ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងភ្លេង​ពិណពាទ្យ​សុំ​សេចក្តីសុខ ពី​ដើម​ជ្រៃ​យក្ស​ល្បី​ថា​មាន​បារមី​កាន់

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ដើម​ជ្រៃ​យក្ស​មួយ​ដើម​ធំ​ដែល​ក្រុម​ឈ្មួញ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ក្នុង​តម្លៃ​១.០០០​ដុល្លារ ហើយ​បាន​ដឹក​តាម​រថយន្ត​បម្រុង​នាំ​ចេញ​ទៅ វៀតណាម តែ​អាច​ចាត់ទុកជា​បារមី​ពូកែ​សក្តិ​សិទ្ធ​ធ្វើ​ឲ្យ​រថយន្ត​បាក់​ទ្រុង​ទៅ​មុខ​លែង​រួច​។ ក៏​ទម្លាក់​ចោល​វិញ…

ខេត្ត​ត្បូងឃ្មុំ ៖ ដើម​ជ្រៃ​យក្ស​មួយ​ដើម​ធំ​ដែល​ក្រុម​ឈ្មួញ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ក្នុង​តម្លៃ​១.០០០​ដុល្លារ ហើយ​បាន​ដឹក​តាម​រថយន្ត​បម្រុង​នាំ​ចេញ​ទៅ វៀតណាម តែ​អាច​ចាត់ទុកជា​បារមី​ពូកែ​សក្តិ​សិទ្ធ​ធ្វើ​ឲ្យ​រថយន្ត​បាក់​ទ្រុង​ទៅ​មុខ​លែង​រួច​។ ក៏​ទម្លាក់​ចោល​វិញ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ត្រូវ​បាន​លោក លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​យាម​ការពារ ដោយ​មិន​ឲ្យ​ឈ្មួញ​យក​ទៅ​ណា​នោះ​ទេ​។ បន្ទាប់​មក​ក៏​យក​មក​ដាំ​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស ប្រជាជន​កម្ពុជា នៅ​ស្រុក​ត្បូងឃ្មុំ ស្ថិត​នៅ​ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ រហូត​មក​ដល់​លូតលាស់​ចេញ​ស្លឹក​។ រសៀល​ថ្ងៃ​ទី​០១ មីនា ២០១៨ មានការ​លេងភ្លេង​ពិណពាទ្យ ថ្វាយ​ម្ចាស់​ទឹក​ម្ចាស់​ដីដើម្បី​សុំ​សេចក្តីសុខ សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។ លោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ត្បូងឃ្មុំ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រូប​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ បាន​យក​រថយន្ត​ទៅ​ស្ទូច​ដើម​ជ្រៃ​យក្ស​ខាងលើ​នេះ ដោយ​ស្ទូច​មិន​បាន​នោះ​ទេ ដែល​គេ​បាន​ប្លុង​ចោល នៅ​ឃុំ​ជាំ ស្រុក​មេមត់​។

 

ទោះបីជា​អ្នកបើកបរ​រថយន្ត​ស្ទូច​បាន​ប្រើ​គ្រប់​ពិធី​សាស្ត្រ​យ៉ាងណា​ក្តី ក៏​មិន​អាច​ស្ទូច​លើក​បាន​ទេ និង​បាន​បែរបន់​ថា ប្រសិនបើ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឲ្យ​រូប​លោក​ស្ទូច​ដើម​ជ្រៃ យក​មក​ដាំ​នៅ​ស្រុក​ត្បូងឃ្មុំ​បាន​នោះ​នឹង​លេងភ្លេង​ពិណពាទ្យ​ថ្វាយ​។ លោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ មាន​ប្រសាសន៍​បន្ត​ថា រូប​លោក​បាន​ប្រើ​រថយន្តស្ទូច​មក​ដឹក​ដល់​ទៅ​៤​ដង លុះ​ចុង​ក្រោយ​ទាល់តែ​ប្រើ​រថយន្ត​ធុន​យក្ស មក​ពី​រាជធានី​ភ្នំពេញ ទើប​ដឹក​បាន​មក​ដាំ​នៅ​ក្នុង​បរិវេណ ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ត្បូងឃ្មុំ​។ ដោយសារ​តែ​មានការ​ថែទាំ​យ៉ាង​ដិត​ដល់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ធ្វើ​ឲ្យ​ដើម​ជ្រៃ​យក្ស​ដែល មិន​មាន​ស្លឹក​សោះ​នោះ​បាន​លូតលាស់​ចេញ​ស្លឹក​មក​ព្រោងព្រាត​។ ហើយ​បាន​ធ្វើ​លិខិត​ជា​លាយលក្ខណ៍អក្សរ​១​ច្បាប់ ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ ដើម្បី​លេងភ្លេង​ពិណពាទ្យ​ថ្វាយ​ដល់​ម្ចាស់ ទឹក​ម្ចាស់​ដី នៅ​ថ្ងៃ​ពេញ​បូរ​មី​១៥​កើត រសៀល​ថ្ងៃ​ទី​០១ មីនា ២០១៨ មាន​វត្តមាន​លោក ប៉ាន់​ខែ​ម ប៊ុ​ន​ថន ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព និង​លោក ប៉ែន កុសល អភិបាលរង​ខេត្ត រួម​នឹង​ស​ការី​ជា​ច្រើន​នាក់​ទៀត​ចូលរួម​អុជ​ធូប បួងសួង​សុំ​សេចក្តីសុខ​សាន្ត​សម្រាប់​ប្រជា​ព​រដ្ឋ នៅ​ក្នុង​ខេត្ត និង​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​សូម​ឲ្យ​ជួប​តែ​សេចក្តីសុខ​សាន្ត និង​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​រក​ត្រើយ សន្តិភាព​ជា​រៀង​រហូត​។

លោក ហ៊ឹ​ម ណ​ន អាយុ​៦១​ឆ្នាំ ជា​ចាស់ទុំ​មួយ​រូប​មាន​ប្រសាសន៍​ថា រូប​លោក​កម្រ​នឹង​បានឃើញ​ដើមឈើ​ណា​ដែល​មាន​ទំហំ​ធំ​ដូច​ខាងលើ​នេះ​ទេ ហើយ​បើ​ធំ​បែប​នេះ មាន​អាយុកាល​ច្រើន​ឆ្នាំ​នឹង​មាន​បារមី​កាន់​ពូកែ​សក្តិ​សិទ្ធ ថ្ងៃក្រោយ​នឹង​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​បែរបន់ និង​គោរព​បូជា ដើម​ជ្រៃ​យក្ស​នេះ​ត្រូវ​បាន​ចាត់ទុកជា​សម្បត្តិ​វប្បធម៌​ជា​ដ៏​ឧត្តុង្គឧត្តម​ផង​ដែរ​។ គួរ​រំលឹក​ថា ដើម​ជ្រៃ​នេះ​នេះ​បាន​ដុះ​នៅ​ក្នុង​ចម្ការ​ដំឡូង​របស់​ឈ្មោះ អ៊ុ​ម ស៊ី​ម ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ដែល​បាន​លក់​ឲ្យ​ទៅ​ឈ្មួញ​វៀតណាម​នោះ ហើយ​បើ​តាម​ប្រវត្តិវិញ​ដើម​ជ្រៃ​នេះ​ដំបូង​បាន​ដុះ​ក្នុង​ដើម​ស្រឡៅ ដែល​មាន​ប្រហោង​កណ្តាល ក្រោយមក​ក៏​ចេះ​តែរីក​ធំធាត់​ដែល​មាន​ដើម​ទំហំ​ប៉ុន​ខាងលើ​នេះ​។ ដែល​ត្រូវ​បាន​ឈ្មួញ​វៀតណាម​ចុះ​មក​ទិញ​កាលពី​ថ្ងៃ​ទី
១៤ តុលា ២០១៧​កន្លង​ទៅ​នោះ​៕

https://youtu.be/Lvv9EEL5TZs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ