ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​សម្រាលកូនដែលភ្លេច​កន្សែង​ក្នុង​ពោះ​អាច​ទៅផ្ទះនៅថ្ងៃស្អែក​ហើយ​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​ឌឹ​ម ស្រី​មុំ ជា​គ្រូបង្រៀន​នៅ​ស្រុក​កងមាសខេត្តកំពង់ចាម ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​ធ្វេសប្រហែសដោយ​​គ្រូពេទ្យ​វះ​ពោះ​ឆ្លងទន្លេ​ហើយ​​បន្សល់​ទុក​កូនកន្សែង​ក្នុង​ពោះ​ ហើយ​ត្រូវ​បាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហុ​៊​ន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​…

រាជធានី​ភ្នំពេញ ៖ អ្នកស្រី​ឌឹ​ម ស្រី​មុំ ជា​គ្រូបង្រៀន​នៅ​ស្រុក​កងមាសខេត្តកំពង់ចាម ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​ធ្វេសប្រហែសដោយ​​គ្រូពេទ្យ​វះ​ពោះ​ឆ្លងទន្លេ​ហើយ​​បន្សល់​ទុក​កូនកន្សែង​ក្នុង​ពោះ​ ហើយ​ត្រូវ​បាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហុ​៊​ន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ បាន​ឱ្យ​​សម្រាក​ និង​ទទួល​ការ​ព្យា​បាល​យ៉ាង​យកចិត្តទុកដាក់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ព្រមទាំង​ទទួល​បានការ​ឧបត្ថម្ភ​ជា​ថវិកា សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​ពុធ ទី​៧ មីនា ឆ្នាំ​២០១៨ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​អស់​ពេល​ជាមួយ​ស​ប្តា​ហ៍ ។

គួរបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃ​ទី២៧ ​កុម្ភៈ ​ នេះ លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី ១ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​អ្នកស្
រី ឌឹ​ម ស្រី​មុំ ឱ្យ​ខិតខំ​បំប៉ន​សុខភាព​ឱ្យ​បាន​ល្អ បរិភោគ​អាហារ​មាន​ជីវជាតិ មាន​អនាម័យ​ស្អាត អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​ជូនពរ​ឆាប់​បានជា​សះស្បើយ​ឡើង​វិញ ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា​ ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​កាល់​មែ​៉​ត ​ក្នុង​ទឹកមុខ​ស្រស់ស្រាយ​អ្នកស្រី ឌឹ​ម ស្រី​មុំ បាន​ថ្លែង​ថា អ្នកស្រី​និង​ស្វាមី​ព្រមទាំង​ក្រុម​គ្រួសារ​មាន​ទឹកចិត្ត​រំភើប​ក្រៃ​លែង​រក​ពាក្យ​អ្វី​មក​និយាយ​មិន​បាន​ក្រោយ​ពី​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ជួយ​ព្យាបាល​មុខរបួស​យ៉ាង​យកចិត្តទុកដាក់​រហូត​បានជា​សះស្បើយ ។ ហើយ​អ្នកស្រី​មាន​ក្តី​រំភើប​ឥត​ឧបមា​ដោយ​បាន កាកបាទក្រហមកម្ពុជា ដែល​មាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​ប្រមុខ​ដឹកនាំ បាន​គិតគូរ ជួយ​ដោះស្រាយ និង​សម្រាល​ការ​លំបាក ផ្តល់​កម្លាំងចិត្ត ក្តី​សង្ឃឹម និង​ភាព​កក់ក្តៅ ដល់​គ្រួសារ​អ្នកស្រី ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ ដោយ​គ្មាន​ការ​រើសអើង មិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ទើប​អ្នកស្រី​រួច​ផុត​ពី​សេចក្តីស្លាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ