ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ណា​ទើប​ដឹង​ថា​អ្នក​ញៀន​ស្រា ?

6 ឆ្នាំ មុន

ការ​ផឹក​គ្រឿង​ស្រវឹង​ហួសហេតុ​មាន​ន័យ​ថា បំផ្លាញ​សុខភាព ឬ​ជា​ទម្លាប់​នៃ​ការ​ផឹកស្រា​ប្រកបដោយ​គ្រោះថ្នាក់ ដូច​ជា​ផឹក​រាល់ថ្ងៃ ឬ​ផឹក​ម្តង​ៗ​ច្រើន​ពេក ។ ការ​ផឹកស្រា​ច្រើន​ហួសហេតុ​អាច​មាន​បញ្ហា​ដល់​ការ​ទាក់ទង បាត់បង់​ការងារ និង​ល្មើសច្បាប់ ដូច​ជា​ស្រវឹង​នៅ​ពេល​បើកបរ​ជាដើម…

ការ​ផឹក​គ្រឿង​ស្រវឹង​ហួសហេតុ​មាន​ន័យ​ថា បំផ្លាញ​សុខភាព ឬ​ជា​ទម្លាប់​នៃ​ការ​ផឹកស្រា​ប្រកបដោយ​គ្រោះថ្នាក់ ដូច​ជា​ផឹក​រាល់ថ្ងៃ ឬ​ផឹក​ម្តង​ៗ​ច្រើន​ពេក ។ ការ​ផឹកស្រា​ច្រើន​ហួសហេតុ​អាច​មាន​បញ្ហា​ដល់​ការ​ទាក់ទង បាត់បង់​ការងារ និង​ល្មើសច្បាប់ ដូច​ជា​ស្រវឹង​នៅ​ពេល​បើកបរ​ជាដើម ។

ប្រសិនបើ​អ្នក​នៅ​បន្ត​ផឹកស្រា​កាន់តែ​ច្រើន​ទៀត វា​នឹង​នាំ​ឲ្យ​អ្នក​ក្លាយជា​មនុស្ស​ខ្វះ​ស្រា​មិន​បាន ឬ​មនុស្ស​ប្រមឹក ។ នៅ​ពេល​ក្លាយជា​មនុស្ស​ញៀន​ស្រា​ហើយ មាន​ន័យ​ថា​អ្នក​ញៀន​ទាំង​កាយ និង​ទាំង​ចិត្ត ហើយ​ពេល​នោះ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ក៏​ដោយ​ឲ្យ​តែ​បាន​ស្រា​ដើម្បី​ផឹក​ទៀត ។

អ្នក​ប្រហែលជា​ត្រូវការ​ផឹកស្រា​ដោយ​ខានមិនបាន​ប្រសិនបើ​អ្នកមាន​បញ្ហា​៣ ឬ​ច្រើន​ជាង​នេះ​ដូច​ខាងក្រោម​៖

•​អ្នក​មិន​អា​ចប​ញ្ឍ​ប់​ការ​ផឹក ឬ​ផឹក​ច្រើន​បាន
•​អ្នក​ត្រូវការ​ផឹក​ដើម្បី​ដូច​កាលពី​លើក​មុន
•​អ្នក​ធ្លាប់​មាន​អារម្មណ៍ ដូច​ជា ឈឺក្រពះ បែកញើស ញ័រ​សាច់ និង ថប់​ៗ​អារម្មណ៍ នៅ​ពេល​ព្យាយាម​ផ្តាច់​ស្រា

•​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​ផឹក និង​ស្វាង ឬ​ត្រូវ​លះបង់​ការងារ​ជា​ច្រើន​ដើម្បី​តែ​ផឹក

•​អ្នក​ធ្លាប់​ព្យាយាម​បញ្ឈប់​ការ​ផឹកស្រា​ដែរ តែ​ធ្វើ​ទៅ​វា​មិន​រួច
•​ដឹង​ថា​ការ​ផឹកស្រា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទាក់ទង និង​ធ្វើ​ឲ្យ​មាន​បញ្ហា​រាង​កាយ​ក៏​ដោយ នៅ​តែ​ចង់​ផឹក​ទៀត

អ្នក​ញៀន​ស្រា​គឺជា​អ្នក​ដែល​មាន​ជំងឺ​ជាមួយ​ស្រា​រ៉ាំរ៉ៃ ហើយ​វា​ក៏​ដូច​ជា​ជំងឺ ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែរ ដោយសារ​វា​មិន​ធ្វើ​ឲ្យ​អស់កម្លាំង ឬ​បាត់បង់​ស្មារតី​នោះ​ទេ ។ ជំងឺ​នេះ​កើត​មាន​ឡើង​ដោយសារ ហ្សែ​ន និង ស្ថានភាព​រស់នៅ ។

តើ​ផឹ​យ៉ាងណា​ទើប​គិត​ថា​ផឹក​ច្រើន ?
ស្រា​ជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​របស់​មនុស្ស​ជា​ច្រើន ហើយ​អាច​ជា​ទំនៀមទម្លាប់​របស់​វប្បធម៌ ឬ​គ្រួសារ​មួយ​ចំនួន ។ ពេល​ខ្លះ​វា​មានការ​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ​យ៉ាង​មេ​៉​ច​ទើប​ដឹង​ថា​ផឹក​ច្រើន ។

អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​ផឹក​ច្រើន ហើយ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកជា​៖

•​ស្ត្រី​ដែល​ផឹក​លើស​ពី​៣​កំប៉ុង​ក្នុង​មួយ​ពេល ឬ​ច្រើន​ជាង​៧​កំប៉ុង​ក្នុង​មួ​យស​ប្តា​ហ៍ ។ ស្តងដារ​នៃ​ការ​ផឹក គឺ​ត្រឹមតែ​មួយ​កំប៉ុង​ស្រា​បៀរ ឬ​មួយ​កែវ​ស្រា ។

•​បុរស​ដែល​ផឹក​លើស​ពី​៤​កំប៉ុង​ក្នុង​មួយ​ពេល ឬ​ច្រើន​ជាង​១៤​កំប៉ុង​ក្នុង​មួ​យស​ប្តា​ហ៍ ។
តើ​មាន​សញ្ញា​អី្វ​ខ្លះ​សម្រាប់​សម្គាល់​ពី​ការ​ផឹកស្រា​ហួសហេតុ ឬ​អត់​ស្រា​មិន​បាន ?

សញ្ញា​មាន​ដូច​ជា​៖
•​តែងតែ​ផឹក​នៅ​ពេល​ព្រឹក ហើយ​ស្រវឹង​យូរ​ៗ ឬ​ផឹក​តែឯង

•​ផ្លាស់​ប្តូរ​របស់​ផឹក ដូច​ជា​ពី​ស្រា​បៀរ​មក​ផឹកស្រា​វិញ ព្រោះ​គិត​ថា​អាច​ជួយ​ឲ្យ​ផឹក​កាន់តែ​តិច ឬ​កុំ​ឲ្យ​ឆាប់​ស្រវឹង

•​មាន​អារម្មណ៍​ថា​ខុសឆ្គង​ក្រោយ​ផឹក
•​លាក់​ពី​អ្នក​ដទៃ ថា​ខ្លួនឯង​ប្រមឹក​នឹង​ស្រា តាម​រយៈ​ផ្លាស់​ប្តូរ​កន្លែង​ទិញ​ស្រា
•​មិន​ចាំ​នូវ​អី្វ​ដែល​ខ្លួនឯង​បាន​ធ្វើ​ខណៈ​ពេល​កំពុង​ផឹក ឬ​បាត់បង​ស្មារតី

តើ​មានការ​វិនិច្ឆ័យ​ដូច​ម្តេច​ចំពោះ​បញ្ហា​ស្រា ?
ប្រសិនបើ​មិត្តភក្តិ ឬ​អ្នក​ផឹក​ជាមួយ​គិត​ថា​អ្នកមាន​បញ្ហា​ជាមួយ​ស្រា គេ​ប្រហែលជា​ណែនាំ​ឲ្យ​អ្នក​មក ជួប​គ្រូពេទ្យ​ហើយ ។ គ្រូពេទ្យ​នឹង​សួរ​អ្នក​នូវ​សំនួរ​ជា​ច្រើន​ស្តី​អំពី រោគ​សញ្ញា​ដែល​ធ្លាប់​មាន និង​សុខភាព​កាលពី​អតីតកាល បន្ទាប់​មក​ពិនិត្យ​លើ​រាង​កាយ (Physical Exam) ហើយ​ពេល​ខ្លះ​វាយតម្លៃ​លើ​សុខភាព​ផ្លូវចិត្ត ។ ការ​វាយតម្លៃ​សុខភាព​ផ្លូវចិត្ត ដើម្បី​ដឹង​ថា អ្នកជំងឺ​មាន​បញ្ហា​ផ្លូវចិត្ត ឬ​អត់​ដូច​ជា ជំងឺ​បាក់ទឹកចិត្ត ។

តើ​ការ​ព្យាបាល​ធ្វើ​ឡើង​យ៉ាងដូចម្តេច​ដែរ ?
ការ​ព្យាបាល​គឺ​ផ្អែក​លើ​ភាពអាក្រក់​នៃ​បញ្ហា​ស្រា​របស់​អ្នក​ដល់​កំរិត​ណា​ហើយ ។ មាន​មនុស្ស​មួយ​ចំនួន អាច​ធ្វើការ​កាត់​បន្ថយ​ពី​ការ​ផឹក​ច្រើន​មក​មធ្យម ជាមួយ​ការ​ជួយ​សម្រួល​ពី​អ្នក​ប្រឹក្សា​។ អ្នកខ្លះ​ទៀត​ដែល​ញៀន​នឹង​ស្រា​មែនទែន គឺ​ត្រូវការ​ប្រើ​ថ្នាំ​សម្រាប់​ព្យាបាល ហើយ​ត្រូវ​ដេកពេទ្យ​ថើ​ម​ទៀត​ផង ។

លោកគ្រូ​ពេទ្យ​នឹង​សម្រេចចិត្ត​បន្សាប​ជាតិ​ស្រា​ជាមួយ detoxification រឺ detox មុន​ពេល​ព្យាបាល ។ Detox មាន​នាទី​បង្ហូរ​ជាតិ​ស្រា​ដែល​ក្នុង​ខ្លួន​ចេញ ហើយ​គេ​អាច​ប្រើ​វា​នៅ​ពេល​ដែល​ញៀន​ស្រា​ផង​ដែរ ។ នៅ​ពេល​ដែល​អ្នក​បាន​ប្រើ Detox ហើយ​គួរ​អ្នក​នៅ​ឲ្យ​ឆ្ងាយ​ពី​ស្រា ឬ​ឈប់​ផឹក​តទៅ​ទៀត ។ មាន​មធ្យ​បាយ​ជា​ច្រើន​ក្នុង​ការ​ព្យាបាល​អ្នក​ញៀន​ស្រា ដូច​ជា​ការ​ផ្តល់​ព្រឹក្សា និង​ការ​ប្រើប្រាស់​ថ្នាំ ។

ការ​ព្យាបាល​មិន​ផ្តោត​លើក​ការ​ប្រើប្រាស់​ស្រា​មួយ​មុខ​នោះ​ទេ តែ​វា​ត្រូវ​ផ្សំគ្នា​និង​ជីវិត​រស់នៅ ដូច​ជា ការ​ទាក់ទង ការងារ បញ្ហា​ថ្នាំ និង​ស្ថានភាព​រស់នៅ​សព្វថ្ងៃ​ផង​ដែរ ។ ការ​ព្យាបាល និង​ការងា​កមក រក​ជីវិត​ដើម​វិញ អាច​ជួយ​ឲ្យ​អ្នក​រស់នៅ​ដោយ​មិនបាច់​មាន​ស្រា​បាន ។

តើ​អ្នក​អាច​ធ្វើ​អី្វ​បាន​ប្រសិនបើ​អ្នក ឬ​អ្នក​ដទៃ​មាន​បញ្ហា​នឹង​ស្រា ?
ការ​ជួយ​អ្នក​ដទៃ​ពី​បញ្ហា​ស្រា មានការ​លំបាក​ណាស់ ។ អ្នក​អាច​ជួយ​ពួក​គេ តាម​រយៈ​និយាយ​ពី​អំពើ​ដែល​អ្នក​ផឹកស្រា​ស្រវឹង ហើយ​តើ​គេ​បាន​ធ្វើ​អ្វីខ្លះ​ចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ ។ ការ​និយាយ​នេះ គឺ​ត្រូវ​និយាយ​ជា​លក្ខណៈ​បុគ្គល ហើយ​ឲ្យ​ប្រាកដ​ថា​គេ​មិន​មាន​ប្រើ​ថ្នាំ ឬ​ផឹកស្រា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ