ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​បង្កើត​មិត្ត​នៅ​កន្លែង​ហាត់ប្រាណ

6 ឆ្នាំ មុន

ជា​ការ​ពិត​ណាស់ កន្លែង​ហាត់ប្រាណ​គឺជា​កន្លែង​សម្រាប់​ហាត់ប្រាណ​។ ត្រូវ​ហើយ​! តែ​វា​ក៏​ជា​កន្លែង​សម្រាប់​បង្កើត​មិត្ត​ថ្មី​ៗ​ផង​ដែរ​។ មាន​មនុស្ស​មិន​តិច​ទេ ដែល​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​មនុស្ស​នៅ​ក្នុង​កន្លែង​ហាត់​ជាមួយ​គ្នា ព្រោះតែ​ពួក​គេ​ត្រូវ​ផ្តោត​លើ​ការ​ហាត់ ហើយ​រវល់​តែ​បែកញើស​ជោគ​ខ្លួន​ខ្លាច​ប៉ះពាល់​ដល់​អ្នក​ដទៃ​។ តែ​សាក​គិត​បែប​នេះ​វិញ អ្នក​នឹង​អាច​ទៅ​បង្កើត​មិត្ត​យ៉ាង​ស្រួល​៖…

ជា​ការ​ពិត​ណាស់ កន្លែង​ហាត់ប្រាណ​គឺជា​កន្លែង​សម្រាប់​ហាត់ប្រាណ​។ ត្រូវ​ហើយ​! តែ​វា​ក៏​ជា​កន្លែង​សម្រាប់​បង្កើត​មិត្ត​ថ្មី​ៗ​ផង​ដែរ​។ មាន​មនុស្ស​មិន​តិច​ទេ ដែល​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​មនុស្ស​នៅ​ក្នុង​កន្លែង​ហាត់​ជាមួយ​គ្នា ព្រោះតែ​ពួក​គេ​ត្រូវ​ផ្តោត​លើ​ការ​ហាត់ ហើយ​រវល់​តែ​បែកញើស​ជោគ​ខ្លួន​ខ្លាច​ប៉ះពាល់​ដល់​អ្នក​ដទៃ​។ តែ​សាក​គិត​បែប​នេះ​វិញ អ្នក​នឹង​អាច​ទៅ​បង្កើត​មិត្ត​យ៉ាង​ស្រួល​៖ អ្នក​ដែល​ហាត់​នៅ​ក្នុង​ក្លឹ​ប​ហាត់ប្រាណ​ជា​មួយ​នឹង​អ្នក ឃើញ​ធាតុ​ពិត​របស់​អ្នក​ពេល​ដែល​អ្នកមាន​សក់​ក្បាល​សើម​មិន​ស្អាត និង បែក​ញើស​ជោគ​ខ្លួន​លាយឡំ​ជាមួយ​ក្លិន​មិនល្អ​។ ប្រសិនបើ​ពួក​គេ​រាប់​អ្នកជា​មិត្ត​នោះ គេ​អាច​ជា​មិត្ត​ដែល​យល់​ពី​អ្នក​បាន​ល្អ​។

តើ​ធ្វើ​យ៉ាងណា​ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រាប់អាន​មនុស្ស​ក្នុង​ក្លឹ​ប​ហាត់ប្រាណ​ជាមួយ​អ្នក?


តាម​ប្រភព​ព័ត៌មាន Greatist បាន​ឲ្យ​ដឹង​ថា គេ​មាន​វិធីសាស្ត្រ​៤​ធំ​ៗ​ដូច​ខាងក្រោម ៖

១. សុំ​ជំនួយ​ពេល​អ្នក​ហាត់ ៖ នេះ​គឺជា​វិធី​មួយ​ដ៏​ល្អ ព្រោះ​អ្នក​អាច​ចំណេញ​ដោយ​មាន​មនុស្ស​ជួយ​ណែនាំ​ពី​របៀប​ហាត់ និង​អាច​រាប់​មិត្ត​បាន​លឿន​ជាទី​បំផុត​។ អ្នក​នៅ​ក្លឹ​ប​ហាត់ប្រាណ​មិន​ដែល​កំណាញ់​នឹង​ចែករំលែក​ពី​របៀប​ហាត់​នោះ​ទេ​។ ប្រសិនបើ​មាន​ច​ម្ង​ល់​អ្វី សួរ​អ្នក​ជុំវិញ​ខ្លួន​ទៅ​ជា​ការ​ប្រសើរ​។

២. សរសើរ ៖ វា​គ្មាន​អ្វី​ខុស​ទេ នៅ​ពេល​យើង​សរសើរ​នរណា​ម្នាក់ ហើយ​ក៏​មិន​អស់​អ្វី​ដែរ​។ វា​ចំណេញ​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​សប្បាយចិត្ត និង​រាប់​មិត្ត​បាន​ស្រួល​ទៀត​។ តែ​សូមកុំ​សរសើរ​លើស​ពី​ការ​ពិត​។

៣. ចូល​ហាត់​តាម​គេ​តាម​ឯង ៖ ចំពោះ​មិត្ត​នារី​ៗ ប្រសិនបើ​កន្លែង​ហាត់ប្រាណ​របស់​អ្នក​មាន​ថ្នាក់​បង្រៀន​យ៉ូ​ហ្កា សូម​ចូល​ទៅ​ហាត់​ចុះ​មិន​ខុស​បំណង​ឡើយ ព្រោះ​នៅ​ទីនោះ​អ្នក​អាច​ជួប​មនុស្ស​ច្រើន​ហើយ​គេច​មិន​ផុត​ទេ ពី​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។ ចំពោះ​ប្រុស​ៗ​វិញ បើ​ចង់ទៅ​រាប់អាន​បុគ្គល​ណា​ម្នាក់​ក្នុង​ក្លឹ​ប​ហាត់ប្រាណ​នោះ គ្រាន់តែ​ហាត់​ផ្នែក​ណា​មួយ​នៃ​ដងខ្លួន ដូច​គ្នា​ទៅ​នឹង​បុគ្គល​នោះ​ទៅ​គឺ​បាន​ហើយ​។ អ្នក​នឹង​អាច​និយាយ​គ្នា​កាន់តែ​ចុះសម្រុង​។

៤. កុំ​ពាក់​កាស​ទៅ​អី ៖ ការ​ពាក់​កាស​អាច​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ហ៊ាន​មក​ទាក់ទង​និយាយ​គ្នា​លេង​។ ដូចនេះ​ដើម្បី​ឲ្យ​រាប់​មិត្ត​បាន​ស្រួល​នៅ​កន្លែង​ហាត់ប្រាណ សូមកុំ​ពាក់​កាស​អី​។

ក្រោយ​ពី​បានដឹង​៤​ចំណុច​ខាងលើ​ហើយ តោះ​! សាក​យក​ទៅ​អនុវត្តន៍​ល៎​មើល​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ