ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរទេសម្នាក់ក្តៅចិត្តក្តៅក្រហាយពេញ​មុខក្រសួងមហាផ្ទៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​ម្នាក់ ​​មាន​អាយុ​ជាង២០​ឆ្នាំ​ម្នាក់ បាន​ជិះ​កង់​បី​មួយ​គ្រឿង ​មិន ដឹង​ថា​ រូបគេ​មក​ពី​ទីណា​ឡើយ បាន​មក​ធ្វើការ​ឡាំប៉ា​នៅ​ខាង​មុខក្រសួង​មហាផ្ទៃ សុំឱ្យ​​​ជួយ​ធ្វើ​អន្តារា​គម​ន៍…

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​ម្នាក់ ​​មាន​អាយុ​ជាង២០​ឆ្នាំ​ម្នាក់ បាន​ជិះ​កង់​បី​មួយ​គ្រឿង ​មិន
ដឹង​ថា​ រូបគេ​មក​ពី​ទីណា​ឡើយ បាន​មក​ធ្វើការ​ឡាំប៉ា​នៅ​ខាង​មុខក្រសួង​មហាផ្ទៃ សុំឱ្យ​​​ជួយ​ធ្វើ​អន្តារា​គម​ន៍ ​ដោយ​​​​រូបគេ​​អះអាង​​ថា «​ខ្លួន​ជា​ជន​រង​គ្រោះ​ម្នាក់​ដែល​បាន​​បាត់លុយ និង​របស់របរ​មួយ​ចំនួន​ទៀត​​​» និង​បង្ក​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​ដល់​អា​ជ្ញា​ធរ​មូលដ្ឋាន​ផងដែរ ​ដែលហេតុការណ៍​​​នេះ​​​​កើតឡើង​កាលពី​វេលា​ម៉ោង០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី០៩ ​មីនា នេះ ស្ថិត​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ លើ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទ​ន្លេបាសាក់ ខណ្ឌចំការមន​ ។

តាម​​ប្រភព​​​ពី​នគរបាល​ម្នាក់​ប្រាប់​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​បានឃើញ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង បាន​ឌុ​ប​បុរស​ជនបរទេសខាងលើ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​​បានដឹង​ថា រូបគេ​ជិះ​មក​ពី​ទីកន្លែង​ណា​ឡើយ​ហើយ​មក​ឈប់​ខាង​មុខក្រសួង​មហាផ្ទៃ​ ។​ ពេល​នោះ ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ​ក៏​បាន​បន្តដំ​ណើរ​ទៅ​ទៀត​បាត់ ដោយ​ទុក​​តែ​បុរស​​បរទេស​ម្នាក់នេះ​នៅ​តែ​ម្នាក់ឯង ហើយ​​​បាន​ដើរ​សំដៅ​មក​រក​ប៉ុស្តិ៍​យាម​ខ្លោង​ទ្វារ​ច្រក​ចូល​ក្រសួង​មហាផ្ទៃ​ ។ ​បើ​តាម​ប្រភព​ដដែល​​​ប្រាប់​បន្ត​​ថា ពេល​នោះ​បុរស​ជនបរទេស​ម្នាក់​ ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ ដោយ​បាន​​និយាយ​ជា​ភាសា​អង់គ្លេស និង​ធ្វើ​កាយ​កាយ​វិការ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​យ៉ាង​ខ្លាំង ហាក់បីដូចជា​រូបគេ​ជា​មនុស្ស​បែក​ថ្នាំ​យ៉ាង​ដូច្នោះដែរ ​។ ​ក្នុង​ពេល​នោះ​ដែរ រូប​គេ​បាន​និយាយ​រៀបរាប់​ថា រូបគេ​ជា​ជន​រង​គ្រោះ ដោយ​​បាន​បាត់​លុយ និង​សម្ភា​រ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត និង​សុំ​ឱ្យ​ប៉ូលិស​​ជួយ​ធ្វើ​ជា​ក្រដាស​ស្នាម និង ស្វែង​រកឱ្យ​​គេ​វិញ​ផង​ដែរ តែ​ពេល​នោះ​ពួក​គាត់​មានការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​សួរនាំ​ឱ្យ​ដឹង​ហេតុផល ដោយ​សារ​តែ​គេ​និយាយ​តែ​ម្នាក់ឯង​ស្ទើរតែ បែកពពុះមាត់ និង​ស្តាប់​គ្មា​មិន​បាន​ឡើយ​ ។

ក្រោយ​ពេល ​មានការ​ភ្ញាក់ផ្អើល​កើតឡើង កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ទន្លេបាសាក់​ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​សួរនាំ និង នាំ​ខ្លួន​បុរស​ជា​ជ​បរទេស​ម្នាក់​នោះ​ យក​ទៅ​កាន់​ការិយាល័យ​នគរបាល​គ្រប់គ្រង​ជនបរទេស​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ​អោយ​ដឹង​រឿង​ច្បាស់​ជា​បន្ត​ទៅ​ទៀត​ ។

អត្ថបទសរសេរ ដោយ