រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌មានបានសេចក្តីណែនាំស្តីពីការផ្សព្វផ្សាយ និងការចែកចាយព័ត៌ មានផ្តល់ផលអវិជ្ជ មានដល់សន្តិសុខជាតិ ដោយស្នើឲ្យបណ្តាស្ថាប័នព័ត៌មានរាល់ការធ្វើដំណើរនិងការចុះយកព័ត៌មាននៅសមរភូមិជួរមុខ ត្រូវមានការជូនដំណឹងនិងស្នើសុំការ អនុញ្ញាតពី ក្រសួងព័ត៌មាន និងសមត្ថកិច្ចនៅសមរភូមិមុខ។

យោងសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា
នៅក្នុងកាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជាកំពុងរួមគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងបុព្វហេតុការពារ អធិបតេយ្យនិងបូរណភាពទឹកដី ប្រឆាំងនឹងសកម្មភាពឈ្លានពានប្រដាប់អាវុធដោយកងទ័ពថៃ និងបច្ចុប្បន្ន បាននិងកំពុងអនុវត្តបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខ ខណ្ឌដើម្បីស្តារឡើង វិញនូវប្រក្រតីភាព, ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួន បានធ្វើការផ្សព្វផ្សាយរូបភាពពី សមរភូមិជួរមុខ ដោយបានបង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យោធោប្បករណ៍ ការសម្ងាត់របស់កងទ័ព និងយុ ទ្ធសាស្ត្រប្រយុទ្ធ ដែលអាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ អាយុជីវិតរបស់ យុទ្ធជន និងការ បំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានលើកឡើងថាស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ក្រសួងព័ត៌មានសូមណែនាំដល់ អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាព ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រា ស់បណ្តា ញទំនាក់ទំនងសង្គមទាំងអស់ដូចតទៅ៖ រាល់ការធ្វើដំណើរនិងការចុះយ កព័ត៌មាននៅ សមរភូមិជួរមុខ ត្រូវមានការជូនដំណឹងនិងស្នើសុំការ អនុញ្ញាតពីក្រសួងព័ត៌មាន និងសមត្ថកិច្ច នៅសមរភូមិមុខ ហើយត្រូវកាត់បន្ថយជាអតិប្បរមា ដើម្បីធានា សុវត្ថិភាពផ្ទាល់ខ្លួ ននិងសន្តិ សុខជាតិ និងត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបប សារព័ត៌មាន និងលិខិតបទដ្ឋាគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
ហាមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រា ស់គ្រឿងសព្វាវុធ យោធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់ សន្តិសុខ ជាតិនិងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ត្រូវធានាថា មិនធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ការ បែងបាក់សាម គ្គីភាពជាតិ ការបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេសដទៃ ការបង្កអរិភាពជាតិ សាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និងអន្តរជាតិ ដោយចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយប្រភព ព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
ជាមួយគ្នានោះដែរក្រសួងព័ត៌មានបន្ថែមចំពោះការប្រព្រឹត្តផ្ទុយនឹងសេចក្តីណែនាំនេះ ក្រសួងព័ត៌មាននឹងមានវិធានការតាមផ្លូវច្បាប់។ ក្រសួងព័ត៌មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្នកសារព័ត៌មានអាជីព និងអ្នកធ្វើសកម្មភាពក្នុងវិស័យ ព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រា ស់បណ្តាញទំនាក់ទំនងទាំងអស់ នឹងអនុវត្តតាមសេចក្តីណែនាំ នេះឱ្យមានប្រសិទ្ធភាពខ្ពស់។
លើសពីនេះ ក្រសួងព័ត៌មានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំ ចែករំលែកព័ ត៌មានមិនពិតនិងរួមចំណែកក្នុងការពារសេចក្តីពិត សន្តិភាព និងសាមគ្គីភាពជាតិ។ ការចូលរួម របស់អ្នកសារព័ត៌មាន និងសាធារណជន នឹងជួយទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មាន ក្លែងបន្លំ ព័ត៌មានបំភ្លៃ និងបំភ័ន្តសភាពការណ៍ពិតជាក់ស្តែងពីកម្ពុជា ដែលភាគីម្ខា ងទៀតបានខិតខំព្យាយាម ប្រឌិតឡើងដើម្បីបង្កើតលេសឈ្លានពានបូរណភាពទឹកដីកម្ពុជា ។
ចែករំលែកព័តមាននេះ