ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្ត​គ្នា បណ្ដាល​ឲ្យ​ស្លា.ប់​មនុស្ស​ម្នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ច័ន្ទ​១២​កើត ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៦…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ច័ន្ទ​១២​កើត ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស និង​ស្លាប់​ម្នាក់ នៅ​នឹង​កន្លែង​។ បាន​កើតឡើង​នៅ នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៥៦A ក្នុងភូមិ​សាស្ត្រ​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ខាង​ត្បួ​ង​ផ្លូវ​ចូល​បន្ទាយ​វរ​សេនា​តូច​៥១៤ ចម្ងាយ​២០០​ម៉ែត្រ រវាង​ម៉ូតូ​បុក​គោ​យន្ត កន្ត្រៃ​ចំ​ពីមុខ​។ លោក​វរសេនីយ៍ត្រី អ៊ុយ ផ​ល្លី អធិការរង ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​៖ ដំបូង​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​ជ​1D.0301 បើកបរ​មាន​គ្នា​ពីរ​នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​បើកបរ​ដោយ​ឈ្មោះ ឈួ​ន ឈិ​ន​ឡុ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ វង្ស ឆៃ​ទ្រី ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​រស់នៅ​ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។

ពេល​មក​ដល់​កន្លែង​កើតហេតុ បាន​ដួល​ម៉ូតូ បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​បណ្តាល​រង​បួស​បាក់​ម្រាមដៃ​កណ្តាល​ខាងស្តាំ និង​អ្នក​រួម​ដំណើរ​បែក​មុខ​ផ្នែក​ខាងស្តាំ​។ មួយសន្ទុះ​ក្រោយមក​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ​មក​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាង​ត្បួ​ង​នោះ​ដែរ ពេល​ជិះ​មក​ដល់​ក៏​បុក​ម៉ូតូ​ដែល​ដួល ហើយ​ក៏​លើក​ម៉ូតូ​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​តែ​ម្តង​។ បន្ទាប់​មក​ទៀត​មាន​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ទៀត​ម៉ាក​គូ​បូ​តា ពណ៌​ក្រហម​បើក​មក​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាង​ត្បួ​ង​ដដែល លុះ​មក​ដល​កន្លែង​កើតហេតុ បានឃើញ​ម៉ូតូ​ដូ​ល​នៅ​កណ្តាលផ្លូវ ក៏​គេច​ក្បាល​គោ​យន្ត​បន្តិច​ដើម្បី​កុំ​ឲ្យ​កិន​លើ​ម៉ូតូ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​MSX ពណ៌​ស ជិះ​គ្នា​ពីរ​នាក់ បើកបរ​ដោយ​ឈ្មោះ ម៉ុ​យ ម៉ក់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ដាំ វី​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរ​មាន​ល្បឿន​លឿន​វ៉ា​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដែល​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា​។

ឃើញ​កន្លែង​កើតហេតុ​មាន​មនុស្ស​អ៊ូអរ​មើល​អ្នក​ដួល​ម៉ូតូ​ក៏​ដោយ គេ​មិន​បង្អង់​ល្បឿន​ហើយ​ក៏​បាន​ជ្រុល ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដែល​បើក​គេច​មិន​ឲ្យ​ក្បាល​គោ​យន្ត​ជាន់​ម៉ូតូ​ដែល​ដួល ចំ​ពីមុខ​តែ​ម្តង​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ម៉ុ​យ ម៉ក់ ស្លាប់​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្តង​ចំណែក​អ្នក​រួម​ដំណើរ​រង​របួស​ក្បាលជង្គង់​ស្រាល​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ ដឹក​យក​ទៅ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ចំណែក​សម្ភារ​ត្រូវ​បាន​កម្លាំង​ជំនាញ​ចរាចរណ៍​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ន​នគរបាល​ស្រុក​ថ្មពួក​។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​គឺ​អ្នក​បើក​ម៉ូតូ​MSX បើកបរ​មាន​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​ពាក់មួក​សុ​វត្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ