ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន គ​.​ជ​.​ប ៖ ការ​បោះ​ឆ្នោត​ធានា​បរិ​យា​កាស​អព្យាក្រឹត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ស្នើ​ដល់​ប្រធាន​គណៈកម្មការ​រាជធានី​រៀបចំ​ការ​បោះ​ឆ្នោត​ទាំងអស់​រក្សា​និង​ធានា​អព្យាក្រឹត គ្មាន​ការ​ឃោសនាបោះឆ្នោត…

រាជធានី​ភ្នំពេញ ៖ លោក ស៊ិ​ក ប៊ុ​ន​ហុ​ក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ស្នើ​ដល់​ប្រធាន​គណៈកម្មការ​រាជធានី​រៀបចំ​ការ​បោះ​ឆ្នោត​ទាំងអស់​រក្សា​និង​ធានា​អព្យាក្រឹត គ្មាន​ការ​ឃោសនាបោះឆ្នោត នៅ​មួយ​ថ្ងៃមុន​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត ។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក​ប្រធាន គ​.​ជ​.​ប ។

លិខិត​មួយ​ច្បាប់​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រធាន គ​.​ជ​.​ប បាន​លើក​ឡើង​បញ្ជាក់​ថា «​សូម​ជម្រាប លោក លោកស្រី ប្រធាន​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត ជ្រាប​ថា ដើម្បី​ធានា​នូវ​បរិយាកាស​អព្យាក្រឹត គ្មាន​សកម្មភាព​ឃោសនាបោះឆ្នោត នៅ​មួយ​ថ្ងៃមុន​ការ​បោះ​ឆ្នោត និង​នៅ​ថ្ងៃ​បោះ​ឆ្នោត គ​.​ជ​.​ប សូម​ធ្វើការ​រំឭក​អំពី​សកម្មភាព​ដែល​ត្រូវ​បាន​អនុញ្ញាត និង​ហាមឃាត​ដូច​ជា ៖ ១.​គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត ដែល​មាន​ចែង​ក្នុង​ជំពូក​ទី​៦ នៃ ប​.​ន​.​ព​.​ស ត្រូវ​ប​ញ្ឍ​ប់​ទាំងអស់​ក្នុងអំឡុងពេល​២៤​ម៉ោ់ង មុន​ថ្ងៃ​បោះ​ឆ្នោត និង​នៅ​ថ្ងៃ​បោះ​ឆ្នោត ។ ២.​អ្នកបោះឆ្នោត​ជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ (​កប​ឃ​.​ស​) ទាំងអស់​ក្នុង​តំណែង អាច​ស្នាក់​នៅ​ជុំ​គ្នា​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត ក្នុង​ទីប្រជុំជន​រាជធានី​-​ខេត្ត ដែល​ការិយាល័យ​បោះ​ឆ្នោត​របស់​ពួក​គាត់​តាំងនៅ ។ ការ​ស្នាក់​នៅ​នេះ​មិន​ចាត់​ទុក​ថា ជា​សកម្មភាព​ឃោសនាបោះឆ្នោត​ឡើយ ។ ៣.​ការ​ដឹក​ជ​ញ្ជូ​ណ​អ្នកបោះឆ្នោត​ទៅ​កាន់កា​រិ​យាយ​ល័យ​បោះ​ឆ្នោត ឬ​ការ​ផ្តល់​ជូន​យានជំនិះ​មិន​រួម​ប​ញ្ជូ​ល​នៅ​ក្នុង​សកម្មភាព​ឃោសនាបោះឆ្នោត​ទេ ប្រសិនបើ​ការ​ប្រើប្រាស់​យានជំនិះ​ទាំងនោះ​មាន​លក្ខណៈ​ជា​ឯកជន មិន​មាន​ទ្រង់ទ្រាយ​ធំ និង​មិន​មាន​ភ្ជាប់​នូវ​ការ​ផ្សព្វផ្សាយ​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណាមួយ ឬ​បេក្ខជន​ណា​ម្នាក់ ។ ៤.​ហាម​អ្ន្ន​កបោះ​ឆ្នោត​ជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​សមាជិក កប​ឃ​.​ស ទាំងអស់​ក្នុង​តំណែង​ស្លៀកពាក់ (​សម្លៀក​បំពាក់ មួក​) ដែក​តាំង​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូប​សញ្ញា ឬ​សារ​នយោបាយ​របស់​គណបក្ស​នយោបាយ ឬ​រូបថត​បេក្ខជន​ណា​ម្នាក់ ដើម្បី​ទៅ​បោះ​ឆ្នោត​» ។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ នឹង​ប្រឹ​ព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ មាន​៣៣​ការិយាល័យ នៅ​ទូ​ទាំង​ប្រទេស ដើម្បី​បម្រើ​ឲ្យ​អ្នកបោះឆ្នោត និង​អង្គ​បោះ​ឆ្នោត​ចំនួន​១១.៦៩៥​នាក់ ។ ការ​បោះ​ឆ្នោត​មាន​គណបក្ស​នយោបាយ​ចំនួន​៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ