ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ងងុយដេក បើករថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​ម្នាក់ឯង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧ និង​ង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៨​មុន​នេះ​បន្តិច ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧ និង​ង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៨​មុន​នេះ​បន្តិច ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ (​ក្បែរ​ច្រកចូល​សាលា​ខណ្ឌមានជ័យ​) មាន​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង​តែ​ម្នាក់ឯង បណ្ដាល​ឲ្យ​ធ្លាក់​ខ្សាច់​រាយ​ពេញ​ផ្លូវ​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ទំនងជា​តៃកុង​រថយន្ត​មាន​សភាព​ងងុយដេក​ផង​នោះ រួម​ផ្សំ​ដែល​ផ្លូវ​គេ​ទើបនឹង​ចាក់​បន្ថែម មាន​សភាព​ឡើង​ចុះ​ផង​នុះ ទើប​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​ស្រស់​ៗ​តែ​ម្ដង​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​រង​របួស​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកត្រួតពនិិត្យមើល ហើយអនុញ្ញាតឲ្យភាគីខាងម្ចាស់រថយន្ត យករថយន្តមកស្ទូចឡើងដោយខ្លួនឯង ហើយឲ្យខាងក្រុមហ៊ុនដែលគ្រប់រថយន្តនោះ ធ្វើការបោសសម្អាតខ្សាច់ឲ្យអស់ពីផ្លូវ ឲ្យបានស្អាតដូចដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ