ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឈាម​ប្រឡាក់​ខោ​នាង ទើប​ដឹង​រឿង

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ម្នាក់​កំពុង​ដេក​លក់​លើ​គ្រែ ក្រោមផ្ទះ​ម្ដាយមីង​តែ​ម្នាក់ឯង ត្រូវ​បាន បុរស​កូន​មួយ​ចាប់រំលោភ​បាន​សម្រេច កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦…

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ម្នាក់​កំពុង​ដេក​លក់​លើ​គ្រែ ក្រោមផ្ទះ​ម្ដាយមីង​តែ​ម្នាក់ឯង ត្រូវ​បាន បុរស​កូន​មួយ​ចាប់រំលោភ​បាន​សម្រេច កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ នៅសំ​យ៉ាប​ក្រោមផ្ទះ ម្ដាយមីង ខេត្តកណ្ដាល ។

មន្ត្រី​នគរបាលស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ អាយុ​១១​ឆ្នាំ ជនជាតិ​ខ្មែរ ហើយកំព្រាឪពុក រីឯម្តាយ​ជា​កម្មការិនី​រោងចក្រ ។ ចំណែក​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ក្រោយ​រំលោភ​ក្មេង​ស្រី​បាន​សម្រេច  ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ខេ​ង ឃាង អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរកសិករ មាន​ប្រពន្ធ និង​មានកូន​មួយ មាន​ទីនៅ ស្រុក​ស្អាង ។

តាម​ពាក្យបណ្ដឹងជន​រង​គ្រោះថា​ នៅ​យប់​កើតហេតុ​ខាងលើ ពេល​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ដេក​លក់​នៅ​លើ​គ្រែ​ក្រោមផ្ទះ​តែ​ម្នាក់ឯង ចំណែក​ម្ដាយមីង និង​ក្រុម​គ្រួសារ​ដេក​លក់​នៅ​លើ​ផ្ទះ​ស្ងាត់​នោះ  ពេល​នោះ​ជនសង្ស័យ​បាន​មក​ចាប់​ស្រាតខោ​ជន​រង​គ្រោះ និង​បាន​គម្រាម​វាយ​សម្លាប់ បើ​ហ៊ាន​ស្រែក និង​បាន​ធ្វើ​សកម្ម​ភាចាប់រំលោភ លើ​ជន​រង​គ្រោះ​បាន​សម្រេច រួច​ក៏​គេច​ចេញ​ទៅ​បាត់ ។ រីឯ​ជន​រង​គ្រោះ​មិន​ហ៊ាន​ស្រែកហៅ ឱ្យ​គេ​ជួយ​ទេ ព្រោះតែ​ជន​រង​គ្រោះ​បាន​ស្គាល់​មុខ​ជនសង្ស័យ​ច្បាស់ ជា​អ្នក​ភូមិ​នៅ​ជិត​គ្នា ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដោយ​ឃើញ​មាន​ឈាម​ប្រឡាក់​សំលៀក​បំពាក់​ទើប​ម្ដាយមីង​បាន​សួរ​ដេញដោល ។ បន្ទាប់​មក​ជន​រង​គ្រោះ​ប្រាប់​ពី​ហេតុការណ៍​ខាងលើ ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ម្ដាយ​ជន​រង​គ្រោះ​ឲ្យ​ដឹង​រឿងហេតុ​ខាងលើ ​។ ដោយនៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ដដែល​ទើប​ម្ដាយ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ​ព្រែក​អំបិល ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ប៉ូលិស​បាន​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ប្រមូល​វត្ថុ​តាង​មាន​ខោអាវ​ជន​រង​គ្រោះ មាន​ប្រឡាក់​ឈាម ។ ចំណែក​ជនសង្ស័យ​បានដឹង​គេច​ខ្ល​ន​បាត់ ។
បច្ចុប្បន្ន​នគរបាល​បាន​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​អនុវត្ដ​តាម​នីតិ​វី​ធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ