Ford Territory 2021 ជារថយន្តដែលស្អាត ឆ្លាត ទំនើបលើសគេ ! (វីដេអូ)
4 ឆ្នាំ មុន
ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើនិយាយពីក្រុមហ៊ុន Ford លោកអ្នកប្រាកដជាគិតដល់រថយន្ត Pick Up មុនគេដោយ សារតែភាពល្បីល្បាញ និងការទទួលស្គាល់គុណភាពពីសំណាក់អតិថិជនអ្នកប្រើប្រាស់…
រាជធានីភ្នំពេញ ៖ បើនិយាយពីក្រុមហ៊ុន Ford លោកអ្នកប្រាកដជាគិតដល់រថយន្ត Pick Up មុនគេដោយ សារតែភាពល្បីល្បាញ និងការទទួលស្គាល់គុណភាពពីសំណាក់អតិថិជនអ្នកប្រើប្រាស់ ។ ថ្មីៗនេះយើងសង្កេតឃើញថា រថយន្តប្រភេទ SUV របស់ Ford ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ី ក៏ដូចជាក្នុងទីផ្សារប្រទេសកម្ពុជាផងដែរនោះគឺរថយន្តម៉ូដែល Ford Territory 2021 ។
រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ Ford ដោយធ្វើតេស្តបើកសាកល្បងនៅលើផ្លូវរហូតដល់ទៅជាង 6.8 លានគីឡូម៉ែត្រឯណោះ ទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះពិតជាមានភាពពិសេស គឺមិនត្រឹមតែស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃលើសពីការរំពឹងទុកផងដែរ ។
រូបរាងផ្នែកខាងក្រៅនៃរថយន្ត Ford Territory មើលទៅមានភាពទាក់ទាញ និងស៊ីវិល័យខ្លាំងមែនទែន ចំណែកផ្នែកខាងមុខបានរំលេចមកជាមួយប៉ាណាបែបសំណាញ់ពណ៌ខ្មៅរលោង អមជាមួយនឹងការរចនានូវចង្កៀងម៉ូដថ្មីដែលមានរូបរាងប្លែកខុសពីរថយន្ត SUV ដ៏ទៃ ។ ចំណែកឯដំបូលខាងលើជាប្រភេទដំបូលកញ្ចក់ធំពីមុខដល់ក្រោយដែលអាចបើក-បិទបាន (Panoramic Moonroof) ។ ចំពោះពោងសុវត្ថិភាពរបស់រថយន្តនេះវិញ គឺមានរហូតទៅដល់ទៅ 6 ឯណោះដែលនៅចំហៀងសងខាងរថយន្តជាប្រភេទវែងពីមុខដល់ក្រោយ ។
ចែករំលែកព័តមាននេះ