ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​​រៀបចំដែន​ដីនគរូប​នីយ​កម្ម និង​សំណង់​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​

12 ឆ្នាំ មុន

ខេត្តក្រចេះ ៖ លោក​ឆាន់ សាផាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយ​កម្ម និង​សំណង់​តំណាង​ដ៏ខ្ពង់​ខ្ពស់​​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា កាលពីថ្ងៃទី​​២៥ ធ្នូ ២០១២ ​បានចុះ​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​​ជូន​ប្រជា​ពល​រដ្ឋ​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ​និង​ឃុំ​ដំរីផុង ស្រុក​ឆ្លូង។

ថ្លែង​​នៅ​ក្នុងពិធីចែក​ប័ណ្ណ​​កម្ម​សិទ្ធិ​ដីធ្លី​​ជូន​ប្រជា​ពលរដ្ឋ​​នេះលោក សរ ចំរុង អភិ​បាល​ខេត្តបាន​មាន​ប្រសាសន៍​ថា បច្ចុ​ប្បន្ន​​ក្រុម​វីរ​​យុវជន​ស្ម័គ្រ​ចិត្ត​​មាន​ចំនួន​១៤​ក្រុម និង​មន្ត្រី​បច្ចេក​ទេស​មាន​ចំនួន​១៤​​ក្រុម​អនុ​វត្ត​ក្នុងគោល​ដៅ​ស្រុក​ស្នួល ស្រុក​​ឆ្លូង ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ចិត្រ​បុរី ទន្ទឹម​នឹង​នេះ​លទ្ធ​ផល​​ដែល​ទទួល​បាន​គិត​ត្រឹម​ថ្ងៃទី​២១ ធ្នូ ២០១២ សម្រេចបាន​ប្រកាសតំបន់​វិនិ​ច្ឆ័យ​​ដី​១៥​ទីតាំង​​បំពេញ​សាលា​កប័ត្រ​​បាន​២៥.១៤២​ក្បាល​ដី ​វាស់​ក្បាល​ដី​​បាន​ចំនួន​២០.៨៦០​គូស​ក្បាល​ដីបាន​១៧.២៧៨ ស្មើ​នឹង​៣៥.៦៤០​ហិកតា បំពេញ​ទម្រង់​បែប​បទ​បាន​១៨.៧៨៣​ច្បាប់ និង​ចែក​ប័ណ្ណ​​កម្ម​សិទ្ធិ​​ដីជូន​ប្រជា​ពលរដ្ឋ​បាន​៣​លើក​ចំនួន​១.៥៧៩​គ្រួសារ ស្មើ​នឹង​២.៣៨៤​ប័ណ្ណ។

​លោក​អភិ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​បញ្ជាក់ថា ​ការ​ចែក​ប័ណ្ណ​​កម្ម​សិទ្ធិ​ដីជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ថ្ងៃនេះ​​មាន​ចំនួន​៣​ភូមិ​ថែមទៀត គឺ​ភូមិ​ប្រឡាយ​​ត្រៀក ភូមិ​ក្រូច ស្ថិត​ក្នុង​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង និង​ភូមិ​​រំពុក ស្ថិត​ក្នុងឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល មាន​ចំនួន​​១.៦១៨​គ្រួសារ ស្មើ​នឹង​២.៣៣១​ប័ណ្ណ មាន​ទំហំ​ផ្ទៃ​ដី​៤.៦៩៨​ហិកតា ដែលស្ថិតនៅក្នុង​ទីតាំង​ដីសម្បទាន​​​សេដ្ឋ​កិច្ចរបស់​ក្រុម​ហ៊ុន​ចាន់ សុភា ក្រុម​ហ៊ុន​​ដូវ​ទៀង​ខេមបូឌា ក្រុម​ហ៊ុន​ដូវទៀង​ក្រចេះ និងដី​ព្រៃ​សម្បទាន​​ក្រុម​ហ៊ុន​កាសូទីម ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕