ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាអើយ… ខ្លួនពិការហើយ​ម្តេចមិនសន្សំបុណ្យទុក

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តា​ចាស់​ម្នាក់​អាយុ​៧២​ឆ្នាំ និង​ថែម​ទាំង​ពិការ​ដៃ​ម្ខាង​ផង បាន​ល្បួង​ក្មេង​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ​យក​ទៅ​រំលោភ​នៅ​ក្នុងផ្ទះ​ រហូតដល់​ទៅ​២​លើក ។ តា​ចាស់​ជាប់ចោទ​ខាងលើ​នេះ​ឈ្មោះ ឡូញ ស៊ី​ម…

ខេត្តព្រៃវែង ៖ តា​ចាស់​ម្នាក់​អាយុ​៧២​ឆ្នាំ និង​ថែម​ទាំង​ពិការ​ដៃ​ម្ខាង​ផង បាន​ល្បួង​ក្មេង​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ​យក​ទៅ​រំលោភ​នៅ​ក្នុងផ្ទះ​ រហូតដល់​ទៅ​២​លើក ។ តា​ចាស់​ជាប់ចោទ​ខាងលើ​នេះ​ឈ្មោះ ឡូញ ស៊ី​ម ជា​បុរស​ពោះម៉ាយ​ដែល​ប្រពន្ធ​ស្លាប់​ចោល​៦​ឆ្នាំ​មក​ហើយ មាន​ទីលំនៅ​ក្នុង​ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ។ ។ ជន​នេះ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពេល​ហៅ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​កំពង់​ពពិល កាលពី​ព្រឹក​ថ្ងៃ​ទី​២ខែ
​មីនា ។

លោក ថេ​ង ប៊ុ​ន​ឡេ​ង នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​កំពង់​ពពិល បានឱ្យ​ដឹង​ថា នៅ​ពេល​ហៅ​មកសាកសួរ តា​ចាស់​រូប​នេះ​បាន​សារភាព​ថា កាលពី​ដើមខែ​កុម្ភៈ​កន្លង​មក គាត់​បាន​ល្បួង​ក្មេង​ស្រីឱ្យ​ចូល​ទៅ​ហូប​បាយ​ក្នុងផ្ទះ​របស់​គាត់ ហើយ​ក៏​ចាប់រំលោភ​បាន​សម្រេច​ម្ដង ប៉ុន្តែ​ពេល​នោះ​នាង​មិន​យំ​ឬ​រង​របួស​អ្វី​ទេ គឺ​គាត់​សម្រេច​កាម​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ដោយ​បញ្ចេញ​ទឹកកាម​ដាក់​លើ​ក្បាលពោះ​ក្មេង​ស្រី ។

លុះ​មក​ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ដោយ​មាន​អារម្មណ៍​ស្រើបស្រាល​ចង់​រួម​ភេទ​ខ្លាំង​ពេក ក៏​ល្បួង​ក្មេង​ស្រី​ដដែល​ដោយ​ឱ្យ​នំ​ហូប រួច​ក៏​ហៅ​ឱ្យ​ចូល​ក្នុងផ្ទះ​រំលោភ​រហូត​បាន​សម្រេច​ម្ដងទៀត តែ​មិន​ស៊ីជម្រៅ​ទេ ។ ប៉ុន្តែ​ក្នុង​ពេល​ធ្វើ​សកម្មភាព​នោះ ត្រូវ​បងប្រុស​បង្កើត​របស់​នាង​ឃើញ​តាម​ប្រហោង​ជញ្ជាំង​ផ្ទះ ក៏​រត់​ទៅ​ប្រាប់​ឪពុក​ម្តាយ ហើយ​ក៏​មាន​ដាក់​ពាក្យ​ប្តឹង​ទៅនគរបាល​ប៉ុស្តិ៍​ឃុំ​កំពង់​ពពិល នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ។

លោកនាយ​ប៉ុស្តិ៍​ថ្លែង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​ក្មេង​ស្រី លោកក៏​ឱ្យ​មន្ត្រី​ចុះ​ទៅ​ហៅ​ជនសង្ស័យ​មក​សាកសួរនៅ​ប៉ុស្តិ៍ ។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ពី​ដំណើររឿង​ទាំងអស់​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕ ​

អត្ថបទសរសេរ ដោយ