ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​ករណី​នេះ​អស់​មិន​តិច​ទេ ផ្ទះ​ដល់​ទៅ​៤​ខ្នង និង​រថយន្ត​ទំនើប​មួយ(មានវីដេអូ)

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​អាកាសធាតុ​រដូវប្រាំង​ក្តៅហែង​នោះ ដែល​ងាយ​នាំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង ប្រសិនណាបើ​មិន​បាន​ប្រុង​ប្រយ័ត្ន ។ គ្រាន់តែ​នៅ​រសៀល​ថ្ងៃ​ទី​៩ មីនា​នេះ និង​យប់​ថ្ងៃ​ដដែល​កើត​មាន​គ្រោះ​អគ្គិភ័យ​ចំនួន​០២​លើក បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​០៤​ខ្នង…

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​អាកាសធាតុ​រដូវប្រាំង​ក្តៅហែង​នោះ ដែល​ងាយ​នាំ​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង ប្រសិនណាបើ​មិន​បាន​ប្រុង​ប្រយ័ត្ន ។ គ្រាន់តែ​នៅ​រសៀល​ថ្ងៃ​ទី​៩ មីនា​នេះ និង​យប់​ថ្ងៃ​ដដែល​កើត​មាន​គ្រោះ​អគ្គិភ័យ​ចំនួន​០២​លើក បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​០៤​ខ្នង និង​ឆេះ​រថយន្ត​ទំនើប​ពណ៌​ស​០១​គ្រឿង តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​គ្រោះថ្នាក់​នោះ​ទេ ។

ចំពោះ​ករណី​ទី​១ លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ខាងលើ នៅ​ភូមិ​ទ្រ​មុខ​ទី​២ ឃុំ​តុង​រ៉ុ​ង ស្រុក​ព្រៃឈរ មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ដោយ​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​មាន​ផ្សែងហុយ​ឡើង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ។ ភ្លាម​ៗ​នោះ​កម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំ​២៤​ម៉ោង​លើ​២៤​ម៉ោង​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

លោក​អធិការ​នគរបាល​នគរបាល​ស្រុក​ព្រៃឈរ​បន្ត​ថា ជាមួយ​នោះ​រូប​លោក​បាន​រាយការណ៍​ទៅ​ស្នងការ​នគរបាល​ខេត្ត​ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ពីរ​តាម​បណ្តា​ស្រុក​ផ្សេង​ៗ​ទៀត មក​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​តែ​ឆេះ​នោះ ។

ក្នុង​នោះ​មាន​រថយន្ត​ស្រុក​ព្រៃឈរ​០១​គ្រឿង ស្នងការដ្ឋាន​នគរបាល​ខេត្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ និង​កំពង់សៀម​បាន​ចេញ​មក​ជួញ​បាញ់ តែ​ដោយសារ​ផ្លូវ​រាង​ឆ្ងាយ ហើយ​ផ្ទះ​ដែល​ឆេះ​នោះ​ជា​ប្រភេទ​ផ្ទះ​ឈើ គឺ​បាន​ឆេះ​លឿន​ដោយ​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​អស់​ចំនួន​០៤​ខ្នង រួម​មាន​ទី​១- ផ្ទះ​ឈ្មោះ ប្លោក ម៉ៅ ប្រពន្ធ​ឈ្មោះ បឿន គឹ​ម​ហុង ទំហំ​៥​គុណ​៨​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​សង្ក​សី ឆេះ​អស់ទាំង​ស្រុង ទី​២-​ផ្ទះ​ឈ្មោះ សូ សៀង ប្រពន្ធ​ឈ្មោះ ប៉ិច សាម ទំហំ​៤​គុណ​៥​ម៉ែត្រ ប្រក់​សង្ក​សី​ជញ្ជាំង​ស្លឹក ទី​៣-​ផ្ទះ​ឈ្មោះ ប៉ិច សា​ម៉ុ​ន ជា​ស្ត្រី​មេម៉ាយ​ទំហំ​៤​គុណ​៥​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​សង្ក​សី ទី​៤-​ឈ្មោះ​ផ្ទះ​ឈ្មោះ ធី ណា ប្រពន្ធ​ឈ្មោះ​ប៉ិច គឹ​ម​អ៊​ន ទំហំ​៤​គុណ​៥​ម៉ែត្រ ប្រក់​សង្ក​សី​ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង​ទាំង​០៤​ផ្ទះ ។

ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​ឆេះ ដោយសារ​តែ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ដាំបាយ​ឆេះ​ចេញពីផ្ទះ​ទី​០១ ឈ្មោះ ប្លោក ម៉ៅ ដែល​ម្ចាស់​មិន​បាន​នៅផ្ទះ ។

ករណី​ទី​០២​វិញ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៩​មីនា ត្រង់​ចំនុច​ផ្ទះ​លក់​ខ្នើយ ពូក កន្ទេល របស់​ឈ្មោះ លី គឹ​ម​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម នៅ​សុខ​ៗ​ស្រាប់តែ​ឆេះ​រថយន្ត​ស៊េរី​ទំនើប​០១​គ្រឿង ពណ៌​ស ដែល​ដាក់​ចត​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ដោយ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ម៉ាស៊ីនរថយន្ត​តែ​ម្តង ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​ប្រាប់​ថា ដំបូង​គាត់​បានឃើញ​ភ្លើង​ឆេះ​ចេញពី​ក្នុង​រថយន្ត​នេះ​ចេញ​មក​ក្រៅ រំពេច​នោះ​គាត់​នឹង​សមាជិក​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​ចំនួន​០២​បំពង់​មក​បាញ់​លើ​រថយន្ត​ដែល​ឆេះ​នោះ​អស់​០២​បំពង់ និង​បាន​ត​ទុ​យ​យោ​ទឹក​បាញ់​បន្ថែម​ទៀត​បាន​ឲ្យ​ធ្វើ​ភ្លើង​រាង​ស្ងប់​ទៅ​វិញ ។ ដោយ​មានការ​ព្រួយបារម្ភ​ខ្លាច​ភ្លើង​ឆេះ​រាលដាល​មក​ដល់​ផ្ទះ​លក់​ពូក​ក៏​នាំ​គ្នា​រុញ​រថយន្ត​ថយក្រោយ​ទៅ​កណ្តាល​ថ្នល់ រួច​បាន​បាញ់​ទឹក​បន្ថែម និង​បាន​សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​០១​គ្រឿង ចេញ​មក​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​រហូត​ដល់​រលត​ទាំងស្រុង​ដោយ​រថយន្ត​ខូចខាត​តែ​ផ្នែក​ខាង​មុខ​ប៉ុណ្ណោះ ។

រថយន្ត​នេះ​បាន​ទុក​ចោល​នៅ​មុខ​ផ្ទះ លុះ​យប់​ថ្ងៃ​ទី​០៩ មីនា ម្ចាស់​រថយន្ត​បាន​បើក​ចេញ​ដើរ​លេង និង​បាន​បើក​ត្រឡប់​មក​ផ្ទះ​វិញ​ឈប់​ចត​បាន​តែ​មួយសន្ទុះ​ធំ​ក៏​ស្រាប់តែ​មាន​ហេតុការណ៍​ភ្លើង​ឆេះ​ចេញពី​រថយន្ត​នេះ​តែ​ម្តង មូលហេតុ​នៃ​ការ​ឆេះ​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ