ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ក្នុង​ព្រឹទ្ធសភា​៥៨ អាសនៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច​បាន​ឈ្នះ​ឆ្នោត ទទួល​បាន​អាសនៈ​ទាំងអស់​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សម្រាប់​ការ​បោះ​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ឆ្នាំ ២០១៨ នេះ ។ នេះ​បើ​តាម​លទ្ធផល​បណ្តោះអាសន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច​បាន​ឈ្នះ​ឆ្នោត ទទួល​បាន​អាសនៈ​ទាំងអស់​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​សម្រាប់​ការ​បោះ​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ឆ្នាំ ២០១៨ នេះ ។ នេះ​បើ​តាម​លទ្ធផល​បណ្តោះអាសន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

អាសនៈ​ព្រឹទ្ធសភា​ដែល​មាន​ចំនួន​៥៨ ក្នុង​ចំណោម​អាសនៈ​សរុប​៦២ ត្រូវ​បាន​ធ្លាក់ ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ដែល​គណបក្ស​នយោបាយ​៣​ផ្សេង​ទៀត​មិន​ទទួល​បាន​អាសនៈ​នោះ​ទេ ។ នេះ​បើ​តាម​តាម​លទ្ធផល​បណ្តោះអាសន្ន​របស់​គណបក្ស​ប្រជាជន​កម្ពុជា (​គ​៨៥) និង​លទ្ធផល​បឋម​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​អំពី​ការ​បោះ ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ឆ្នាំ​២០១៨ ។

លទ្ធផល​បាន​បង្ហាញ​ថា ទាំង​៨​ភូមិភាគ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​លទ្ធផល​ច្រើន​ជាងគេ ហើយ​ឈ្នះ អាសនៈ​ទាំងអស់​ក្នុង​ការ​ប្រកួតប្រជែង ចំនួន​៥៨ អាសនៈ ក្នុង​ចំណោម​គណបក្ស​ចំនួន​៤ ដែល​ចូលរួម​ប្រកួតប្រជែង​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ១១ ២០២ សំឡេង គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទទួល​២៧៦​សំឡេង គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួល​១៨២​សំឡេង និង​គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន​៣​សំឡេង ។

លោក​សោម សូ​រី​ដា អគ្គលេខាធិការ​រង គជ​ប​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​(​គជ​ប​) មិន​ទាន់​បាន​ធ្វើការ​បែងចែក​អាសនៈ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នោះ​ទេ ដោយ​រង់ចាំ​លទ្ធផល​ផ្លូវការ​របស់​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ។ លោក​ថា កាលពី​ម្សិលមិញ (​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ) គ​.​ជ​.​ប​.​បាន​ទទួលលទ្ធផល​បឋម​ទេ ដូច្នេះ​មិន​អាច​ធ្វើការ​បែង​អាសនៈ​បាន​ទេ ។

លោក​បញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា « ម្សិលមិញ យើង​ទទួល​បាន​បាន​តែ​លទ្ធផល​បឋម​ទេ ។ ហើយ​លទ្ធផល​បឋម​នេះ​មិនមែន​ជា​លទ្ធផល​ដែល​ត្រូវ​យក​មក​ធ្វើការ​បែងចែក​អាសនៈ​នោះ​ទេ » ។

លោក​បាន​អះអាង​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ គ​.​ជ​.​ប​បាន​ចាប់ផ្តើម​ទទួលលទ្ធផល​ពី​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី ហើយ​គជ​ប​នឹង​ប្រកាស​លទ្ធ​ផ​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ព្រោះថា ការ​ប្រកាស​លទ្ធផល​លឿន ឬ​យឺត​អាស្រ័យ​មក​ពី​មាន​ពាក្យបណ្តឹង ប៉ុន្តែ​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នេះ មិនមែន​ពាក្យបណ្តឹង​នោះ​ទេ ។

យ៉ាងណា​ក្តី​លោក​សោម សូ​រី​ដា​បាន​ឲ្យ​ដឹង​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​លទ្ធផល​បណ្តោះអាសន្ន​នៃ​លទ្ធផល​បោះ​ឆ្នោត​ព្រឹទ្ធសភា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ទទួល​អាសនៈ​ទាំងអស់​៥៨ អាសនៈ​នោះ គឺជា​ការ​ចេញ​មួយ របស់​គណបក្ស​ដែល​ធ្វើការ​បែងចែក​តាម​រូបមន្ត ។ ចំណែក​ស្ថាប័ន គ​.​ជ​.​ប​. មិន​ទាន់​ចេញ​លទ្ធផល​បណ្តោះអាសន្ន​នោះ​ទេ ។

លោក​បាន​គូសបញ្ជាក់​ថា « ខ្ញុំ​មិន​អាច​វាយតម្លៃ​បាន​ទេ អ្វី​ដែល​ផ្លូវការ​នោះ មាន​តែ​ផ​លទ្ធផល​ផ្លូវការ​ដូច្នេះ​យើង​អាច​ធ្វើការ​បែងចែក​តាម​រូបមន្ត ដែល​បាន​ផ្សព្វផ្សាយ​ជា​សា​រណៈ​បាន ប៉ុន្តែ​ក្នុង​នាម​ជា​ស្ថាប័ន​អនុវត្ត​ការ​បោះ​ឆ្នោត​មិន​ទាន់​ហ៊ាន​ប្រកាស​មុន​នោះ​ទេ » ។

ចំណែក​លោក ឌឹ​ម សុ​វ​ណ្ណា​រុំ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​លទ្ធផល​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០១៨ ។ ចំពោះ​ការ​ចែង​បែក​អាសនៈ​របស់​គណបក្ស​នយោបាយ​ជា​សិទ្ធិ​របស់​គេ ព្រោះថា​គណបក្ស​នយោបាយ​នីមួយ ៗ អាច​ធ្វើការ​បែងចែក តាម​រូបមន្ត​ដែល គជ​ប បាន​ផ្សព្វផ្សាយ​បាន ។ សម្រាប់​ការ​ដំណើ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា និង​លទ្ធផល​នេះ ដែរ លោក​សុខ ឥ​សាន អ្នក​នាំពា​ក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​តេ​ឡេ​ក្រាម​បាន​អបអរសាទរ​លទ្ធផល​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ប្រកបដោយ​ប្រជាធិបតេយ្យ សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា ស្ថិត​នៅ​ក្រោម​ដំបូល​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សុខ​សុវត្ថិភាព​សង្គម​ល្អ ដែល​ប្រជាជន​ទូទៅ​ស្វាគមន៍ និង​អបអរសាទរ ។

លទ្ធផល​ដ៏​ល្អ​នៃ​ការ​បោះ​ឆ្នោត​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​សម្រេចចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​អង្គ​បោះ​ឆ្នោត ជា​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ -​សង្កាត់ ដែល​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស ដែល​ជា​ភ័ស្តុតាង បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​បាន និង​កំពុង ដើរ​តាម​គន្លង​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស យ៉ាង​ត្រឹមត្រូវ ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង ទី​ក្រុងប៉ារីស ស្តី​ពី​បញ្ហា​កម្ពុជា ថ្ងៃ​២៣ ខែតុលា ១៩៩១ ៕

សូម​ជម្រាប​ថា សមាជិក​ព្រឹទ្ធសភា ក្នុង​អាណត្តិ​ទី​៤ មាន​៦២​រូប ក្នុង​នោះ​៥៨​រូប បោះ​ឆ្នោត​អ​សកល​២​រូប ជ្រើសតាំង ដោយ​សមាជិក​រដ្ឋសភា និង​២​រូប​ទៀត តែងតាំង​ដោយ​ព្រះមហាក្សត្រ ។ សមាជិក​ព្រឹទ្ធសភា​ដែល​ព្រះមហាក្សត្រ​តែងតាំង​មាន​សម្តេច​រាជបុត្រី​ព្រះ​អនុជ នរោត្តម អរុណរស្មី និង​លោក​ជំទាវ អ៊ុំ សូ​ម៉ា​នី​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ