ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​មួយ​​ប្រកាស​លក់​7​លាន​ដុល្លារ

6 ឆ្នាំ មុន

«Daily Mail»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​កោះ​«Kaulbach»​ទំហំ​ប្រហែល​៥៧០​ម៉ែត្រការ៉េ មាន​ភូមិ​គ្រឹះ​នៅ​មាត់​ឆ្នេរ មាន​កំពង់​ផែ​ផ្ទាល់ខ្លួន និង​កន្លែង​ចត​ឧទ្ធម្ភាគចក្រ ក្នុង​តម្លៃ​៧​លាន​ដុល្លារ ស្ថិត​នៅ​ខេត្ត​«Nova Scotia»​ប្រទេស​កា​ណា​ដា ។…

«Daily Mail»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​កោះ​«Kaulbach»​ទំហំ​ប្រហែល​៥៧០​ម៉ែត្រការ៉េ មាន​ភូមិ​គ្រឹះ​នៅ​មាត់​ឆ្នេរ មាន​កំពង់​ផែ​ផ្ទាល់ខ្លួន និង​កន្លែង​ចត​ឧទ្ធម្ភាគចក្រ ក្នុង​តម្លៃ​៧​លាន​ដុល្លារ ស្ថិត​នៅ​ខេត្ត​«Nova Scotia»​ប្រទេស​កា​ណា​ដា ។

កោះ​«Kaulbach»​ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ​គួរ​ឲ្យ​ចង់​គយគន់ ។ ភូមិ​គ្រឹះ​សង់​នៅ​ទីនោះ​បាន​សាងសង់​ក្នុង​ឆ្នាំ​២០០២​មាន​១១​បន្ទប់​គេង បន្ទប់ទឹក​ចំនួន​៩ បន្ទប់​សម្រាប់​សំដិល​ថ្ងៃ និង​បណ្ណាល័យ​មាន​ទូ​ដាក់​សៀវភៅ​ធ្វើ​ពី​ដើម​សែន ឬ​«​ឈើ​អូក​» ។

នៅផ្ទះ​បាយ​មាន​ឧបករណ៍​គ្រប់​ប្រភេទ​សម្រាប់​ចំអិនម្ហូប​អាហារ រួម​ទាំង​រំលេច​ដោយ​ភាព​ស្រស់​ស្អាត ។ ក្រៅពី​នេះ​នៅ​មាន​សួន​កម្សាន្ត កន្លែង​សំដិល​ថ្ងៃ​ទស្សនា​ទឹក​សមុទ្ទ ។

កោះ​នោះ​នៅ​ស្ថិត​នៅ​កណ្តាល​ឈូង​សមុទ្រ​«Mahon»​ភាគ​ខាងកើត​ខេត្ត​Nova Scotia​ដោយ​ចំណាយពេល​ប្រហែល​៦​នាទី​ពី​ដែនដី​គោក​ដោយ​ប្រើ​នាវា ឬ​ឧទ្ធម្ភាគចក្រ​ដើម្បី​ចូល​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ