ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ជូនពរកងទ័ពកម្ពុជា២រូបដែលថៃបញ្ជូនមកឆាប់ជាសះស្បើយ

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ជូនពរ​ដល់​កងទ័ព​កម្ពុជា​ចំនួន២​រូប ដែល​ត្រូវ​បាន​ទាហាន​ថៃ​បញ្ជូន​មក​កម្ពុជា មាន​ឆាប់​ជា​សះស្បើយ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ជូនពរ​ដល់​កងទ័ព​កម្ពុជា​ចំនួន២​រូប ដែល​ត្រូវ​បាន​ទាហាន​ថៃ​បញ្ជូន​មក​កម្ពុជា មាន​ឆាប់​ជា​សះស្បើយ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០២៥ ថា មុន​នេះ​បន្តិច ក្រោយ​ពេល​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មេបញ្ជាការ​យោធា​ចប់​ក៏​បើក​ស្តាប់​ការ​និយាយ​ឡាយ​សូ​របស់ លោក​ប្អូន សម វ​ឌ្ឍា​នា នៅ​សហរដ្ឋអាមេរិក​អំពី​ពន្ធគយ​របស់​លោក​ប្រធានាធិបតី ដូ ណា​ល់​ត្រាំ ដែល​បាន​អនុគ្រោះ​ទម្លាក់​ពន្ធចំពោះ​កម្ពុជា​ពី​49​ភាគរយ​(49%)​មក​នៅ​ត្រឹម​19​ភាគរយ​(19%)​។

សម្តេច​បញ្ជាក់​ថា​៖« មិន​នឹក​ស្មានថា ខ្ញុំ​ដេក​លក់​លើ​កៅអី ដែល​ត្រូវ​បាន​លួច​ថត​ដោយ​មនុស្ស​៤​នាក់ តែ​ត្រូវ​បាន​ដាស់​ឲ្យ​ភ្ញាក់​នៅ​ពេល​កងទ័ព​កម្ពុជា​២​នាក់ ដែល​រង​របួស​ដែល​ភាគី​ថៃ​ចាប់​នៅ​ក្រោយ​បទ​ឈប់​បាញ់​រយៈពេល​៨​ម៉ោង ត្រូវ​ភាគី​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏ ជូនពរ​យុទ្ធ​ជន​ទាំង​ពីរ​រូប ដែល​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា រូប​ខ្ញុំ​បាន​និង​កំពុង​រង់ចាំ​ឆាប់​ជា​សះស្បើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ