ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ទាំង២​របស់​ខេត្តបន្ទាយមានជ័យ​ជាប់​ចំណាប់​ថ្នាក់​ទីក្រុង​ស្អាត​លើក​ទី​២

8 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុង​ចំនួន​២​ទទួល​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២ ឆ្នាំ​២០១៨-២០២១ មាន​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត ទទួល​បាន​ផ្ការំដួល​២​ទង​ដូច​គ្នា ។ លោក ហ៊ឹ​ល…

ខេត្តបន្ទាយមានជ័យ ៖ ក្រុង​ចំនួន​២​ទទួល​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២ ឆ្នាំ​២០១៨-២០២១ មាន​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត ទទួល​បាន​ផ្ការំដួល​២​ទង​ដូច​គ្នា ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ៖ ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍​ឆ្នាំ​២០១៧ និង​អនុវត្ត​ទិស​ដៅ​បន្ត​ឆ្នាំ​២០១៨ អម​ជាមួយ​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត (​ក្រោម​ប្រធានបទ ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់​គ្នា​) និង​ចែក​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១ ។

ខេត្តបន្ទាយមានជ័យ មាន​ក្រុង​២​ដែល​ទទួល​បាន​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១ មាន ១.​ក្រុង​សិរី​សោភ័ណ ទទួល​បាន​ទទួល​ផ្ការំដួល​២​ទង កាល​ឆ្នាំ​២០១៧ ទទួល​ផ្ការំដួល​២​ទង ២.​ក្រុង​ប៉ោយ​ប៉ែ​ត ទទួល​បាន​ផ្ការំដួល​២​ទង កាលពី​ឆ្នាំ​២០១៧ ទទួល​បាន​ផ្ការំដួល​១​ទង ។

លោក សាន ស៊ា​ន​ហូរ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា ខេត្ត​មាន​ជ័យ​មានស្រុក​ក្រុង​ចំនួន​៩ តែ​មាន​ក្រុង​ចំនួន​២ ដែល​បាន​ចូលរួម​ប្រឡងប្រណាំង​ទី​ស្អាត (​ក្រោម​ប្រធានបទ​ទីក្រុង​ស្អាត​ដើម្បី​ទាំងអស់​គ្នា​) ហើយ​ត្រូវ​បាន​ទទួល​ជ័យ​លា​ភី​ទី​ក្រុ​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨.២០២១ គឺ​ក្រុង​ប៉ោយ​ប៉ែ​ត​ទទួល​បាន​ជ័យ​លា​ភី​ផ្ការំដួល​២​ទង កាល​ឆ្នាំ​២០១៧ ទទួល​បាន​ជ័យ​លា​ភី​ផ្ការំដួល​១​ទង ។

លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ មាន​កិត្តិយស​ណាស់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ប​ញ្ជូ​ល​២​ក្រុង ដើម្បី​ប្រឡង​ណាំង​ទីក្រុង​ស្អាត​លើក​ទី​២ ហើយ​ទទួល​បាន​ជ័យ​លា​ភី​ផ្ការំដួល​២​ទង​ដូច​គ្នា ។

លោក​បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ​ដែល​ជា​ខេត្ត​មួយ​នៅ​ទិស​ពាយព្យ នៃ​ប្រទេស​កម្ពុជា ហើយ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​កែ​ឆ្នៃ​ចំនួន​៩​កន្លែង និង​មាន​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយ​ទ័ព ស្ថិត​ក្នុងស្រុក​ថ្មពួក និង​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក និង​សួន​មាន​ជ័យ ក្រុង​សិរី​សោភ័ណ ។ ស្រប​តាម​គោលនយោបាយ និង​ដឹកនាំ​ដ៏​ឈ្លា​វ៉ៃ​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​មាន​ខេត្តបន្ទាយមានជ័យ​មានការ​រីក​ចម្រើន ហើយ​មាន​ក្រុង​២​ដែល​ទទួល​បាន​ជ័យ​លា​ភី​ទីក្រុង​ស្អាត​លើក​ទី​២​បាន​ផ្ការំដួល​២​ទង​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ