ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ឡើង​កម្សាន្ត​លើ​ភ្នំ​ឧត្តុង្គ ខ្យល់គ​ដួល​សន្លប់​នៅ​កាំជណ្តើរ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មាន​សេចក្តីរាយការណ៍​ថា កាលពី​រសៀល​ថ្ងៃ​ទី​៤ មីនា ២០១៨​នេះ មាន​ករណី​ជនបរទេស​(​ខ្យល់ គ​)​ដួល​សន្លប់​នៅ​ចំណុច​លើ​ជណ្តើរ​ភ្នំ​ឧត្តុង្គ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ…

ខេត្តកណ្ដាល ៖ មាន​សេចក្តីរាយការណ៍​ថា កាលពី​រសៀល​ថ្ងៃ​ទី​៤ មីនា ២០១៨​នេះ មាន​ករណី​ជនបរទេស​(​ខ្យល់ គ​)​ដួល​សន្លប់​នៅ​ចំណុច​លើ​ជណ្តើរ​ភ្នំ​ឧត្តុង្គ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ LEONG RICHARD ជនជាតិ អង់គ្លេស កើត​នៅ​ថ្ងៃ​ទី 01-JUN-1965 ភេទ​ប្រុស កាន់​លិខិតឆ្លងដែន GBR លេខ 513012093 ស្នាក់​នៅ​រាជធានី​ភ្នំពេញ​។

តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ទៅ​ដើរ​លេង​នៅ​លើ​ភ្នំ​ឧត្តុ​ង​(​ឡើង​ភ្នំ​) លុះ​ពេល​កំពុង​ឡើង​ស្រាប់តែ​ខ្យល់គ បណ្តាល​ឲ្យ​ដួល​នៅ​កាំជណ្តើរ តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​។ ក្រោយ​កើតហេតុ​ជរង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ