ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់» ព្រោះអាច​ឱ្យ​​​យើង​មានគុណ​ភាពនិង​ប្រ​សិ​ទ្ធ​ភាព​

6 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ​ ​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​យោធា​សន្តិសុខ​ប្រចាំឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ទិស​ដៅ​ឆ្នាំ​២០១៨ របស់​ការិយាល័យ​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ទី​៥​ក្នុង​ខេត្តបាត់ដំបង ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​បញ្ជាការដ្ឋាន​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ​ស្ថិត​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ លឹ​ម…

​ខេត្តបាត់ដំបង​ ៖ ​ ​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​យោធា​សន្តិសុខ​ប្រចាំឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ទិស​ដៅ​ឆ្នាំ​២០១៨ របស់​ការិយាល័យ​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ទី​៥​ក្នុង​ខេត្តបាត់ដំបង ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​បញ្ជាការដ្ឋាន​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ​ស្ថិត​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ លឹ​ម គុណ​វុ​ឌ្ឍ មេ​បញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ទទួល​បន្ទុក​ការងារ​អភិវឌ្ឍន៍ លោក​ឧត្តម​សេនី​យ័​ត្រី​ហង្ស សុខា នាយ​រង​សេនាធិការ នាយការិយាល័យ​អភិវឌ្ឍន៍​កងទ័ពជើងគោក ដោយ​មាន នាយការិយាល័យ​អភិវឌ្ឍន៍​មក​ពី​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ កងពល​លេខ​៥១ ៥២ និង​៥៣ សរុប​ប្រមាណ​៥០​នាក់​បាន​ចូលរួម ​។

លោក​វរសេនីយ៍ឯក វណ្ណ សុ​ភ័​ណ្ឌ នាយការិយាល័យ​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ទី​៥ បាន​អាន​របាយការណ៍​ប្រចាំឆ្នាំ​ស្តី​ពី​សកម្មភាព ជំរុញ​ការ​អភិវឌ្ឍ កសាង​ទីតាំង ដាំ​ដុះ​ដើម្បី​ធានា​ជីវភាព​កងទ័ព​ក្នុង​អង្គភាព ថែរក្សា​សន្តិសុខ​ក្នុង​សង្គម ការពារ​ប្រទេស កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា ជាមួយ​គ្រប់​តាម​បណ្តា​អង្គភាព ការងារ​ពង្រឹង​កងកម្លាំង បំប៉ន​បន្ថែម​ការ​ហ្វឹកហ្វឺន និង​ការ​កែទំរង់​ក្នុង​អង្គភាព​ដើម្បី​ធានា​បាន​គុណភាព​របស់​កង​ទ័ព​។ បន្ទាប់​មក​នាយការិយាល័យ​តាម​ទិស​និ​មួយ​ៗ​តាម​ព្រំដែន គ្រប់​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​ទាំង​៤ និង​កងពល​ទាំង​៣ បាន​រាយការណ៍​លំអិត​បន្ថែម​ទៀត​អំពី​ការ​ធានា​បាន​ផ្នែក​សន្តិសុខ និង​ជីវភាព​របស់​កងទ័ព និង​កែសម្រួល​ដល់​នាយទាហាន​មួយ​ចំនួន​ដើម្បី​ពង្រឹង​ការងារ​តាម​បណ្តា​អង្គភាព​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​ថែម​ទៀត​។

បន្ត​មក​លោក​ឧត្តមសេនីយ៍ត្រី​ហង្ស សុខា នាយ​រង​សេនាធិការ នាយការិយាល័យ​អភិវឌ្ឍន៍​កងទ័ពជើង​គោក​​បាន​បញ្ជាក់​ថា តាម​បណ្តា​អង្គភាព​ឃើញ​ថា​មានការ​រីក​ចំរើន​ច្រើន​គឺ​មក​ពី​មានការ​ធ្វើ​ទស្ស​នះ​សិក្សា​ស្វែង​យល់​ការ​កសាង​អង្គភាព​រឹក​មាំ​លើ​គ្រប់​វិស័យ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បាន​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ​យក​ទៅ​អនុវត្តន៍​បន្ត​ ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ លឹ​ម គុណ​វុ​ឌ្ឍ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ​បាន​ផ្តាំផ្ញើ ដល់​នាយការិយាល័យ​ត្រូវ​ជំរុញ​គ្រប់​កងកម្លាំង​ឲ្យ​ពង្រឹង​លើ​ការងារ​ឲ្យ​មានគុណ​ភាព ជំរុញ​ការ​កសាង​ទីតាំង ពង្រីក​ការ​ដាំ​ដុះ ហើយ​ត្រូវ​អនុវត្តឲ្យ​បាន​បន្ថែម​ទៀត​ តាម​អភិក្រម​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ បាន​ដាក់​ចេញ​មក​មាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ព្រោះ​អភិក្រម​នេះ ​គឺ​អាច​ជួយ​តម្រង់​ទិស​ឲ្យ​គ្រប់​បណ្តា​កងកម្លាំង​យើង​មានគុណ​ភាព និង​ប្រ​សិ​ទ្ធ​ភាព​បំផុត​។

អត្ថបទសរសេរ ដោយ