ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ព្រលះ​ម៉ូតូ​ឡើង​ប៉ើង​មនុស្ស​ដូច​ហោះ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​គួរ​ឲ្យ​ញាក់សាច់ ខណៈ​ជន​រង​គ្រោះ​កំពុង​បើកបរ​ម៉ូតូ​នៅ​ខាងស្តាំ​ដៃ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្រាប់តែ​រថយន្តក្រុង​ប្រភេទ​ទេសចរណ៍​បើក​មក​ពី​ទិស​ខាង​កើតមក​លិច បើក​វ៉ា​ជែង​រថយន្ត​ផ្សេង​ទៀត…

ខេត្តស្វាយរៀង ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​គួរ​ឲ្យ​ញាក់សាច់ ខណៈ​ជន​រង​គ្រោះ​កំពុង​បើកបរ​ម៉ូតូ​នៅ​ខាងស្តាំ​ដៃ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្រាប់តែ​រថយន្តក្រុង​ប្រភេទ​ទេសចរណ៍​បើក​មក​ពី​ទិស​ខាង​កើតមក​លិច បើក​វ៉ា​ជែង​រថយន្ត​ផ្សេង​ទៀត ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ខែ​ចែ​ត្រ ប៉ើង​ជន​រង​គ្រោះ​បុក និង​កញ្ចក់​រថយន្ត​បែកក្បាល​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង ។ ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ទី​៨ ខែ​មិ​នា​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​(១) ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥២-១៥៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​០១​គ្រឿង ប្រភេទ​ទេសចរណ៍​៤៥​កៅអី ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​3A-1385 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ( លុះ​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ម៉ូតូ​១​គ្រឿង C-125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1I-8674 បើកបរ​ដោយ​ឈ្មោះ តូច ភិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​រោង​ដំរី ឃុំ​ស្វាយចេក ស្រុក​រំដួល បើកបរ​ម៉ូតូ​ពី​ទិស​ខាង​លិចទៅ​កើត បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពី​បង្ក​គ្រោះថ្នាក​រួច អ្នកបើកបរ​រថយន្ត​បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់ ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ។ មូលហេតុ អ្នកបើកបរ​រថយន្ត​ទេសចរណ៍​មិន​ប្រកាន់​ស្តាំ​វ៉ា​ជែង​ចំណុច​គ្រោះថ្នាក់ ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច បាន​កសាង​សំណុំរឿង​បញ្ជូន​រថយន្ត​បង្ក និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ