ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រើស​សេវា​ធនាគារ​គ្រប់​ប្រភេទ​ជាមួយ អេ​ស៊ី​លី​ដា ម៉ូ​បាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ខ្មែរ​ដំបូង​គេ​បំផុត​បាន​បង្កើត App បែប​ឌី​ជី​ថ​ល បម្រើសេវា​កម្ម​ដល់​អតិថិជន​-​សាធារណជន ក្នុង​ការ​ផ្ទេរ​ប្រាក់​-​ទទួល​ប្រាក់ បង់ថ្លៃ​ទឹក​ភ្លើង…

រាជធានី​ភ្នំពេញ ៖ ធនាគារ អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ខ្មែរ​ដំបូង​គេ​បំផុត​បាន​បង្កើត App បែប​ឌី​ជី​ថ​ល បម្រើសេវា​កម្ម​ដល់​អតិថិជន​-​សាធារណជន ក្នុង​ការ​ផ្ទេរ​ប្រាក់​-​ទទួល​ប្រាក់ បង់ថ្លៃ​ទឹក​ភ្លើង បញ្ចូល​កាត​ទូរស័ព្ទ និង​ទិញ​ទំនិញ​ផ្សេង​ៗ… ដោយ​មិន​អស់​កម្រៃ​សេវា ។ ជា​ពិសេស​អតិថិជន​អាច​ដក​ប្រាក់​ដោយ​មិន​ប្រើ​ប័ណ្ណ​បាន​រហូត​ដល់ ៥០០០​ដុល្លារ ឬ ២០​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​ម៉ាស៊ីន​អេ​ធី​អឹ​ម​របស់​ធនាគារ អេ​ស៊ី​លី​ដា នៅ​ទូ​ទាំង​ប្រទេស បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​អស់​ថ្លៃ​សេវា ។

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ធនាគារ អេ​ស៊ី​លី​ដា បានអោយ​ដឹង​ថា ឥឡូវនេះ អេ​ស៊ី​លី​ដា​ម៉ូ​បាល បាន​សហការ​ជាមួយ​ធនាគារជាតិ នៃ​កម្ពុជា ដើម្បី​ប​ញ្ជូ​លកម្ម​វិ ធី​បាគង ដែល​កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការ​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មក ឆ្លង​ធនាគារ និង​ចាយ​លុយ​មិនបាច់​ប្រើ​ក្រដាសប្រាក់ ។

បាគង ដែល​ជា​កម្មវិធី App ទូរស័ព្ទ​ដៃ​បាន​ផ្ដួចផ្ដើម​បង្កើត​ដោយ​ធនាគារជាតិ នៃ​កម្ពុជា ដើម្បី ប្រជាជន​ខ្មែរ​អាច​ផ្ទេរ​លុយ​ទៅ​វិញ​ទៅ​មក​ឆ្លង​ធនាគារ​បាន​ភ្លាម​ៗ និង​ចាយ​លុយ​មិនបាច់​ប្រើ ក្រដាសប្រាក់ ។ អតិថិជន​ធនាគារ អេ​ស៊ី​លី​ដា អាច​ភ្ជាប់ App បាគង​នេះ​នៅ​ក្នុង​អេ​ស៊ី​លី​ដា ម៉ូ​បាល​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​វិញ​ទៅ​មករ​វាង​គណនី​បាគង និង​គណនី​ធនាគារ ផ្សេង​ដែល​ជា​សមាជិក​របស់​ប្រព័ន្ធ​បាគង ។

វិធី​វេរ​ប្រាក់​តាម​រយៈ​កម្មវិធី App បាន​គង នៅ​ក្នុង​អេ​ស៊ី​លី​ដា​ម៉ូ​បាល ៖ ដំបូង​លោក​អ្នក​ចូល ទៅ​កាន់ អេ​ស៊ី​លី​ដា​ម៉ូ​បាល App រួច​ចុច​ម៉ឺ​នុយ “​ផ្ទេរ​ប្រាក់ (Transfers)” ។ បន្ទាប់​មក​ជ្រើសរើស “​ផ្ទេរ​ទៅ​ធនាគារ​ក្នុងស្រុក​តាម​ប្រព័ន្ធ​បាគង​” រួច​ហើយ​សូម​ជ្រើសរើស “​ផ្ទេរ​ប្រាក់​ទៅ​គណនី​បាគង ឬ​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​” សូម​ប​ញ្ជូ​ល​ព័ត៌មាន​ផ្ទេរ​ប្រាក់ រួច​ចុច​យល់ព្រម សូម​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ​របស់​លោក​អ្នក បន្ទាប់​មក​ចុច “​ផ្ទេរ​ប្រាក់​” ។

លោកស្រី សុខ សោភា បាន​បន្ថែម​ថា រហូត​មក​ដល់​ឥឡូវនេះ អេ​ស៊ី​លី​ដា​ម៉ូ​បាល App មាន​អតិថិជន​ជិត ២​លាន​នាក់​កំពុង​ប្រើប្រាស់ ។ បច្ចុប្បន្ន​ធនាគារ អេ​ស៊ី​លី​ដា កំពុង​ធ្វើ​ឲ្យ កាន់តែ​ទាន់សម័យ​នូវ​មុខងារ​បន្ថែម​ទៀត​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ឲ្យ​កាន់តែ​សម្បូរ​បែប​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ជា​ច្រើន​ដែល​មាននៅ​ក្នុង​អេ​ស៊ី​លី​ដា​ម៉ូ​បាល​ដូច​ជា ៖ ស្កែ​ន​ទូទាត់ តាម ឃ្យូ​អរ​កូដ ក្នុង​ការ​ទូទាត់​ទំនិញ ផ្ទេរ​ប្រាក់​មិន​អស់​កម្រៃ​សេវា​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ បង់ថ្លៃ​វិក្កយបត្រ​អគ្គិសនី ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប ដាក់​-​ដក​ប្រាក់ បង់ប្រាក់ សំណើសុំ​ឥណទាន បើក​គណនី​មាន​កាលកំណត់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ធនាគារជាតិ នៃ​កម្ពុជា បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បាគង ក្នុង​គោលដៅ​ចម្បង​ៗ​រួម​មាន​ដូច​ជា ៖ ផ្តល់​នូវ​លទ្ធភាព​ទូទាត់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​, កែ​លម្អ​ប្រសិទ្ធភាព និង​សុ​វត្ថ​ភាព​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​, ជំរុញ​បរិ​ញ្ញា​ប័ណ្ណ​ហិរញ្ញវត្ថុ និង​ជំរុញ​ការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ដើម្បី​គាំទ្រ​ដល់​ចលនា​សេដ្ឋកិច្ចជាតិ​កាន់តែ​រីក​ចម្រើន ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ