ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​គាត់​ណាស់ ចំប៉ះ​ដៃ​លឿន ដៃ​រហ័ស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ឆក់​កាបូប​កើតឡើង​រាល់ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​វិធានការ​ទប់ស្កាត់​បង្ការ និង​បង្ក្រាប​នៅ​មាន​កម្រិត​ទាប​នៅឡើយ បង្ក​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​ទ្រព្យសម្បត្តិ ឬ​អាច​ឈាន​ដល់​គ្រោះថ្នាក់​ដល់​រាង​កាយ ហើយ​សម្រាប់​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ឆក់​កាបូប​កើតឡើង​រាល់ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​វិធានការ​ទប់ស្កាត់​បង្ការ និង​បង្ក្រាប​នៅ​មាន​កម្រិត​ទាប​នៅឡើយ បង្ក​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​ទ្រព្យសម្បត្តិ ឬ​អាច​ឈាន​ដល់​គ្រោះថ្នាក់​ដល់​រាង​កាយ ហើយ​សម្រាប់​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​កើត​មាន​ករណី​ឆក់​កាបូប​ពី​ស្ត្រី​២​នាក់ កំពុង​ជិះ​ម៉ូតូ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​៧​មក​រា ផ្នែក​ខាងលិច ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា​បាន​សម្រេច ។

ស្ត្រី​រង​របួសធ្ងន់​ឈ្មោះ អាន ណា​វី​ន អាយុ​៤៥​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ ។ សម្ភារ​បាត់បង់​ក្នុង​កាបូប​មាន​លុយ​ជាង​៣០០​ដុល្លារ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង លិខិតឆ្លងដែន​១ អត្តសញ្ញាណ​ប័​ណ្ឌ​សញ្ជាតិ​ខ្មែរ​២​សន្លឹក ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​២​នាក់​បាន​ជិះ​ម៉ូតូ​វិល​មកពីផ្សារ​អូរ​ឫស្សី ឌុ​ប​គ្នា​ពី​កើត​ទៅ​លិច បើកបរ​ដោយ​ស្ត្រី​រង​របួសធ្ងន់ ដល់​ចំណុច​កើតហេតុ ស្រាប់​ត​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ តាម​មក​ពីក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប ដែល​ស្ពាយ​ដាក់​ពី​ខាង​មុខ ពណ៌​ប្រផេះ បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ស្រាល​២​នាក់ បាន​សម្រេច ហើយ​ជនសង្ស័យ​គេចខ្លួន​បាត់​អស់ បន្សល់​ទុក​តែ​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​ឌុ​ប​ជូន​ទៅ​មន្ទីរពេទ្យ រហូត​ដល់​ម៉ោង​២០​និង​៣០
នាទី​យប់​ទើប​ជន​គ្រោះ​ទៅ​ដាក់​ពាក្យ​នៅ​ប៉ុស្តិ៍​ទឹកថ្លា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ