ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​សៅយ៉ាងណា! ឡានពេទ្យដឹកជំងឺជួប​គ្រោះ​ថ្នាក់​ដ៏រន្ធត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​សែន​សុខ​ ខណៈដឹក​អ្នក​ជំងឺ​​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យខ្មែរ-​សូ​វៀត បានជួបគ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​​ជ្រុល​ទៅ​បុក​ជើង​​តាង​រ​បស់​រថយន្ត​ស្ទូច​ដែល​ឈប់​ចត​តាម​ផ្លូវ​ បណ្តាល​ឱ្យ​អ្នកជំងឺ​ធ្លាក់​ពីលើ​ប្រង់​ការ ​រង​របួស​រឹតតែ​ធ្ងន់ធ្ងរ លុះ​​ពេល​ដឹក​​ដល់​មន្ទីរ​ពេទ្យ​​បាន​​ស្លាប់តែម្តង ។ ហេតុការណ៍​នេះ​…

រាជធានីភ្នំពេញ ៖ រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​សែន​សុខ​ ខណៈដឹក​អ្នក​ជំងឺ​​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យខ្មែរ-​សូ​វៀត បានជួបគ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​​ជ្រុល​ទៅ​បុក​ជើង​​តាង​រ​បស់​រថយន្ត​ស្ទូច​ដែល​ឈប់​ចត​តាម​ផ្លូវ​ បណ្តាល​ឱ្យ​អ្នកជំងឺ​ធ្លាក់​ពីលើ​ប្រង់​ការ ​រង​របួស​រឹតតែ​ធ្ងន់ធ្ងរ លុះ​​ពេល​ដឹក​​ដល់​មន្ទីរ​ពេទ្យ​​បាន​​ស្លាប់តែម្តង ។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ថ្ងៃ​ទី​២៨ ​កុម្ភៈ  ស្ថិត​ត្រង់​ចំណុច​ខាង​មុខ​ផ្ទះសំណាក់មួយ តាម​បណ្តោយ​ផ្លូវ​២៧១ ​​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។ តាម​ប្រភព​​​ពី​កន្លែង​​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ពីរ​ម្នាក់​បើកបរ​រថយន្ត​សា​មុ​យ​មួយ​គ្រឿង​របស់​មន្ទីរពេទ្យ​បង្អែក​សែន​សុខ ពាក់​ស្លាក​លេខ រដ្ឋ​១២ 2-0799 បាន​ដឹក​អ្នកជំងឺ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ជាង​៤០​ឆ្នាំ​ និង​ស្ត្រី​ពីរ​នាក់​ រួម​ទាំង​ក្មេង​តូច​ពីរ​ទៀត​ ដែល​ជា​សាច់ញាតិ ដឹក​ចេញពី​មន្ទីរពេទ្យ​បង្អែក​សែន​សុខ ​គោលបំណង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត ដោយ​បាន​បើក​ស៊ី​រ៉ែ​ន​ជា​សញ្ញា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.ស ជា​ប្រភេទ​រថយន្ត​ស្ទូច​បួន​ភ្លៅ ដែល​ឈប់​ចត​នៅ​លើ​តាម​ដងផ្លូវ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ កំពុង​ស្ទូច​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម ដោយ​បាន​ដាក់​ជើងតាំង​ទប់​រថយន្ត​នៅ​កណ្តាលផ្លូវ ដោយ​មិន​បាន​ដាក់​ជា​សញ្ញា​អ្វី​នេះ​ទេ ធ្វើ​អោយ​រថយន្ត​សា​មុ​យ​ខាងលើ​ បើក​មិន​ប្រយ័ត​្ន​ជ្រុល​ទៅ​បុក​ចំ​ជើងតាំង​រថយន្ត​ស្ទូច​ចំហៀង​ខាងស្តាំ​បណ្តាលឱ្យ​អ្នកជំងឺ​ ដែល​នៅ​ក្នុង​រថយន្ត​ហោះ​ធ្លាក់​ពីលើ​ប្រង់​កា​ចុះ​មក​ក្រោម​រង​របួសធ្ងន់​និង​សាច់ញាតិ​អ្នកជំងឺ​ម្នាក់​រង​របួស​បែកក្បាល​ និង​បី​នាក់​ទៀត​រង​របួសស្រាល ចំណែកឯ​រថយន្ត​សា​មុង​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ ។ ភ្លាម​ៗ​នោះ ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នេះ​បាន​នាំ​គ្នា​ជួយ​រុញប​ញ្ឆេះ​​រថ​យន្ត​សា​មុ​យឱ្យ​​ឆេះ​ ដើម្បី​ដឹក​អ្នកជំងឺ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យេ​មិត្តភាព​ខ្មែរ-សូ​វៀត តែ​អកុសល ខណៈ​ពេល​ដែល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ ​ស្ត្រី​ដែល​ជា​អ្នកជំងឺ​ហើយ​រង របួសធ្ងន់​នោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មក​យក​រថយន្ត​ស្ទូច​ខាងលើ​ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ ​ដើម្បី​រង់​ចាំ​ធ្វើការ​ដោះស្រាយ​ជាមួយ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​សែន​សុខ​នៅ​ពេល​ក្រោយ ។ ចំណែក​ខាង​រថយន្ត​សា​មុ​យ ​មាន​តំណាង​បាន​ចេញ​មុខ​មក​ទទួលកំហុស​ទាំងស្រុង​ ដោយ​សារ​អ្នកបើកបរ​រថយន្ត​សា​មុ​យ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប ​បង្ក​អោយ​មាន​ករណី​គ្រោះថ្នាក់​បែប​នេះ​កើតឡើង និង​ព្រម​ទទួលខុសត្រូវ​ ចំពោះ​ការ​ចំណាយ​ធ្វើបុណ្យ​និង​ថ្លៃ​ព្យាបាល​អ្នក​ដែល​រង​របួស ​ដើម្បី​បញ្ចប់​រឿង ៕

អត្ថបទសរសេរ ដោយ