រាជធានីភ្នំពេញ ៖ ក្នុងគោលដៅឆ្លើយតបទៅនឹងចម្ងល់ផ្តល់ភាពជឿជាក់ជូនប្រជាពលរដ្ឋក៏ដូចជាជំរុញឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការចុះបញ្ជីរថយន្ដដោយខ្លួនឯង ក្រសួងសាធារណការ និងដឹកជញ្ជូន បានផលិតវីដេអូណែនាំស្ដីអំពីរបៀបចុះបញ្ជីរថយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដែលវីដេអូណែនាំនេះនឹងបង្ហាញអំពីជំហ៊ាននីមួយៗនៃការចុះបញ្ជីចាប់ពីដំណាក់កាលបំពេញព័ត៌មាន ភ្ជាប់ឯកសារតម្រូវ រហូតដល់ដំណាក់កាលទទួលផ្លាកលេខ ។

ដោយក្រសួងមើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋពេញនិយមក្នុងការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ក្រសួងបានសហការជាមួយ ក្រុមហ៊ុន គ្រីអេធីវឃ្យូប ក្នុងការធ្វើយុទ្ធនាការផ្សព្វផ្សាយវីដេអូណែនាំនេះ ឲ្យបានទូលំទូលាយនៅក្នុងបណ្តាញសង្គមនានា ។ ដើម្បីឲ្យយុទ្ធនាការនេះទទួលបានជោគជ័យចាំបាច់ត្រូវមានការសហការពីបណ្តាញសារព័ត៌មានដែលមានប្រជាប្រិយភាពក្នុងការជួយជំរុញការផ្សព្វផ្សាយឲ្យបានទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។

អាស្រ័យហេតុនេះ ក្រសួងស្នើសុំសារព័ត៌មាន Koh Santepheap Daily ចូលរួមសហការជាមួយក្រុមហ៊ុន គ្រីអេធីវ ឃ្យូប ក្នុងការចុះផ្សាយវីដេអូនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការទទួលបាននូវចំណេះដឹងក្នុងការប្រើប្រាស់សេវាចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ៕

វីដេអូការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិចុះបញ្ជីរថយន្តរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនខាងក្រោមនេះ ៖
https://www.facebook.com/mpwt.gov.kh/videos/826605694190439/
ចែករំលែកព័តមាននេះ