ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីអត្តសញ្ញាណកម្ម​ម្នាក់ ចាក់សម្លា.ប់​ខ្លួនឯង​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​ផ្អើលមួយនាព្រឹកថ្ងៃទី​២២ កុម្ភៈ នេះ ក្រោយ​​ពី​​ឧត្តមសេនីយ៍ត្រី ច័ន្ទ ក្រេតគៀង ភេទស្រី…

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​ផ្អើលមួយនាព្រឹកថ្ងៃទី​២២ កុម្ភៈ នេះ ក្រោយ​​ពី​​ឧត្តមសេនីយ៍ត្រី ច័ន្ទ ក្រេតគៀង ភេទស្រី អាយុ៤៦​ឆ្នាំ ​ជាអនុប្រធាននាយកដ្ឋានអត្តសញ្ញាាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​នៃអគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្មក្រសួង​មហាផ្ទៃ បាន​ចាក់​សម្លាប់ខ្លួន​ឯងជាច្រើនកាំបិត​​​ស្ថិត​ក្នុងបន្ទប់​​ជាន់ទី១​​នៅ​ផ្ទះលេខ១៦ ផ្លូវ​១២ ​​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ។

ប្រភព​​បានឱ្យ​ដឹង​​ថា មុនពេល​កើតហេតុ ស្ត្រីរងគ្រោះខាងលើរួមជាមួយប្តី ​ទើបបាន​ត្រឡប់​មកពី​មន្ទីរ​ពេទ្យពិនិត្យជំងឺវិញ​ ស្រាប់​តែ​ស្ត្រីរងគ្រោះ​បានរត់​ឡើងទៅក្នុង​បន្ទប់​ជាន់ទី១ភ្លាម ដោយទាញ​គន្លឹះ​ទ្វារ​ចាក់​ពី​ខាង​ក្នុងរួច​ចាក់សម្លាប់ខ្លួនឯងតែម្តង  ដែល​សង្ស័យថា អាច​តូច​ចិត្ត​​នឹងជំងឺប្រចាំកាយរបស់​គាត់ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍ និងត្រួតពិនិត្យបន្ត​នៅកន្លែងកើតហេតុ ។

https://www.youtube.com/watch?v=7wGFwvaQVX8

អត្ថបទសរសេរ ដោយ