ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អនុម័ត​ទឹកប្រាក់​ជាង​1.300​លាន​ដុល្លារ​ចាក់​បញ្ចូល​ក្នុង​វិស័យ​រ៉ែ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ទឹកប្រាក់​ជាង​១.៣០០​លាន​ដុល្លារ​អា​មេ​រិ​កបាន​វិនិយោគ​លើ​វិស័យ​រ៉ែ និង​ប្រេងកាត​នៅ​ប្រទេស​កម្ពុជា ដែល​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល ។ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ទឹកប្រាក់​ជាង​១.៣០០​លាន​ដុល្លារ​អា​មេ​រិ​កបាន​វិនិយោគ​លើ​វិស័យ​រ៉ែ និង​ប្រេងកាត​នៅ​ប្រទេស​កម្ពុជា ដែល​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល ។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​លើក​ឡើង​ក្នុង​សន្និបាត​បូក​សរុប​សមិទ្ធផល​នៃ​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​វិស័យ​រ៉ែ និង​ថាមពល ឆ្នាំ​២០១៤-២០១៧ និង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃ​ទី​៦ មីនា ថា ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស​លើ​វិស័យ​រ៉ែ និង​ប្រេងកាត ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​រួចរាល់ ឬ​ត្រៀម​អនុ ម័ត​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ទំហំ​ទឹកប្រាក់​ជាង​១.៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​បន្ត​ថា ទំហំ​វិនិយោគ​ដ៏​ធំ​ក្នុង​វិស័យ​រ៉ែ និង​ប្រេងកាត​នេះ នឹង​ក្លាយជា​ប្រភព​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ដ៏​ធំ​ពី​ក្រៅប្រទេស សម្រាប់​ឆ្នាំ​២០១៨-២០១៩ ខាង​មុខ ។

លោក​មាន​ប្រសាសន៍​ថា ៖« សម្រាប់​ឆ្នាំ​២០១៨ និង​ឆ្នាំ​បន្ទាប់​ៗ​ទៀត គឺជា​ពេលវេលា​ដែល​រដ្ឋាភិបាល​អាច​ចាប់ផ្ដើម​ប្រមូល​ផល​ពេញលេញ​ពី​រាល់​ការ​វិនិយោគ​របស់​ខ្លួន​ហើយ » ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​បង្ហាញ​ថា ការ​ប្រមូល​ចំណូល​ពី​ធនធាន​វិស័យ​រ៉ែ និង​ប្រេងកាត ជា​ចំណូល​មិនមែន​សារពើពន្ធ បាន​កើនឡើង​លើស​ពី​១០​ដង ដែល​កាលពី​ឆ្នាំ​២០១៣ មាន​ទំហំ​ត្រឹមតែ​២-៣​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ប៉ុន្តែ​ទំហំ​ចំណូល​មិនមែន​សារពើពន្ធ​បាន​ពី​វិស័យ​រ៉ែ និង​ប្រេងកាត បាន​កើនឡើង​ដល់​១៧ ទៅ​១៨​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ចន្លោះ​ឆ្នាំ​២០១៦-២០១៧ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting លោក ង៉ែត ជូ បាន​ថ្លែង​ថា ធនធាន​រ៉ែ និង​ចំណូល​បាន​មក​ពី​វិស័យ​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​មួយទៀត​របស់​រាជរដ្ឋាភិបាល ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ប៉ុន្តែ​ទោះជា​យ៉ាងណា វា​ជា​វិស័យ​ថ្មី​មួយ​ដែល​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​ចៀសវាង​បណ្តាសា​ពី​ធនធានធម្មជាតិ ។

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា លោក​មើលឃើញ​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​បាន​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ