ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានា​ធិបតី​អាហ្វ្រិក​ខាងត្បូង​​លោក​ម៉ង់​ដឺឡា​ចេញ​ពី​​​ពេទ្យ​

12 ឆ្នាំ មុន

វិមាន​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង​​គូស​បញ្ជាក់​ថា​ អតីត​ប្រធានាធិបតី​​​លោក​ណែល​សុន ម៉ង់​ដឺឡា​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​កាល​ពី​យប់​ថ្ងៃទី​២៦ ធ្នូ ​ក្រោយ​ពី​លោកស្នាក់​​នៅ​ព្យាបាល​ខ្លួន​រយៈ​ពេល​ជិត​៣​សប្តាហ៍​មក ។លោកម៉ាក​​ ម៉ា​ហារ៉ាស អ្នក​នាំ​ពាក្យ​របស់​វិមាន​ប្រធានាធិបតី​ថ្លែង​ថា​លោក​ម៉ង់​ ដឺឡា ​នឹង​ទទួល​ការ​តាម​ដាន​ព្យាបាល​​បន្ត​នៅ ឯ​និវេស​ន​ដ្ឋាន​របស់​លោក​ក្នុង​​ក្រុង​

វិមាន​ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង​​គូស​បញ្ជាក់​ថា​ អតីត​ប្រធានាធិបតី​​​លោក​ណែល​សុន ម៉ង់​ដឺឡា​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​កាល​ពី​យប់​ថ្ងៃទី​២៦ ធ្នូ ​ក្រោយ​ពី​លោកស្នាក់​​នៅ​ព្យាបាល​ខ្លួន​រយៈ​ពេល​ជិត​៣​សប្តាហ៍​មក ។លោកម៉ាក​​ ម៉ា​ហារ៉ាស អ្នក​នាំ​ពាក្យ​របស់​វិមាន​ប្រធានាធិបតី​ថ្លែង​ថា​លោក​ម៉ង់​ ដឺឡា ​នឹង​ទទួល​ការ​តាម​ដាន​ព្យាបាល​​បន្ត​នៅ ឯ​និវេស​ន​ដ្ឋាន​របស់​លោក​ក្នុង​​ក្រុង​HOUGHTON​រហូត​ដល់​លោក​ជា​សះ​ស្បើយទាំងស្រុង ។

​​យើង​សូម​អរ​គុណ​ដល់​​សាធារ​ណ​ជន​និង​បណ្តាល​ម៉ាស៊ីន​ឃោស​នា ដែលជួយ​​បន់ស្រន់​ឱ្យ​លោក​បាន​ជា​សះ​ស្បើយ ហើយ​ទុក​ឱកាស​ឱ្យ​លោកម៉ង់​ដឺឡា​​និង​​គ្រួសារ​លោក​ស្ថិត​ក្នុង​ស​​ភាព​ស្ងប់ ។លោកម៉ង់ ដឺឡា បាន​ចូល​មន្ទីរ​ពេទ្យ​​ក្រុង​​ប្រេ​តូរីយ៉ា​មួយ​ចាប់​ពី​ថ្ងៃទី​៨ ធ្នូ មក​ដោយ​លោក​មាន​បញ្ហា​​​រលា​​កសួត ​និងមាន​គ្រួស​ក្នុង​ប្រមាត់ ។ ​លោក​ទទួល​ការ​វះ​កាត់​មួយ​ដើម្បី​យក​​ក្រួស​​ចេញ​ពី​ប្រមាត់​ក្រោយ​ពីក្រុម​គ្រូ​ពេទ្យ​​ព្យាបាល​ជំងឺ​​រលាក​​​សួត​លោក​មក ។ ​នោះ​ជា​ការ​ស្ថិត​ក្នុង​មន្ទីរ​​​​ពេទ្យ​​យ៉ាង​យូរ​មួយ​របស់​លោក​ម៉ង់ ដឺឡា ចាប់​តាំង​ពី​ឆ្នាំ​២០០១ជា​ឆ្នាំ​​ដែល​​រលាក​​ចូល​មន្ទីរ​ពេទ្យ​រយៈ​ពេល​៧​សប្តាហ៍​ដើម្បី​​ព្យាបាល​ជំងឺ​មហា​រីក​ប្រូ​ស្តាត​មក ៕