ឯកឧត្តម លឹម គានហោ ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
- កំពង់ចាម
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ខែមករា ឆ្នាំ ២០២១នេះ ឯកឧត្តម លឹម គានហោ…
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ខែមករា ឆ្នាំ ២០២១នេះ ឯកឧត្តម លឹម គានហោ…
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ខែមករា ឆ្នាំ ២០២១នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ឯកឧត្តម ក្រុមប្រឹក្សាខេត្តកំពង់ចាម លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្រុម មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រព្រែ កពោធិ៍ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
គម្រោងសាងសាង់ប្រព័ន្ធធារាសាស្ត្រទំនើបនេះជាជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃ ជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវដល់ការអនុវត្តគម្រោងដែលរហូតមកដល់ពេលនេះទើប សម្រេចបានប្រមាណតែ ៣០% ប៉ុណ្ណោះ ។ មិនចំពោះតែគម្រោងនេះ បណ្តាគម្រោងផ្សេងៗ ទៀតដែលសហការជាមួយប្រទេសជាមិត្តផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍នានាសុទ្ធតែជួបភាព រាំងស្ទះ ដោយសារការពិបាកធ្វើដំណើររចុះពិនិត្យវាយតម្លៃមុននឹងអាចដំណើរសាងសង់ របស់ក្រុមជំនាញការបរទេសក្នុងបរិបទការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នេះ ។
សូមបញ្ជាក់ថា ទំហំការងារនៃគម្រោងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ រួមមាន ៖
– ប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ ខ្សែ មានប្រវែងសរុប ១០៥.៣៧ គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុង មានប្រវែង ២៧.១៩ គីឡូម៉ែត្រ និងប្រឡាយដី ៧៨.១៧ គីឡូម៉ែត្រ ។
-សំណង់សិប្បៈការតូចធំ ចំនួន ១៩៥កន្លែង
– ស្ថានីយបូមទឹកទំនើប ពីទន្លេមេគង្គរង មកប្រឡាយមេ ដើរដោយចរន្តអគ្គីសនី បំពាក់ម៉ូទ័រ ០៧គ្រឿង ចំនួន ០១ កន្លែង ។
គម្រោងប្រព័ន្ធធារាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ ដោយស្ថានីយបូមទឹកទំនើបក្នុងនិយាមអន្តរជាតិ ធ្វើការបូមទឹកពីអាងទន្លេមេគង្គរង ដែលជា សមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសសាងសង់ដែលបាន ខិតខំធ្វើការទោះជួបឧបសគ្គនិងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្ត តាមដាន និងសហការជាមួយអាជ្ញាធរដែន ដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណ ភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើ ប្រាស់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ៕ ដោយសហការ
ចែករំលែកព័តមាននេះ