« កម្ពុជា​៖ ព្រះ​រាជា​ណាចក្រ​អច្ឆរិយ ប្រកបដោយ​ភាព​កក់ក្តៅ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ