ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា អូ​ស្មាន​ហា​ស្សាន់ ជួប​គណៈប្រតិភូ​សន្និសីទ​សេដ្ឋកិច្ច​មុ​ស្លិ​ម​ម៉ា​ឡេ និងអាស៊ាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ លោក​ឧកញ៉ា អូ​ស្មាន​ ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​​ថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨…

រាជធានី​ភ្នំពេញ​ ៖​ លោក​ឧកញ៉ា អូ​ស្មាន​ ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​​ថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ បាន​ទទួល​ជួប​គណៈប្រតិភូ​សន្និសីទ​សេដ្ឋកិច្ច​មុ​ស្លិ​ម​ម៉ា​ឡេ និង​អាស៊ាន ដឹកនាំ​ដោយ​លោក​ឧកញ៉ា Tan Seri Dato’ Dr. Rahim Tamby Chik ជា​​ប្រធាន និង​អម​ដម​ណើ​រ​ដោយ​គណៈប្រតិភូ​ប្រមាណ​៦​រូប​។​

ក្នុង​ជំនួប​នេះ​ គោលបំណង​ជួប​សំណេះសំណាល និង​អញ្ជើញ​តំណាង​ធុរជន​កម្ពុជា ជា​សមាជិក​ទី​៧ របស់​សន្និសីទ ដើម្បី​ចូលរួម ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៨​ខាង​មុ​នេះ​។

លោក​ឧកញ៉ា Tan Seri Dato’ Dr. Rahim Tamby Chik បានអោយ​ដឹង​ថា សន្និសីទ​សេដ្ឋ​កិច្ច​មុ​ស្លិ​ម​ម៉ា​ឡេ និង អាស៊ាន បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៦ ដែល​មាន​លោក Dato’ Sri Mohd Najib Tun Razak នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​កិត្តិ​យស បង្កើត​ឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ និង ផ្លាស់​​ប្តូរ​បទ​ពិសោធន៍​ការងារ​វិនិយោគ សេដ្ឋកិច្ច សហគ្រិន ធុរជន នៃ​សហគមន៍​មុ​ស្លិ​ម​ក្នុង​ពិភព​ម៉ា​ឡា​យ៉ា ដែល​មាន​សមាជិក​តំណាង​ប្រទេស​ចំនួន​៧ រួម​មាន ម៉ា​ឡេ​ស៊ី សាំងហ្គា​ពួរ ឥណ្ឌូ​ណេ​ស៊ី ប្រុយ​ណេ សហគមន៍​អ៊ិ​ស្លា​ម​ថៃ​ភាគ​ខាងត្បូង​, ហ្វីលី​ពី​នភា​គ​ខាងត្បូង និងកម្ពុជា ដែល​មាន​ថ្នាក់ដឹកនាំ​អ៊ិ​ស្លា​ម ។

លោក​បន្ត​ថា វត្តមាន​របស់​លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ក្នុង​នាម​ថ្នាក់ដឹកនាំ​អ៊ិ​ស្លា​ម​កម្ពុជា គឺ​ពិតជា​មាន​សារ​សំខាន់ ក្នុង​ការ​ចែករម្លែក​ពី​ឱកាស​វិនិយោគ​ទៅ​វិញ​ទៅ​មក​ជា​មួយ​សហគ្រិន ធុរជន និង​វិនិយោគិន​ដែល​ជោគជ័យ​ក្នុង​កិច្ចការ​វិនិយោគ ហើយ​សុ​ទ្ធតែ​ជា​តំណាង​ក្រុមហ៊ុន​តំណាង​ប្រទេស ដែល​មាន​ដើមទុន​វិនិយោគ​គ្រប់​កម្រិត​។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ម៉ា​ឡេ​ស៊ី ដែល​ជា​ដៃគូរ​កិច្ចសហការ​លើ​គ្រប់​វិស័យ ទាំង​វិស័យសេដ្ឋកិច្ច វិនិយោគ និង មនុស្សធម៌ ដែល​ជា​និច្ច​កាល តែងតែ​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយ​កម្ពុជា ក៏​ដូច​ជា​សហគមន៍​ខ្មែរ​អ៊ិ​ស្លា​ម​។

លោក​ឧកញ៉ា​ អូ​ស្មាន ហា​ស្សាន់ បាន​ចាត់​ទុក​ការ​អញ្ជើញ​ចូលរួម​នេះ គឺជា​ការ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​ភាគី​ប្រទេស​ទាំង​ពីរ ហើយ​លោក​នឹង​អញ្ជើញ​តំណាង​កម្ពុជា ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ