ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយខ្ទេចខ្ទីអស់! ខារ៉ាអូខេមានស្រីរាំស្រាត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌចំការមន​ បាន​ព្រមាន​បិទ​ខារ៉ាអូខេ Coloso ប្រសិនបើ​រូបភាពអាស​អាភាស​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ ​តាម​បណ្តាញ​សង្គម facebook ដែល​កំពុង​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​មានការ​ចាប់​អា​ម្មរណ៍ ក្រោយ​​ពី​បែកធ្លាយ​នូវ​រូបភាព​អាសអាភាស​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ…

រាជធានីភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌចំការមន​ បាន​ព្រមាន​បិទ​ខារ៉ាអូខេ Coloso ប្រសិនបើ​រូបភាពអាស​អាភាស​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ ​តាម​បណ្តាញ​សង្គម facebook ដែល​កំពុង​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​មានការ​ចាប់​អា​ម្មរណ៍ ក្រោយ​​ពី​បែកធ្លាយ​នូវ​រូបភាព​អាសអាភាស​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ ​នៅ​លើ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ពី​ស្ត្រី​វ័យក្មេង ដែល​មាន​សម្រស់​ដ៏​ស្រស់​ស្អាត​ម្នាក់​ស្លៀក​តែ​ខោខ្លី អាក្រាត​ល្វែង​ខាងលើ បញ្ចេញ​សុដន់ និងសាច់.​សខ្ចី និងមាន​បុរស​ម្នាក់មក​ឈរ​រាំ​អោប​ខាងក្រោយ និង​ធ្វើ​ឱ្យ​មាន​ការ​​ចាប់​អារ​ម្មរណ៍​យ៉ាង​ខ្លាំង ​ពី​សំណាក់​មនុស្ស​ទូ​​ទៅ​យ៉ាង​ខ្លាំង​នោះ​។

មិនតែប៉ុណ្ណោះ ​ក៏​មាន​បណ្តាញ​សា​ព័ត៌មាន​មួយ​ចំនួន​​បាន​ដកស្រង់​យក​រូបភាព​នេះ យក​មក​ធ្វើការ​ផ្សព្វ​ផ្សាយ​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា «​រូបភាព​អាសា​អាភាស​មួយ​នេះ គឺ​បាន​កើតឡើង​នៅ​ក្ន​ង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ ដែល​មាន​យីហោ កូ​ឡូ​សូ Coloso» ​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ហើយ​អាជ្ញា​ធរ ​ក៏​ព្រមាន​បិទ​ទីតាំង​ខាងលើ​នេះ​ផង
​ដែរ «ប្រសិនបើ​បាន​រក​ឃើញ​រូបភាព​មួយ​នេះ ​បែកធ្លាយ​ចេញពី​ក្នុង​ខារ៉ាអូខេ​មួយ​នេះប្រាកដ​មែន​នោះ​» ​នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី ២៣  កុម្ភៈ ​​នេះ​ ។

លោក ប៊ុ​ន សុ​ភ័ក្ត្រ អភិបាលរង​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​​ថា ក្រោយ​ពី​បែកធ្លាយ​នូវ​វី​ដេ​អូ​ឃ្លី​ប​រូប​អាសអាភាស​មួយ «ដែល​គេ​បានឃើញ​មាន​ស្ត្រី​ម្នាក់​ស្លៀក​តែ​ខោខ្លី រាំ​ស្រាត​ដោះ​អាវ​ប​ញ្ចេ​ញ​សុដន់ និង មាន​បុរស​ម្នាក់​រាំ​អោប​ខាងក្រោយ​ផង​ដែរ​នោះ និង​បាន​ធ្វើឱ្យ​​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​មនុស្ស​ទូរ​ទៅ និង គ្រប់​មជ្ឈដ្ឋាន​បាន​ស៊ែ​ចែក​ត​ៗ​គ្នាយ៉ាង​ច្រើន​ផង​ដែរ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​។

មិនតែប៉ុណ្ណោះ​ ក៏​ត្រូវ​បាន​សា​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន ឬ​វេ​ប​សាយ​មួយ​ចំនួន​ផង​ដែរ នាំ​គ្នា​យក​មក​ចុះ​ផ្សាយ​ថា  ​រូបភាព​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ បាន​បែក​ចេញពី​ក្នុង​បន្ទប់​ខារ៉ាអូខេ មួយ​ដែក​មាន​យីហោ Coloso ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ​។ ​លោក​ក៏​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បែកធ្លាយ​រូប​ភាស​អាសអាភាស ​ដែល​ធ្វើ​ឱ្យ​​មាន​ការ​ចាប់​អារ​ម្មរណ៍​យ៉ាង​ខ្លាំង ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​ក៏​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​ យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្តនេះ​ ។

​លោក​មិន​ទាន់​បានដឹង​ថា រូបភាព​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ បែក​ចេញពី​ទីណា​ច្បាស់​ឡើយ? ដោយសារ​តែ​មាន​រូបភាព​តែ​ពី​ខាងក្នុង​បន្ទប់​ប៉ុណ្ណោះ​នោះ​ ។ ​ក្រោយ​ពី​មាន​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​យក​មក​ចុះផ្សាយ​ថា រូបភាព​មួយ​នេះ​ ពិតជា​បាន​កើតឡើង​នៅ​ក្នុង​ហាង​ខារ៉ាអូខេ កូ​ឡូ​សូ <<Coloso KTV >>​ដែល​មាន​ទីតាំង​ខាងលើ​នោះ ហើយ​នៅ​ក្នុងថ្ងៃនេះ​ដែរ​ ក្នុង​នាមរូប​លោក​ជា​អាជ្ញាធរ​មូលដ្ឋាន ​ក៏​បាន​ចេញ​លិខិត អញ្ជើញ​មួយ​ទៅ​ដល់​ម្ចាស់ទីតាំង​នោះ ​ដើម្បី​យក​ទៅ​ធ្វើការ​សួរនាំ​ផង​ដែរ​ ។

​មិនតែប៉ុណ្ណោះ ​អាជ្ញាធរ​របស់​លោក​ក៏​បាន​ត្រៀម​រៀបចំ​គណៈកម្មាធិការ​ចម្រុះ​មួយ​ក្រុម ដើម្បី​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទៅ​តាម​បន្ទប់​ហាង​ខារ៉ាអូខេ​យីហោ «កូ​ឡូ​សូ » ​និង​បន្ថែម​ទៀត​ផង​ដែរ តែ​ប្រ​សិនបើ​កម្លាំង​របស់​លោក​រក​ឃើញ​ថា «រូបភាព​អាសអាភាស​មួយ​នេះ បាន​កើតឡើង​ចេញពី​ខាង​រ៉ា​អូ​ខេ​មួយ​នេះ ពិតប្រាកដមែន​នោះ អាជ្ញាធរ​ខណ្ឌចំការមន​នឹង​ធ្វើការ​បិទ​អាជីវកម្ម​មិន​ខាន​» ​។​

អត្ថបទសរសេរ ដោយ